ថ្ងៃទី​២៥​វិច្ឆិកា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

213

ឆ្នាំ ១៩៦០ បងប្អូន​ស្រី​Mirabal (​អ្នកប្រឆាំង​នយោបាយ​នៃ​អំណាច​ផ្តាច់ការ​របស់លោក​រ៉ា​ហ្វា​អែល​ទ្រូ​ជី​ឡូ​) នៃ​សាធារណរដ្ឋ​ដូ​មី​នី​ក​ត្រូវបាន​សម្លាប់​។​

​ឆ្នាំ ១៩៦៣ សព​ប្រធានាធិបតី​ច​ន​អេ​ហ្វ​. កេ​ណ្ណឺ​ឌី (John F. Kennedy) ត្រូវបាន​បញ្ចុះ​នៅ​ឈាប​ន​ដ្ឋា ន​ជាតិ​អារ​លីង​ថុ​ន (Arlington National Cemetery)​។​

ឆ្នាំ ១៩៧៥ ស៊ូ​រី​ណា​ម​ទទួលឯករាជ្យ​ពី​ហុ​ល្លង់​។​

​ឆ្នាំ ១៩៨៦ រឿង​សម្ងាត់​អ៊ីរ៉ង់​-​កុងត្រា​៖ អគ្គ​រដ្ឋអាជ្ញា​អាមេរិក​អេ​ដ​វីន​មី​ស៊ី (Edwin Meese) ប្រកាសថា ប្រាក់ចំណេញ​ពី​អាវុធ​សម្ងាត់​លក់​ទៅ​អ៊ីរ៉ង់ ត្រូវបាន​បង្វែរ​ដោយ​ខុសច្បាប់​ទៅ​ពួក​ឧទ្ទាម​ប្រឆាំងនឹង​ពួក​កុងត្រា​កុម្មុយនីស្ត​នៅ​នី​កា​រ៉ា​ហ្គា​។​

ឆ្នាំ ១៩៨៧ ព្យុះ​ទី​ហ្វុ​ង​នី​ណា​វាយលុក​ហ្វីលីពីន​ជាមួយនឹង​ល្បឿន​ខ្យល់ ១៦៥ ម៉ា​យ​ក្នុង​មួយ​ម៉ោង ហើយ​បាន​កើនឡើង​យ៉ាង​រហ័ស​ដែល​បំផ្លាញ​ស្រុក​ទាំងមូល​ដែល​មនុស្ស​យ៉ាងតិច ១.០៣៦​នាក់ បាន​ស្លាប់​។​

​ឆ្នាំ ១៩៨៨ អ្នកនយោបាយ​អាល្លឺម៉ង់ រីតា​ស៊ូ​ស​មុត (Rita Süssmusth) ក្លាយជា​ប្រធាន​នៃ ប៊ុន​ដេ​ស​ថាក (Bundestag-​អង្គការនីតិបញ្ញត្តិ​សហព័ន្ធ​នៅ​អាល្លឺម៉ង់​)​។​

​ឆ្នាំ​១៩៩២ សភា​សហព័ន្ធ​ឆេ​កូ​ស្លូ​វ៉ា​គី​បោះឆ្នោត​ដើម្បី​បំបែក​ប្រទេស​ចេញ​ជា​សាធារណរដ្ឋ​ឆែក​និង​ស្លូ​វ៉ា​គី ពីថ្ងៃ​ទី​១ មករា ១៩៩៣​។​

​ឆ្នាំ ១៩៩៦ ព្យុះ​ទឹកកក​វាយលុក​ភាគ​កណ្តាល​សហរដ្ឋអាមេរិក​សម្លាប់​មនុស្ស ២៦​នាក់​។ ព្យុះ​ខ្យល់​ដ៏​មាន​ឥទ្ធិពល​បាន​ប៉ះពាល់​រដ្ឋ​ផ្លរីដា​ហើយ​មាន​សន្ទុះ​ខ្យល់​ជាង​៩០​ម៉ៃ​ក្នុង​មួយ​ម៉ោង​។​

​ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ​បង្កើត​ថ្ងៃ​អន្តរជាតិ​សម្រាប់​ការបំបាត់​អំពើ​ហឹ​ង្សា​ប្រឆាំង​ស្ត្រី ដើម្បី​រំលឹក​ដល់​ឃាតកម្ម​ទៅលើ​បងប្អូន​ស្រី Mirabal បីនាក់ ចំពោះ​ការតស៊ូ​ប្រឆាំងនឹង​អំណាច​ផ្តាច់ ការ​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​ដូ​មី​នី​ក រ៉ា​ហ្វា​អែល ទ្រូ​ជី​ឡូ (Rafael Trujilo)​។​

ឆ្នាំ ២០០៨ រថយន្ត​បង្កៃគ្រាប់​បែក​មួយ​បាន​ផ្ទុះ​នៅ​ទីក្រុង​ស៊ែ​ន​.​ភី​ធឺរ​ប៊ើ​គ​, រុស្ស៊ី​បានសម្លាប់​មនុស្ស ៣​នាក់ និង​របួស​ម្នាក់ ៕ ប្រែ​សម្រួល​៖ វិវឌ្ឍន៍​

ប្រធានាធិបតី ចនអេហ្វ កេណ្ណឺឌី