ថ្ងៃទី២៥មិថុនាក្នុងប្រវត្តិសាស្ត្រៈ ហេតុការណ៍គួរកត់សម្គាល់
ឆ្នាំ១៩៣៥ ទំនាក់ទំនងការ ទូតរវាងសហភាពសូវៀត និងកូឡុំប៊ី ត្រូវបានបង្កើតឡើង ។
ឆ្នាំ១៩៧៥ ម៉ូហ្សំប៊ិក (Mozam bique)ទទួលឯករាជ្យពីព័រទុយហ្កាល់។
ឆ្នាំ១៩៨១ ម៉ាយក្រូសូហ្វ (Microsoft) រៀបចំរចនាសម្ព័ន្ធសារជា ថ្មី ដើម្បីក្លាយជាជំនួញរួមបញ្ចូលគ្នា នៅទីចាត់ការធំ នារដ្ឋវ៉ាស៊ីនតោន ។
ឆ្នាំ១៩៨២ ក្រិកលុបចោល ការកោរសក់ ចំពោះការជ្រើសរើស យោធា ។
ឆ្នាំ១៩៩០ យន្តហោះ អាវីយ៉ង់កា ជើងហោះហើរលេខ៥២ (Avianca Flight 52) បុកវីឡា ខូវ និក (Cove Neck) ក្រុងញូវ យ៉ក បន្ទាប់ពី អស់ប្រេងឥន្ធនៈ ដោយសម្លាប់យានិក ៨នាក់ និងអ្នកដំណើរ៦៥នាក់ ។
ឆ្នាំ១៩៩១ ក្រូអាស៊ី (Croatia) និងស្លូវេនី (Slovenia) ប្រកាសឯករាជ្យ របស់ខ្លួនពីយូហ្គោស្លាវី (Yugoslavia) ។
ឆ្នាំ១៩៩៣ លោកស្រី គីម កាមបែល (Kim Campbell) ត្រូវបានជ្រើសរើសជាថ្នាក់ដឹកនាំ នៃគណបក្ស អភិរក្សដើម្បីអភិវឌ្ឍន៍ (Progressive Conservative Party) កាណាដា ហើយ ក៏ជាស្ត្រីដំបូងដែលកាន់តំណែងជា នាយករដ្ឋមន្ត្រីកាណាដា ។
ឆ្នាំ១៩៩៧ អវកាសយាន ប្រូហ្គ្រេស (Progress spacecraft) ដែល គ្មានមនុស្សបញ្ជា បុកជាមួយតារារណប មៀរ (Mir) ដែលតាំងស្ថានីយក្នុងលំហ របស់រុស្ស៊ី ។
ឆ្នាំ១៩៩៧ ភ្នំភ្លើងស៊ូហ្វីយែរ ហីល (Soufire Hills) នៅដែនសមុទ្រ ម៉ុងសេរ៉ាត (Montserrat) បានផ្ទុះ ជា លទ្ធផល បណ្តាលឱ្យមនុស្សស្លាប់១៩ នាក់។
ឆ្នាំ២០០៦ ទាហាន អ៊ីស្រាអែល ហ្គីឡាដ សាលីត (Gilad Shalit) ត្រូវបានអ្នកសកម្មប្រយុទ្ធ ប៉ាឡេស្ទីន ចាប់ខ្លួន ក្នុងការលបឆ្លង កាត់ព្រំដែនពីទឹកដីអ៊ីស្រាអែល ។
ថ្ងៃទី២៦មិថុនាក្នុងប្រវត្តិសាស្ត្រៈ ហេតុការណ៍គួរកត់សម្គាល់
ឆ្នាំ១៨៧០ ថ្ងៃបុណ្យ ណូអែល ដែលជាថ្ងៃឈប់សម្រាក សាសនាគ្រឹស្ត ត្រូវប្រកាសជាថ្ងៃឈប់ សម្រាក នៅសហរដ្ឋអាមេរិក ។
ឆ្នាំ១៩៤៨ រឿងខ្លី មាន ចំណងជើងថា “The Lottery” របស់ អ្នកនិពន្ធសឺតលេយ៍ ជេកសុន (Shirtley Jackson) ត្រូវបានផ្សាយនៅទស្សនាវដ្តី ឌឹ ញូវ យ៉កឃឺរ (The New Yorker) ។
ឆ្នាំ១៩៦០ ម៉ាដាហ្គាស្កា (Madagascar)ទទួលឯករាជ្យពីបារាំង។
ឆ្នាំ១៩៧៣ នៅវាលបង្ហោះ តារាវិទ្យាសាស្ត្រ Plesetsk មនុស្ស ៩នាក់ បានបាត់បង់ជីវិត ដោយសារការផ្ទុះ នៃកាំជ្រួចអាវកាស 3-M ។
ឆ្នាំ១៩៧៤ លេខកូដផលិត ផលសាកល ត្រូវបានស្គែនលើកដំបូង នៅក្នុងការលក់កញ្ចប់ស្ករកៅស៊ូ Wrigley នាផ្សារទំនើប Marsh នៅរដ្ឋ អូហាយយ៉ូ ។
ឆ្នាំ១៩៧៥ នាយករដ្ឋមន្ត្រី ឥណ្ឌាលោកស្រី ឥន្ទ្រគន្ធី (Indira Gandhi) ដាក់ចេញនូវច្បាប់អាសន្ន នៅ ក្នុងប្រទេសឥណ្ឌា ។
ឆ្នាំ១៩៧៨ យន្តហោះ កាណាដា ជើងហោះហើរ ១៨៩ (Air Canad Flight 189) ទៅកាន់តូរ៉ុនតូ ហោះហួសផ្លូវអាកាស ហើយបុក ជ្រលងជ្រោះអេតូបីកូក ក្រីក (Etobicoke Creek) ។ ២នាក់ក្នុងចំណោមអ្នក ដំណើរ១០៧នាក់ បានស្លាប់ ។
ឆ្នាំ១៩៩១ សង្គ្រាម១០ថ្ងៃ (Ten-Day War)៖ កងទ័ពយូហ្គោស្លាវី ចាប់ផ្តើមសង្គ្រាមរយៈពេល១០ថ្ងៃ នៅស្លូវេនី ។ លទ្ធផលស្លូវេនីទទួល ជ័យជម្នះ និងឯករាជ្យ ។
ឆ្នាំ១៩៩៥ ហាម៉ាដ ប៊ីន ខាលីហ្វា អាល់ ថានី (Hamad bin Khalifa al-Thani) ទម្លាក់ឪពុករបស់គាត់ ខាលីហ្វា ប៊ីន ហាម៉ាដ អាល់ ថានី (Khalifa bin Hamad al-Thani) ចេញពី តំណែងព្រះចៅមហាម៉ាត់ នៃ កាតា (Qatar) នៅក្នុងរដ្ឋប្រហារគ្មានឈាម មួយ ។
ឆ្នាំ១៩៩៦ អ្នកកាសែត អៀឡង់ វេរ៉ូនីកា កេរីន (Veronica Guerin) ត្រូវបាញ់ប្រហារនៅក្នុងឡាន របស់នាងពេលកំពុងធ្វើដំណើរនៅ ជាយក្រុងឌុយប្លាំង (Dublin) ៕ ស្រាវជ្រាវដោយ៖ វិវឌ្ឍន៍