ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងការងារឬចរចាអ្វីមួយ។ ការរស់នៅលោកអ្នកត្រូវលុបបំបាត់ភាពប្រកែប្រកាន់ឬចង់ ចាញ់ឈ្នះគ្នាជាមួយអ្នកដទៃបើពុំនោះផលប៉ះទង្គិចតែងកើតមានជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើអ្វីមួយលោកអ្នកអាចសម្រុកឬបណ្តាក់ទុនបានហើយ ពីព្រោះថាផ្លែផ្កា ហុចឱ្យមកវិញក៏តែងជោគជ័យដូចគាប់បំណងផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងបើកទំព័រថ្មីសម្រាប់លោកអ្នក ហើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះបើចង់ធ្វើអ្វីក៏តែងជួបបញ្ហារាំងស្ទះ និងមានរឿងរាវយាយីផង។ ការរស់នៅទាំងស្ត្រីបុរសមិនត្រូវបង្កជម្លោះជាមួយអ្នកដទៃឡើយ ពីព្រោះអាចជះផលអាក្រក់ណាមួយមកវិញនៅពេលក្រោយដែលរកស្មានមិនដល់។ សម្រាប់បើ ជាអ្នកប្រកបរបររកស៊ីជួញដូរកុំសម្លឹងលាភធំដុំភ្លេចលាភតូចតាចព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះឯង។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់គប្បីមានការប្រយ័ត្នប្រយែង ពាក្យសម្តីឱ្យបានខ្លាំងក្លា ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបានធ្លាក់ស្រុតចុះវិញ ហេតុនេះបើ ទោះបីធ្វើអ្វីឃើញថាជួបបញ្ហាប្រឈមជាងនេះវិញផង។ ក្រៅពីនេះ បើលោកអ្នកជ្រើសរើស ក្នុងការប្រកបមុខរបរអ្វីមួយចូរចេះសម្លឹងមើលឱ្យបានត្រឹមត្រូវទើបអាចប្រមូលផលកម្រៃទៅ នាថ្ងៃខាងមុខគ្រាន់ធូរធាទៅរួច។ ការធ្វើដំណើរទីជិតឆ្ងាយជួបការប្រទាំងប្រទើស និងក្រុម មនុស្សយាយីច្រើន ។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់ លាស់ទើបមិនត្រូវមករែកពន់កម្មក្រាសនៅពេលក្រោយ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើចង់ធ្វើអ្វីក៏ដោយមិនត្រូវរង់ ចាំយូរឡើយត្រូវរវៀសរវៃ ហើយចូរចងចាំថាធ្វើច្រើនទទួលបានផលច្រើនធ្វើតិចទទួលបាន ផលតិច។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និង អាចចេញទៅរកស៊ីឆ្ងាយជិតដោយអាចសមដូចប្រកបទាំងអស់ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើន នោះដែរ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបានជួបនូវបញ្ហារដិបរដុបច្រើនបន្តិច ម្ល៉ោះហើយអ្វីៗដែលធ្លាប់តែរលូននឹងត្រូវរាំងស្ទះឬត្រូវជួបឧបសគ្គជាងមុនពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ច្រើនប្រយ័ត្នឥតការអ្វីសោះយករឿងរ៉ាវក្តៅក្រហាយដាក់ខ្លួន។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីជួបរឿងចង់ចាញ់ឈ្នះគ្នាច្រើនហេតុនេះចូរប្រយ័ត្ន កើតជម្លោះវិវាទណាមួយកើតឡើងនាំបាត់បង់សុភមង្គលហើយកើតតែរឿងមួម៉ៅក្តៅក្រហាយ ចូលជំនួសវិញ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោអ្នកធ្វើអ្វីមួយត្រូវតែចេះថ្លឹងថ្លែងបន្តិចទើបគ្មានបញ្ហាមិនល្អណា មួយចោទឡើង។ ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកត្រូវចេះស្រុះស្រួលគំនិតគ្នាហើយដាច់ ខាតមិនត្រូវធ្វើអ្វីដោយតាមការរឹងទទឹងឡើយទើបមិនមានបញ្ហាចោទឡើងនាំពិបាកទប់ទល់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចំណាយច្រើនអនេកធ្វើឱ្យទទួលអម្រែកយ៉ាងធ្ងន់ ជាងមុនហើយត្រូវរើបម្រះខ្លាំងទើបអាចជោគជ័យទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការពិបាកក្នុងការចុះសម្រុងនិងតាមចាប់កំហុសគ្នាច្រើន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារសំខាន់អ្វីមួយពីព្រោះ ថាផ្លែផ្កាដែលហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ ចំណែកអ្នកអាជីវករទោះមានការជួញទី ជិតឆ្ងាយនៅថ្ងៃនេះលោកអ្នកអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ ការធ្វើដំណើរ ទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះបើមានការធ្វើដំណើរទៅណា មកណាគប្បីប្រយ័ត្នប្រយែងបន្តិច ពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដង។ ទាំងស្ត្រី បុរសបើទោះបីលោកអ្នកមានប្រាក់កាសច្រើនក៏ដោយកុំសូវចិត្តល្អឱ្យគេខ្ចីពេកប្រយ័ត្នជួបរឿង ដូចពាក្សចាស់ថា “ខ្ចីធូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុង”។ សម្រាប់អ្នកប្រកប របររកស៊ីជួញដូរលោកអ្នកជួបរឿងចំណូលតិចឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥត ស្រួលចិត្តប៉ុន្មានឡើយ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងមើលកំហុសគ្នាច្រើន៕
ឆ្នាំវក
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងជួបបញ្ហាបន្តិចបន្តួចយាយីពិសេសលោកអ្នក នៅមានក្រុមមនុស្សចូលមកនិយាយនាំត្រូវសៅហ្មងផងដូចនេះត្រូវចេះធ្វើមិនដឹងមិនឮខ្លះទើប ប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កា ដែលទទួលបានមកវិញក៏សមដូចប្រកប។ សម្រាប់ការធ្វើដំណើរទៅទិសពាយ័ព្យពុំសូវមាន សុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរ៉ាវប្រេះឆា ដោយប្រការណាមួយ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកចង់ប្រកបការងារអ្វីមួយនោះមិនសូវជួបភាពជោគ ជ័យប៉ុន្មានទេពីព្រោះថាក្រុមមនុស្សចាំតែបង្កបញ្ហាតែប៉ុណ្ណោះ ។ សម្រាប់អ្នកប្រកបរបររកស៊ី ជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានដែរពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយមានការរកាំចិត្តនិងបញ្ហាប្រទាំងប្រទើសច្រើន។
រីឯសេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរ៉ាវនៅក្បែរគ្នាមិនសូវសុខ ៕
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។ ការប្រកបការងារលោកអ្នកអាចត្រូវបានគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើត ឡើងផង។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់ សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើស និងប្រឆាំងគ្នាច្រើន៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីឡើងខ្ពស់ ម្ល៉ោះហើបើមានកិច្ចការអ្វីត្រូវសម្រុកនឹងធ្វើឱ្យ បានច្រើននោះផ្លែផ្កាដែលហុចមកវិញក៏គ្រាន់ជាទីពេញចិត្តផង។ សម្រាប់អ្នកប្រកបរបររកស៊ី ជួញដូរក្នុងពេលនេះការរកផលកម្រៃមិនស្រួលប៉ុន្មានទេតែងាយចំណាយទៅវិញ ហេតុនេះ ត្រូវចេះចាយវាយសន្សំសំចៃដើម្បីចៀសវាងជួបវិបត្តិថវិការចៀសមិនរួច។ ការធ្វើដំណើរទៅ ណាមកណាលោកអ្នកតោងតែចេះប្រើអាកប្បកិរិយាស្លូតបូតជាមួយអ្នកដទៃហើយមិនត្រូវធ្វើឱ្យប៉ះពាល់អ្នកដទៃទើបសេចក្តីចម្រុងចម្រើនទៅគ្រាខាងមុខមិនខ្សត់ឡើយ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយហើយបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយផងដែរ៕