ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩

748
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ និង​ផ្តល់ ផល​ល្អៗ​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាកល្បង​មើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​ធ្វើ​អ្វីៗ មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​មិន​ដូច្នេះ​នឹង​នាំ​ជួប​ផល​លំបាក​ណាមួយ​មកវិញ​នាំ​ជួប​ការលំបាក​ទប់ទល់​ពុំខាន​។ ការប្រកប​ការងារ​លោក​អ្នក​ត្រូវធ្វើ​ចិត្ត​ត្រជាក់​ហើយ​មិនត្រូវ យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះទេ​អាច​នឹង​កើត​បញ្ហា​ចៀស​មិន​រួច​ឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ហើយ បើ​រកស៊ី​នាយអាយ​ក្បែរៗ​ផ្ទះ​បាន​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជាង ។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើតការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជឿនលឿន​ទៅមុខ​និង​តែង​ផ្តល់ ជា​ផ្លែផ្កា​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ​ឯ​ផល​កម្រៃ នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ភាពលំបាក​លំបិន​មិន​ស្ទើរ​ដែរ​ទេ​។ ក្នុង​ពេលនេះ ដែរ​បើ​លោកអ្នក​មានដំណើរ​កម្សាន្ត​ផ្សេងៗ​កុំ​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ព្រោះ​ងាយ​កើតរឿង​រាវ​អាក្រក់​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតជា​ជម្លោះ​វិវាទ​កាប់​ចាក់​គ្នា​ឈានដល់​ការ​ប្តឹងផ្តល់​អស់ប្រាក់​កាស​ទៀតផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​សន្សឹមៗ​តែបើ​មានរឿង​ជម្លោះ វិញ​ងាយ​បាក់បែក​ណាស់​ផង​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​ងាយ ទទួលរង​ឈឺខ្លួន​ប្រាណ​ណាស់​។​ក្រៅពីនេះ​លោកអ្នក​ក៏​តែង​ទទួលដំណឹង​មិនល្អ​ដែលនាំឱ្យ​មិន​សប្បាយចិត្ត​ផង​។ ទាំង​ការប្រកប​ការងារ​អាច​មាន​ក្រុមមនុស្ស​មក​បង្កបញ្ហា​ឱ្យ ខ្វាយខ្វល់​ដូចនេះ​ត្រូវ​រក្សា​ភាព​នឹងធឹង​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​ពុំខាន​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​ហើយ​ពិសេស​មាន​បញ្ហា​ត្រូវ​ប្រឈម​ដោះស្រាយ​ច្រើន​ទៀតផង​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ផ្សះផ្សា ក្នុង​រឿង​កិច្ចការ​អ្វីមួយ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បើក ហាង​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គួរសម​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គួរ​ជាទី​កក់ក្តៅ​ផង​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួបប្រទះ​នូវ​ភ្លើង​ក្រហម ហើយ​ពិសេស ងាយ​កើត​រឿងរ៉ាវ​ពី​តូច​ទៅ​ធំ​ថែមទៀត​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក ផល​កម្រៃ​ជួប​ការលំបាក​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អា​ចរក​ចំណូល​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​រស់​ស្រួលខ្លួន​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ បន្ថែម​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិនអាច​លោភលន់​ក្នុង​រឿង​អ្វីមួយ​ឡើយ​ពីព្រោះថា ងាយ​កើត​បញ្ហា​មិនល្អ​នៅពេល​ក្រោយ​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ នេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​កើតមាន​ភាព​រកាំចិត្ត​យាយី​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​អាចមាន​ការដកដង្ហើម​គ្រាន់​ស្រួល​ឡើងវិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​សន្សឹមៗ​ដែរ​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ចិញ្ចឹម​គ្រួសារ​រស់​ស្រួល​ជាង​នេះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​មានបំណង​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​គម្រោង​ក្លាយ​ជាការ​ខកបំណង​ហើយ​មានរឿង​រាវ​ចម្រូងចម្រាស​ថែមទៀត​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយពេល​ដោះស្រាយ​ច្រើន​ឬ​សាសង​ច្រើន​ហើយ​មានតែ​រឿង​រាវ​អាក្រក់​កើតឡើង​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​មានជោគ​សិរី​គួរសម​ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​ហើយ​ខិតខំ ពុះពារ​នោះ​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ក្រៅពីនេះ​នៅក្នុង​ផ្ទះ សម្បែង​ស្ត្រី​លោកអ្នក​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​ព្រោះតែ​ការធ្វើ​ច្រើន​ខុស​ច្រើន​នោះឯង​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក ផល​ចំណូល​ណាស់ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ ៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ លោកអ្នក​តោង​តែ​ញាប់ដៃ​ញាប់ជើង​ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ផល​ក៏​ទទួល​ច្រើន​ទៅតាម​នោះដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការ រកប្រាក់​កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខ ដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ឱ្យ បាន​ខ្លាំងក្លា​បន្តិច​ពីព្រោះថា​ងាយ​ជះឥទ្ធិពល​អាក្រក់​មកវិញ​ណាស់​ផង​។ ក្រៅពីនេះ​បើ លោកអ្នក​ចង់​សម្រេចចិត្ត​ដាក់ទុន​រកស៊ី​រយះពេល​វែង​ឬ​ចង់​ប្រកប​កិច្ចការងារ​អ្វីមួយ​តោង​តែមាន​ការពិចារណា​ឱ្យបាន​លម្អិតលម្អន់​បន្តិច​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​កើតឡើង​ចំពោះមុខ​នៅពេល​ក្រោយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក ចំណូល​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​រស់​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សៅហ្មង​និង​ងាយ​ធ្លាក់​ក្នុង​ជម្លោះ​វិវាទ​ផង​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​កិច្ចការ​ពេញទី​បាន​ហើយពី​ព្រោះថា រាល់​ការបំពេញ​ការងារ​អ្វី​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការចេញ​ធ្វើ​ជំនួញ​តាម​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី ការរក​ផល​ចំណូល​មាន​ចូល​មួយៗ​គ្រាន់​បន្សើម​បំពង់ក​អញ្ចឹង​ដែរ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​ពេលនេះ​កំពុងបើក ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