ថ្ងៃទី​២៥ ខែសីហា ២០១៨

696
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មានការ​ច្រើន​លូតលាស់​ច្រើន​រឿង​ក្នុងនេះ មិន​ថា​ជា​កិច្ចការងារ​ប្រាក់កាស​ឬ​សូម្បីតែ​រឿង​ផ្ទាល់ខ្លួន​តែងមាន​ការលូតលាស់​គួរ​សន្សឹមៗ​ទៅ មុខជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​ជាង​នេះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​រៀបចំ​ពិធី​អ្វីមួយ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ប្រៀប​ដូច​បានជា​ (​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ) ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នកអាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ទប់​អារម្មណ៍​សង្កត់ចិត្ត ពីព្រោះថា​ងាយ​កើតបញ្ហា​ច្រើន​ចំពោះមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន ព្រោះ​មាន​ភាព​ផុយ ស្រួយ​កើតរឿង​រាវ​ប្រេះស្រាំ​ណាស់​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​ធ្វើឱ្យ​រកាំចិត្ត​ចំពោះ​គ្នាមិនតិច​ដែរ​ទេ​៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​គប្បី​រួសរាន់​បំពេញការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតបមកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ពីព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ទោះបីយ៉ាងណា​ដោយសារ​ជា​ខែ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ កិច្ចការងារ​មួយចំនួន​ក៏​តែង​ចម្រើន​លូតលាស់​គួរសម​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ ឃើញថា​ទោះ​មានការ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី ការរក​ផល​កម្រៃ​ជួប​បញ្ហា​តានតឹង​បន្តិច ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ប្រាក់កាស គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​។ ចំណែក​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​បើ​មាន​បាវ​ខ្ញុំបម្រើ​ចូរ​ប្រយ័ត្ន​គេ​នាំទុក្ខ មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ត្រូវ​ចេះ​ថ្លាថ្លែង​ដោយ​សេចក្តី​គួរសម ហើយ​ពិសេស មាន​សម្តី​ផ្អែម​ត្រជាក់​នោះ​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​មើលមុខក្រោយ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈាន​មក​ក្បែរ​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ភាពលំបាក​មួយចំនួនផងដែរ​។ ការរស់នៅ​ជួប​នូវ​បញ្ហា​ចម្រូងចម្រាស​ច្រើន​ពិសេស​នៅក្នុង​ក្រុមគ្រួសារ​តែម្តង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ប្រយ័ត្នប្រយែង​សម្តីបន្តិច ៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែងបញ្ហា​សុ​វត្តិភាព និង​ជួប​បញ្ហាលំបាក​ចិត្តច្រើន​។ សម្រាប់​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដំណើរ​ជីវិត របស់លោក​អ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ​ជួប​បញ្ហារាំងស្ទះ កិច្ចការងារ​ជួប​រឿង​រាវ​ប៉ះទង្គិច​កិច្ចការងារ​បញ្ជូន​មិនទាន់​ចៅហ្វាយនាយ​ថា​ស្តីបន្ទោសជាដើម​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​តោង​តែ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន ទើប​ក្តី​ចម្រុងចម្រើន​ហូរ​ចូល​ប្រសើរ​ជាង​នេះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​រឿង​រាវ​ប្រឆាំង​គ្នា​និង​មានរឿង​រ៉ាវ​រកាំ​ចិត្តច្រើន​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​បូកសរុប​ការងារ ពីព្រោះថា​ងាយ​បញ្ចប់​និង​ទទួលផល​ល្អ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក អ្នក​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​របរ​ថ្មី​ក៏​តែងមាន​ភាព​សម​ដូច​ប្រកប​ច្រើន​ដែរ​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មិន​ថា​បញ្ហា​ប្រាក់កាស​និង​ការងារ​លោកអ្នក​អាច​ប្រកបដោយ​ជឿន លឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិតឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅរួច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​អស់សង្ឃឹម​ព្រោះតែ​ម្នាក់ៗ​គិត​ច្រើនតែ​ម្នាក់ឯង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​ធ្វើ​អ្វី​ក៏​តែង ជឿនលឿន​គួរសម​ដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជានិច្ច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​មាន​ដំណឹង​ល្អ​និង​មិនល្អ​នៅ​លាយឡំ​គ្នា ដូចនេះ​បើ​ចង់ ស​ង្ឃឺ​ម​ផល​ល្អ​ទាំងអស់​ឬ​ផល​អាក្រក់​កើតឡើង​ទាំងអស់នោះ​ក៏​មិនអាច​ទៅរួច​ដែរ​ពោលគឺ​ត្រូវតែមាន​ល្អ​ខ្លះ​និង​អាក្រក់​ខ្លះ​ជានិច្ច​។​សម្រាប់​ថ្ងៃនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន ជម្លោះ​វិវាទ​ពី​តិចតួច​ឈានដល់​ផ្លូវបំបែក​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​សម្រេច​ចិត្ត​អ្វី​ឬ​គិត​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​គិត​ត្រូវ​ផល​ល្អៗ​នឹង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ក្រៅពីនេះ​លោកអ្នក​ឱ្យ ប្រយ័ត្ន​ការបំពេញ​ការងារ និង​បញ្ហា​ប្រាក់កាស​ពីព្រោះ​ងាយ​កើត​មានរឿង​រាវ​ល្អក់កករ​ច្រើន​ដែរ ម្ល៉ោះហើយ​គប្បី​មានការ​អត់ធ្មត់​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញ ចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕​