ថ្ងៃទី​២៦​មករា​គ្រោះថ្នាក់​ចរាចរ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់ និង​របួស​១១​នាក់​

539
ចែករម្លែក
  • 17
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​២៥​ដល់​ម៉ោង​២​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់ និង​បាន​បង្ក​ឲ្យ មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន​១១​នាក់​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​១៣​នាក់​នៅ​ថ្ងៃទី​២៦ ខែមករា គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៦​លើក​។​

​សូមជម្រាបថា ក្នុង​រយៈពេល​២៦​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១១៤​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​៤២១​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​២៧២​លើក​៕ ល​