ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០

104
ចែករម្លែក

​ឆ្នាំជូត​
រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​ផ្ដល់​ផល​ល្អ​សម្រាប់​សម្រេចចិត្ត ឬ​ចុះ​ប្រកបការងារ​អ្វីមួយ ពីព្រោះថា​តែង​ផ្ដល់​ផល​ល្អៗ​មកវិញ​ផង ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស​ក្ដី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោតបាន​គ្រាន់​បំពេញ​បំពង់​អ៊ីចឹង​ដែរ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្ដីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង ។​

​រីឯ​សេចក្ដីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង ចំពោះ​គ្នា​ប៉ុណ្ណោះ ៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​ផ្ដល់​ផល​ល្អ​ក្នុងការ​ដំណើរ​ការងារ​ទាក់ទង​បញ្ហា​ប្រាក់ កាស​និង បញ្ហា​កិច្ច​ការសំខាន់​អ្វីមួយ ពីព្រោះថា​តែង​ផ្ដល់​ផល​ល្អ​មកវិញ​ជានិច្ច ។ ចំពោះ​ការប្រកប​ការ ងារ​សព្វបែបយ៉ាង​បើទោះបី​ជួប​ការ​លំបាកលំបិន​និង​ត្រូវការ​ពេលវេលា​ក្ដី​តែ​ក៏​អាច​ទទួល លទ្ធផល​ល្អៗ​ជានិច្ច ។

​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ក៏​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់ ចិញ្ចឹម​ឆ្នាំងបាយ​យ៉ាង​ធូរ​ជាង​មុន​បន្តិច​ដែរ ។​

​រីឯ​បញ្ហា​សេចក្ដីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ឳ​កាស ប្រពៃ​បំផុត ៕

​ឆ្នាំខាល​
រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា មិន​ឆ្លើយតប​ដូច​បំណង​ឡើយ ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ថែមទៀត ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់ ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួល ជោគជ័យ​ជំនួញ​ធំៗ​ទៅរួច ។ ការធ្វើដំណើរ​ទៅណា​មក​ណា​ឲ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិ ហេតុ​យាយី​បន្តិច​ទើប​ប្រសើរ ។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្ដូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា ៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​កើត​ភាព​ប្រទាំង​ប្រទើស​និង រឿងរ៉ាវ​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ណាស់​ដូចនេះ​គប្បី​ធ្វើ​ចិត្ត​ត្រជាក់​ទើប​គ្មាន​បញ្ហា​ណាមួយ ចោទឡើង​ត្រូវ​ឈឺក្បាល ។ ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន​កូន តូចៗ ឬ​មនុស្ស​ចាស់​កើតរោគ ជំងឺ ឬ​រអិល​ដៃជើង​ធ្លាក់ចុះ​ពី​ទី​ខ្ព​ស់ទាប​ដោយ​ប្រការ​ណាមួយ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ជាទី​ពេញចិត្ត​ផង​ហើយ​ក្រៅពីនេះ​បើ​លោក អ្នក​ចង់​ផ្លាស់ប្ដូរ​មុខរបរ​ក៏​ជា​ពេល វេលា​ល្អ​ដែរ ។

​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​លឿន​តែ​ប្រយ័ត្ន​ការ ថយក្រោយ​នោះ​ក៏​លឿន​ណាស់ដែរ ។​

​ឆ្នាំរោង​
រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ណាស់​គប្បី​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​ប្រសើរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​នូវ​បញ្ហា​រឿង​ចំណូល​តិច ឯ​ការចាយវាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ ។ ការធ្វើដំណើរ​ឆ្ងាយ មិនសូវមាន​សុវត្ថិភាព​ប៉ុន្មាន​ទេ គប្បី​មានការ​ប្រយ័ត្នប្រយែង ។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន ៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត ។ ក្នុងថ្ងៃនេះ​ទោះបី​អ្វី​ឬ​ទៅណា​មក​ណា​តែងមាន​ភ្លើង​សញ្ញា​ពណ៌​ខៀវ​ជានិច្ច ។ ក្រៅពីនេះ​ផ្ដល់​ផល​ល្អ​សម្រាប់​លោក​អ្ន​ចរចា ឬ​ទំនាក់ទំនង​ការងារ ពីព្រោះថា ផល​ល្អ​នោះ មាន​ចំពោះមុខ​ច្រើន ។ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ផ្ដល់​ផល​ល្អ​បំផុត សម្រាប់​ការដាក់ទុន​ក្នុង​រឿង​អ្វីមួយ ឬ​បើ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​មានការ​ចម្រើន​លូតលាស់​គួរ កត់សម្គាល់​ដែរ ។​

