ថ្ងៃទី​២៤ ខែសីហា ២០១៨

1032
ចែករម្លែក

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​ការរីកចម្រើន​បាន​ច្រើន​រឿង​ហើយ​ធ្វើ​អ្វី​ក៏​តែង ហុច​ផល​ល្អ​ច្រើនជាង​អាក្រក់​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មានការកម្រើក​បន្តិច​វិញ​ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​រៀបចំ​ពិធី​សំខាន់ អ្វីមួយ​ក្នុង​ជីវិត​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុង​ការរក ផល​ចំណូល​ណាស់​តែ​ងាយ​ចំណាយ​ទៅវិញ ហេតុនេះ​ត្រូវ​ចេះ​ចាយវាយ​សន្សំសំចៃ ដើម្បី​ចៀស វាង​ជួប​វិបត្តិ​ថវិការ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ស្មុគស្មាញ​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅ មុខជា​និច្ច​។ ការធ្វើ​អ្វីមួយ​បើ​មានការ​ពុះពារ​ប្រឹងប្រែង​នោះ​ឃើញថា​តែង​ឆ្លើយតប​ផល​មកវិញ គ្រាន់​ជាទី​ទុកចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន ទេ បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ បើ​ពុំ​នោះទេ ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​នៅផ្ទះ​វិញ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​នាំឱ្យ​ជួប​ការលំបាក ដល់​ខែក្រោយ ថែមទៀត​។​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ពិសេស​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ ណាមួយ​កើតឡើង​ព្រោះតែ​ភាព​ច្រណែនឈ្នានីស​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ប្រាក់កាស​ឬ​ធ្វើ​អ្វីមួយ ផង​។​ក្រៅពីនេះ​បើ​មានការ​ប្រកបការងារ​អ្វី​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​កក់ក្តៅ​ផង​។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ផ្សើម​បំពង់ក​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​បន្តិច​ពិសេស​បញ្ហា​ប្រាក់ កាស​ត្រូវ​រែកពន់​លំបាក​ច្រើន ហើយ​បញ្ហា​ការងារ​មិន​ដើរ​ទៀតផង​។ ក្រៅពីនេះ​លោកអ្នក​នៅ ទទួលរង​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម​ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។

រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មិន​ប្រកបការងារ​សំខាន់​ឃើញថា​មិនមាន​អ្វី​ចូលមក​នាំ ពិបាក​ឆ្លងកាត់​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​មិន តិច​ដែរ​ទេ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​របស់រប​រ​ថែមទៀត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ការ​ថ្នាំងថ្នាក់​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ត្រូវ​ប្រកបការងារ​ណា​ដែល​មិន​សំខាន់​ឬ​កិច្ចការងារ​តូចតាច​ទើប​ប្រសើរ ជាង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។ ការរស់នៅ​ជួប​នូវ​ភាព​រដិបរដុប​និង​រឿង​រាវ​ច្រើន​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ឡើង​ខ្ពស់ ដូចនេះ​ធ្វើឱ្យ​មានជោគ​សិរី ហើយ​ទោះ ធ្វើ​អ្វី​ក៏​តែងមាន​ភាពស្រស់​ស្រាយ​គួរ​ជាទី​ពេញចិត្ត​។ សម្រាប់​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​សម្រេច ចិត្ត​ធ្វើ​អ្វីមួយ​បានល្អ​នោះ​ផល​ល្អៗ​នោះ​តែង​ល្អ​ហួស​ពី​ការ​គិតទុក​ទៅទៀត​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​ពំ​ពេញ​បំពង់​អញ្ចឹង​ដែរ​។

​រីឯ​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ផ្អែមល្ហែម​និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​ផងដែរ​៕

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន ការប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​មិន​ឈានចូល​កើត​។​សម្រាប់​នៅពេលនេះ​បុរស​ធ្វើ​អ្វី​ក៏ដោយ​មានការ​លេចធ្លោ​គួរ​សមតែ​យ៉ាងណា​លោក​អ្នកមាន​ឧបសគ្គ​និង​រឿង​រាវ​រត់​ចូល​ផងដែរ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀត សោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រប់​ផង​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពិសេស កិច្ចការ​សំខាន់​ងាយ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​បាន​គ្រប់ពេលវេលា​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ ភាព​ស៊យ​នៅ​អុកឡុក​យាយី​នៅឡើយ​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោ​ម ជ្រែង និង​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​សម្ព័ន្ធ​ស្នេហា​ហ​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំគ្រួសារ​បំផុត​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏មាន​ជោគ​សិរី​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ដូច​ជាទី​កត់សម្គាល់​ប៉ុន្មាន​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខ​ប៉ុន​ភ្នំ​ចង់ទៅ​មុខ​មិន​រួចថយក្រោយ​ក៏​មិនកើត​៕