ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០

165
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មិនមាន​អ្វី​ប៉ះពាល់​ទេ​ប៉ុន្តែ​អ្វីដែល​លោកអ្នក​ជួប​បញ្ហា លំបាកយាយី​ច្រើន​នោះ​ក៏​តែង​អាច​ឆ្លង​ផុត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មិន​គប្បី មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​និង​មានការ​ចម្រើន​លូតលាស់ ច្រើន​រឿង​គួរឱ្យ​សប្បាយចិត្ត​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ស្វះ ស្វែង​នឹង​អា​ចរក​អតិថិជន​បាន​ចូល​បន្ថែមទៀត​ដោយ​មិន​ជួប​ការ លំបាក​ឡើយ​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​ហើយ​ធ្វើ​អ្វី​ក៏​តែងជឿនលឿន​ទៅមុខ​ផង​។​បញ្ហា​ការងារ​និង​ប្រាក់កាស​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​គួរសម​ហើយ​តែង​រីកចម្រើន​ឈានទៅ​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ទំនាក់ទំនង​ស្នេហា​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពិសេស​ការងារ​តែង​ជួប​នូវ​បញ្ហា​រកាំរកូស​ខ្លះៗ​យាយី ប៉ុន្តែ​យ៉ាងណា​ចំពោះ​ក៏​ការរស់នៅ​មាន​ភាពល្អប្រសើ​រ​បន្តិច​ដែរ​។ អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​កក់ក្តៅ​ក្នុង​មុខរបរ​គួរសម​ហើយ​បើ​ចង់​បើកហាង​ថ្មី​ក៏​ពុំ​ទាស់ខុស​អ្វី ដែរ​តែង​ហុច​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​ខ្លះៗ​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​លោកអ្នក​ងាយ​ជួប​បញ្ហា​មិនល្អ​យាយី​ដែល​នាំ​ពិបាក ត្រូវ​ឆ្លងកាត់​ផងដែរ​។​ការប្រកប​ការងារ​មានការ​លំបាក​ខ្លះ​ងាយ​ខ្លះ​តែ​ក៏​កើត​ភាព​សៅហ្មង​មិនតិច​ដែរ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូត លាស់​ទៅមុខ​គួរ​សមតែ​យ៉ាងណា​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​បន្តិច​ព្រោះ​ងាយ​ត្រូវគេ​បោកប្រាស់​ណាស់​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ចេះ​ប្រយ័ត្នប្រយែង​និង​មើលមុខ​ក្រោយ​ទើប​ពុំ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ណាមួយ​ជាមួយ​អ្នកដទៃ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ខ្លាំង​ដូចនេះ​ចូរ​ប្រយ័ត្ន​ការ​ត្រូវ​ចំណាយ​ប្រាក់កាស​ច្រើន​ដោយ​ប្រការ​ណាមួយរ​កស្មាន​មិន​ដល់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ថែមទៀត​។

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​តែបើ​ថយក្រោយ​វិញ​នោះ​សឹងតែ​បែកបាក់​ផង​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ផង​។​ក្រៅពីនេះ​លោកអ្នក​ក៏​អាច​ទទួល​ជោគ​លាភ​អ្វីមួយ​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ជិត​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បន្តិច​ពីព្រោះ​ក្រុមមនុស្ស​ចាំ​បោកប្រាស់​នៅមាន​យាយី​ច្រើន​នៅឡើយ​ទេ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ផង​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​មិនកើត​អ្វី​ជា​ផល​ប៉ះទង្គិច​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ធ្វើ​អ្វី​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ​និង​មាន​ភាព​សុខដុម​ប្រពៃ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ហើយ​ងាយ​មាន​ជម្លោះ​វិវាទ​ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ទើប​ប្រសើរ​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ងាយ​ជួប​បញ្ហា​មិនល្អ​យាយី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​រត់ចេញ​ហើយ​រឿ់ង​រាវ​ល្អ​បាន​ចូល​ជំនួស​វិញ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំង ប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមាន​ទៅរួច​។​

​រីឯ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​លូតលាស់​ទៅមុខ​យឺតៗ​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ទោះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ក្តី ប៉ុន្តែ​ចំពោះ​ការងារបើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ក្រុមមនុស្ស​ចាំ​ជួយ​យកអាសា​និង​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ត្រូវខិតខំ​ពុះពារការងារ​ធំៗ​បន្តិច​ទើប​ចៅហ្វាយនាយ​មើលឃើញ​ហើយ​អាច​ប្រគល់​តំណែង​អ្វី​ឱ្យធ្វើ​ក្រែង​សុខ​ស្រួលខ្លួន​ជាង​នេះ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ធ្វើ​ជំនួញ​ថ្មីៗ​ត្រូវធ្វើ​ដោយសន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។​នាពេលនេះ​លោកអ្នក​គប្បី​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យ​ល្អ​ពីព្រោះ​ស្ថិតនៅ​ក្នុងអំឡុង​សប្តាហ៍​មាន​គ្រោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​បន្តិច​ហើយ​បើ​លោក​អ្នកមាន​អ្នកដទៃ​ជំពាក់​ប្រាក់កាស​ទាល់តែ​ខិតខំ​ទារ​បន្តិច​បើ​ពុំ​នោះទេ មិន​ងាយ​បានឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ក្នុងការ​ដើរហើរ​ព្រោះថា​ងាយ​ជួប​រឿង​អាក្រក់​ជាង​ល្អ​៕