​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​ជា​ពេលវេលា​ល្អ​សម្រាប់​ការរៀប ចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត ៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក​ភាពស្ងាត់ស្ងៀម ទើប​ប្រសើរ​ពីព្រោះថា បញ្ហា នានា​ងាយ​រត់​ចូល​ទាំង​ការងារ និង​ពាក្យសម្ដី​ផង ។ ការរស់នៅ​លោកអ្នក​គប្បី​រក្សា​ភាព​ស្ងប់ ស្ងាត់ ហើយ​យក​ល្អ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្ដីបន្ទោស​យើង​អាក្រក់​ឡើយ បើ​ពុំ​នោះទេ​នឹង​អាច​កើតរឿង​រ៉ាវ​មិនល្អ​ណាមួយ​ឡើងជា​ក់​ជាពុំខាន ។​

​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង ៕

​ឆ្នាំមមែ​
រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​តែង​មិន​ឆ្លើយតប​ផ្លែផ្កា​ដូច​គាប់​បំណង​ទេ ពិសេស ងាយ​មាន​បញ្ហា​នាពេល​ក្រោយ​ថែមទៀត ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ បើ​លោកអ្នក​ចង់ បោះទុន​តូចធំ ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន ។​

​រីឯ​បញ្ហា​សេចក្ដីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្ដី​ទុក្ខលំបាក​មកវិញ ៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ពិតមែនប៉ុន្តែ​ទោះ​ធ្វើ​អ្វី ក៏ដោយ​លោកអ្នក​តោង​តែ​គិតគូរ​និង​មើល​ឲ្យ​បាន​គ្រប់​ជ្រុ​ក​ជ្រោយទើប​ប្រសើរ ។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ ឆ្ងាយ​ទៀតសោត​ក៏​ផ្ដល់​ផ្លែផ្កា​គួរសម ។ ការរស់នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង ។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ ប្រពៃ​ណាស់ ៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការងារ​អ្វីមួយ​តែង​ឆ្លើយតប​មកវិញគ្រាន់​គាប់ប្រសើរ​ផង ។ ក្រៅពីនេះ ចំពោះ​ការងារ​និង​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូត លាស់​គួរសម​ឡើងវិញ​ខ្លះៗ គ្រាន់​ស្រួល​ផ្លូវចិត្ត ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្ដី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្ដៅ ។​

​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់ ៕

​ឆ្នាំច​
​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​ងាយ​តប់ប្រមល់ ពិសេស​ងាយ​កើត​បញ្ហា​នាពេល ក្រោយ​ថែមទៀត ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែ​ប្រកាន់ ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿងរ៉ាវ​ក្ដៅ​ក្រហាយ​ដាក់ខ្លួន ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង ។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព រកាំចិត្ត​គ្នាច្រើន​ទៀតផង ៕

​ឆ្នាំកុរ​
រាសី​ល្អជា​មធ្យម ។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​យឺត ប៉ុន្តែ​បើ​ថយក្រោយ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង ។ ការរស់នៅ​ក្នុង ផ្ទះ​សម្បែង​ងាយ កើត​រឿងរ៉ាវ​ចម្រូងចម្រាស​ផងដែរ​លោកអ្នក​គប្បី​ចេះ​ធ្វើ​ចិត្ត​អត់ធ្មត់​ទើប​គ្មាន​រឿងរ៉ាវ​រកាំចិត្ត​កើតឡើង ។​

​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ មិនអាច​លោភលន់​បានទេ ព្រោះ​លាព​ហេង មានការ​ខ្សត់ខ្សោយ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ ។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​មក​រែកពុន​ភាព​ទុក្ខសោក​នៅ ពេល​ក្រោយ ៕​