ថ្ងៃទី​២៦​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1392
ចែករម្លែក

​ឆ្នាំ​១៧៦៨ នាយ​នាវា​ជេ​ម​ស៍ ឃុ​ក (James Cook) ចេញដំណើរ​តាម សមុទ្រ​នៅលើ​កប៉ាល់ HMS Endea vour ។ គាត់​គឺជា​អ្នករុករក​ស្ទង់​មើល ទិស​ទី និង​ជា​អ្នក​គូស​ផែនទី ជនជាតិ អង់គ្លេស ។​
​ ​
•​ឆ្នាំ​១៩២០ វិសោធនកម្ម ទី​១៩ នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក មាន​ប្រសិទ្ធភាព ដោយ​ផ្តល់​សិទ្ធិ​ដល់ ស្ត្រី​បោះឆ្នោត ។​
​ ​
•​ឆ្នាំ​១៩៤០ ឆាដ (Chad) ក្លាយជា​ដែនដី​អាណានិគម​បារាំង ដំបូង ដែល​ចូលរួម​ជាមួយ​ពួក​សម្ព័ន្ធមិត្ត ។ ពេលនោះ​ឆាដ ស្ថិតក្រោម​ការត្រួតត្រា របស់ ហ្វេ​លី​ច អេ​ប៊ូ​អេ (Félix Éboué) ដែលជា​ជន​ស្បែក​ខ្មៅ​ដំបូង បាន​ធ្វើជា អភិបាលរដ្ឋ​អាណានិគម ។​
​ ​
•​ឆ្នាំ​១៩៤៤ សង្គ្រាមលោក លើក​ទី​២​ស្ហាៈ​លស៍ ដឺ ហ្គោល (Charles de Gaulle) ដែលជា​ឧ​ត្ត​ម​សេនីយ៍ និង ជា​រដ្ឋបុរស​ដឹកនាំ​កងទ័ព​បារាំង​សេរី ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២ បាន ចូលមក​ប៉ារីស ។​
​ ​
•​ឆ្នាំ​១៩៧០ ចលនា​គាំទ្រ​ស្ត្រី ភេទ ដែល​ដឹកនាំ​ដោយ បេ​ត​ធី ហ្វ្រី​ឌេ​ន (Betty Friedan) បាន​ដឹកនាំ​សកម្មភាព ទូទាំង​ផ្ទៃ​ប្រទេស ដើម្បី​ទាមទារ​ឱ្យមាន សមភាព​ចំពោះ​ស្ត្រីភេទ ។​
​ ​
•​ឆ្នាំ​១៩៧១ សភា​សហរដ្ឋ អាមេរិក ប្រកាស​យក​ថ្ងៃទី​២៦ សីហា ជា​ថ្ងៃ​នៃ​សមភាព​ស្ត្រីភេទ (Womens Equality Day) ប្រចាំឆ្នាំ ។​
​ ​
•​ឆ្នាំ​១៩៧៨ សីគ​មុនដ៍ ហ្សា​ញ (Sigmund Jahn) ក្លាយជា​អវកាស យានិក​អាល្លឺម៉ង់​ដំបូង​នៅលើ​យាន Soyuz 31 ។​
​ ​
•​ឆ្នាំ​១៩៨០ ជនអន្តោប្រវេសន៍ ហុង​គ្រី ច​ន បឺ​រ​ហ្គេ​ស (John Birges) ដែល​មកពី​ទីក្រុង​ខ្លូ​វី​ស រដ្ឋ កាលីហ្វ័រ​នីញ៉ា (Clovis, Carliforni) បាន បង្កៃគ្រាប់​បែក​មួយ​គ្រាប់​នៅ​សណ្ឋាគារ រី​សត​ហា​វេ​យ៍ (Harvey’s Resort Hotel) នៅ​ស្ទែត​ឡា​ញន៍ រដ្ឋ​នេ​វ៉ា​ដា (Stateline, Nevada) ។​
​ ​
•​ឆ្នាំ​១៩៨៧ ប្រធានាធិបតី រ៉ូ​ណ​លដ៍ រី​ហ្គែ​ន ប្រកាស ថ្ងៃទី​១១ ខែ កញ្ញា ១៩៨៧ ដោយ​យក​លេខ ៩-១-១ ជា​លេខ​សេវាកម្ម​អាសន្ន ។​
​ ​
•​ឆ្នាំ​១៩៩៧​ការសម្លាប់​រង្គាល នៅ​បេ​នី​-​អា​លី (Beni-Ali massacre), អាល់​ហ្សេ​រី សម្លាប់​មនុស្ស​ពី​៦០​ទៅ ១០០​នាក់ ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​

បេ​ត​ធី ហ្វ្រី​ឌេ​ន ដឹកនាំ​សកម្មភាព​ទូទាំង​ផ្ទៃ​ប្រទេស ដើម្បី​ទាមទារ​ឱ្យមាន​សមភាព​ចំពោះ​ស្ត្រីភេទ​