ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩

338
ចែករម្លែក

ឆ្នាំជូត
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឱ្យ​ពេញទី​នោះ​តែង​អាចឆ្លើយតប​ជា​លទ្ធផល​គ្រាន់ ជាទី​ពេញចិត្ត​មកវិញ​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​គួរសម ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​និង​មានការ​ព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគ ជ័យ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច គាប់​បំណង​៕

ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ធ្លាក់​ថយក្រោយ​បន្តិច​វិញ​ម្ល៉ោះហើយ ទោះ​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ផល​ល្អ​រត់​ចូល​ហើយ​ផល​អាក្រក់​រត់ចេញ​វិញ​។ ការ បំពេញការងារ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ឬ​ក្រុម មនុស្ស​ក្បែរ​ខ្លួន​ពីព្រោះ​គេ​អាច​ផ្អែម​តែ សម្បក​ក្រៅ​វិញ​ចាំតែ​ជាក់​ក​ពន្លិច​ដើម្បី​ដណ្តើម​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ចំណែក​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​វិញ​សម្រាប់​អ្នក​នៅ​លីវ​ទីបំផុត​លោកអ្នក​អាច​ស្វែងរក​គូស្នេហ៍​ជាទី​ពេញចិត្ត​ហើយ​អ្នក​ទាំងពីរ​ល្អូកល្អិន​និង​ផ្អែមល្ហែម​រហូតដល់​ចាស់ទុំ​ស្លាប់​រៀងៗ​ខ្លួន​ទៀតផង​៕

ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​តូចធំ​ពីព្រោះ ថា​ផល​តែង ហុច​មកវិញ​គួរ​ជាទី​ពេញចិត្ត​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​ឬ​ចង់​ចុះ​ធ្វើ​អ្វីមួយ​ក៏​ជា​ឱកាសល្អ​ក្នុងការ​សម្រុក​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ឬ​ដៃគូ​ស្នេហា​គឺមាន​មនុស្ស​ចាប់អារម្មណ៍​ហើយ​អាចឈាន​ទៅជា​គូ​អា​ពា​ហ័​ពិពាហ៍​ផង​ក៏សឹងមាន​៕

ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មានរឿង​រាវ​ខ្លះ​តូចតាច​អាច​ប្រែ​រីក​ជាធំ ហេតុនេះ​លោក អ្នក​ទោះ ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តី ប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​បញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង ប៉ុន្តែ​ក៏​មិនមាន​រឿង​រាវ​អ្វី​ធំដុំ​គួរ​កត់ សម្គាល់​នោះដែរ​៕

ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​កើត​បញ្ហា​ចំពោះមុខ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើ ដំណើរ​ទៅ​ទិសបស្ចឹម​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើន​ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​រឿង​ជម្លោះ​វិវាទ​៕

ឆ្នាំម្សាញ់​
រាសី​ខ្ពស់ត្រដែត​។ មនុស្ស​ម្នាក់ៗ​កើតមក​មានដំណើរ​ជីវិត​ក្នុង​មួយថ្ងៃៗ​តែងមាន​រឿង នេះ​រឿង​នោះ ចូលមក​រៀងរហូត ដូចនេះ​ប្រការ​ដែល​សំខាន់​គឺ​ឱ្យ​យើង​ចេះ​អត់ធ្មត់​តស៊ូ​ប៉ុណ្ណោះ​ទើប​ផល​ល្អៗ នឹង​ហុច​ឱ្យមក​វិញ​ដូច​ជាទី​ពេញចិត្ត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ភាព កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង មុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម​ហើយ​បើ ទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ប៉ុន្តែ​ទោះបីយ៉ាងណា​ការប្រកប ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ព្យាយាម​អត់ធ្មត់​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត មាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជា មួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់​ការរក​គ្នា​រាប់​ថ្ងៃខែ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​មាន គ្រោះ​យាយី​នៅឡើយ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ភ្លឺ​ថ្លា​ដូច​គាប់​បំណង​ប៉ុន្មាន​នោះដែរ​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​វិលត្រឡប់​មកវិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​ទេ​។

​រីឯ​បញ្ហា​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា រដូវ​ខែវស្សា ៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​ស្ត្រី​ក្នុងការ ចាត់ចែង​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​និង​មាន​ជោគជ័យ​ល្អប្រសើរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​បំផុត​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ផ្សះផ្សា​ទៀតផង​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បាន ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប ផល​អាក្រក់​ណាមួយ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល កម្រៃ​ហូរ​ចូល​មួយៗ​អ​ញ្ជឹ​ង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​របស់​ក្រុម មនុស្ស​អមិត្ត​ហើយ​ដាច់ខាត​មិនត្រូវ​ខឹងច្រឡោត​ឡើយ​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី​ទើប​ប្រសើរ​។ ចំ​ណែ​ការប្រកប​ការងារ​វិញ​ឃើញថា​ពុំមាន​អ្វី​ប៉ះពាល់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​សន្សឹមៗ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​ប្រាក់កម្រៃ​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់ មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​រាំងស្ទះ​និង​ជួប​នូវ​បញ្ហាលំបាក​មួយចំនួន​នាំឱ្យ ពិបាក​ដោះស្រាយ​ផងដែរ​។​សម្រាប់​ពេលវេលា​មិនល្អ​នា​ថ្ងៃនេះ​គឺ​ម៉ោង ៩,០០-១០,៥៩​នាទី​ព្រឹក ពីព្រោះ​ជា​ពេលវេលា​មិនល្អ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លាភ ហេង​មានការ​ខ្សត់ខ្សោយ​ដូច្នេះ​មិន​គប្បី​មានការ​លោភលន់​ចង់​ចំណេញ​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រ​ទ្ប​ប់​មក​ផ្ទះ​វិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ មាន​ភាព​សោះកក្រោះ​ដោយសារ​ម្នាក់ៗ​មិនសូវ​បាន​យកចិត្ត ទុកដាក់​ចំពោះ​គ្នា​ប៉ុន្មាន​ទេ​៕​