ថ្ងៃទី​២៤ តុលា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

308

•​ឆ្នាំ​១៨៥៧ ក្លិប​បាល់ទាត់ ដំបូង​គេ​ក្នុង​ពិភពលោក សេ​ហ្វ​ហ្វៀ​លដ៍ អេ​ហ្វ​. ស៊ី (Sheffield F.C.) ត្រូវបាន បង្កើតឡើង​នៅ​ទីក្រុង​សេ​ហ្វ​ហ្វៀ​លដ៍ ប្រទេស​អង់គ្លេស ។​
​ ​
•​ឆ្នាំ​១៩១២ សង្គ្រាម​បាល់​កង់ លើក​ទី​១៖ ការប្រយុទ្ធ​គូ​ម៉ា​ណូ​វ៉ូ (Battle of Kumanovo) បញ្ចប់ទៅ​ជាមួយនឹង ជ័យជម្នះ​របស់​ស៊ែ​ប៊ី ទៅលើ​ទាហាន អាណាចក្រ​អូ​តូ​ម៉​ង់ ។​
​ ​
•​ឆ្នាំ​១៩៣១ ស្ពាន ច​ច វ៉ាស៊ីនតោន បាន​បើក​ធ្វើ​ចរាចរណ៍​ជា សាធារណៈ ។​
​ ​
•​ឆ្នាំ​១៩៤៥ អង្គការ​សហ ប្រជាជាតិ​បាន​បង្កើតឡើង ។​
​ ​
•​ឆ្នាំ​១៩៥៤ ប្រធានាធិបតី ដ្វ៉ា​យ ឌី​. អេ​សិន​ហូ​វើ​រ (Dwight D. Eisenhower) សន្យា​ផ្តល់ជំនួយ​សហរដ្ឋ អាមេរិក ដល់​វៀតណាម​ខាងត្បូង ។​
​ ​
•​ឆ្នាំ​១៩៦៤ រ៉ូ​ដេ​ស៊ី ភាគ​ខាង ជើង (Northern Rhodesia) ទទួល ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស ហើយ ក្លាយជា​សាធារណរដ្ឋ​សំ​ប៊ី ។​
​ ​
•​ឆ្នាំ​១៩៧៣ សង្គ្រាម Yom Kippur រវាង​អ៊ីស្រាអែល និង​ស៊ី​រី បាន បញ្ចប់ ។​
​ ​
•​ឆ្នាំ​១៩៨៦ នេ​ហ្សា​រ ហ៊ី​ន​ដាវី (Nezar Hindawi) ត្រូវ​កាត់ទោស​ជាប់ ពន្ធ​ធនាគារ​៤៥​ឆ្នាំ ដែលជា​ការជាប់ ទោស​យូរ​បំផុត ដែល​សម្រេច​ដោយ តុលាការ​ចក្រភព​អង់គ្លេស សម្រាប់​ការប៉ុនប៉ង​បំផ្ទុះ​គ្រាប់បែក​នៅលើ យន្តហោះ El Al របស់​អ៊ីស្រាអែល នៅឯ​ព្រលាន យន្តហោះ Healthrow ទីក្រុង​ឡុង​ដ៍ ។ បន្ទាប់ពី​សាលក្រម​ចក្រភព​អង់គ្លេស បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ស៊ី​រី ដោយ​ជំទាស់​ថា ហ៊ី​ន​ដាវី ត្រូវបាន​ជួយ ដោយ​មន្ត្រី​ស៊ី​រី ។​
​ ​
•​ឆ្នាំ​២០០៣ យន្តហោះ Concorde ដែលមាន​ល្បឿន​លឿន​ជាង សំឡេង ធ្វើការ​ហោះហើរ​ជើងចុង ក្រោយ​របស់ខ្លួន ។​
​ ​
•​ឆ្នាំ​២០០៥ ព្យុះ​សង្ឃ រាវី​ល​ម៉ា (Hurricane Wilma) នៅ រដ្ឋ​ផ្លរីដា​បានសម្លាប់​មនុស្ស​៦១​នាក់ និង​បង្ក​ការ ខូចខាត ២០,៦​ពាន់​លាន ដុល្លារ ៕ ប្រែ​សម្រួល​៖ វិវឌ្ឍន៍​

​ក្លិប​បាល់ទាត់​ដំបូង​គេ​ក្នុង​ពិភពលោក សេ​ហ្វ​ហ្វៀ​លដ៍ អេ​ហ្វ ស៊ី​