ថ្ងៃទី​២៦ ខែតុលា ២០១៨

1019
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ជួប​បញ្ហា​មួយចំនួន​យាយី តែបើ​លោក​អ្នកចេះ ដោះស្រាយ​នោះ​បញ្ហា​អាក្រក់​សោះនឹង​ប្រែជា​ល្អរ​កស្មាន​មិន​ដល់​ទៀតផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿងរ៉ាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​ពីព្រោះ​ងាយ​ជួប​រឿង​រាវ​អាក្រក់​ណាស់​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ហេតុនេះ​ចូរ​ប្រយ័ត្ន កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​នាំ​បាត់បង់​សុភមង្គល​ហើយ​កើត​តែ​រឿង​មួម៉ៅ​ក្តៅក្រហាយ​ចូល​ជំនួស​វិញ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ​យឺត ណាស់​ហើយ​ពិសេស​បើ​ចង់​បំពេញការងារ​អ្វី​តែង​មិន​ផ្តល់​ផល​ជា​ផ្លែផ្កា​ដូច​គាប់​បំណង ប៉ុន្មាន​ទេ​។​លោកអ្នក​មានរឿង​ស្មុគស្មាញ​ច្រើន​ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​ក៏​តែង​មិនបាន​ដូច​គាប់​បំណង​ប៉ុន្មាន​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ងាយ​កើតរឿង រ៉ាវ​ជម្លោះ​វិវាទ​ណាស់​គប្បី​ប្រយ័ត្នប្រយែង ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គប្បី​រួសរាន់​ពីព្រោះថា​ជិត​ដាច់​ខែ​ហើយ​ព្រោះថា ផល​តែង​ឆ្លើយតប​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួល ជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ភ្លឺ​ថ្លា​ហើយ​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ថា​ការងារ ឬ​ធ្វើ​អ្វីមួយ​មិនត្រូវ​មានចិត្ត​ឆេវឆាវ​ឡើយ ពីព្រោះថា ផល​មិនល្អ​នោះ​ងាយ​កើតឡើង​ដែល​ពិបាក​ឆ្លងកាត់​។ ការសម្រេចចិត្ត​អ្វីមួយ​ក៏​ងាយ​បង្កកំហុស ផងដែរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ មានការ​ថយចុះ​ច្រើន​ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​តែង​មិន​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​នៅក្នុង​ថ្ងៃនេះ​វិញ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈាន​ពី​តិចតួច​ដល់​វាយ​ប្រតប់​គ្នា ៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​បាន​ត្រឹម​កម្រិត​មធ្យម​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការ​សំខាន់​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​ ការរស់នៅ​មាន​ក្រុម មនុស្ស​ជួយ​ជ្រោ​ម​និង​អាណិត​ស្រឡាញ់​ក៏​ច្រើន​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញគ្រប់​សារពើ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើជា​បុរស​ចូរ​ប្រយ័ត្ន​ការបើកបរ​រថយន្ត​ដែល​នាំ​ការប៉ះទង្គិច​អ្វីមួយ នាំ​ជួប​ការលំបាក​តាមផ្លូវ​។ ក្រៅពីនេះ​អាច​ទទួលរង​ការប៉ះទង្គិច​ដោយសារ​ម​នុស្ស​នៅក្បែរ​គ្នា ឬ​ពី​ចម្ងាយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិនត្រូវ​យក​ភាព​ច្រណែន ឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ ដូរ​កាន់តែ​មិន​ដាច់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រកា​រណា មួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​យកចិត្តទុកដាក់​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន ខ្លះ​ទើប​មាន​ភាព​ផ្អែមល្ហែម​ជាង​នេះ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ការប្រកប​ការងារ​អ្វី​នៅថ្ងៃនេះ​លោកអ្នក​ត្រូវតែ​ចេះ​ខ្នះខ្នែង​និង​បែងចែក​ឱ្យ បានច្បាស់លាស់​ទើប​មិនមាន​ភាពចម្រូងចម្រាស់​កើតឡើង​។​ក្រៅពីនេះ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​ចូរ​ប្រយ័ត្នប្រយែង​សមាជិក​ក្នុង​ក្រុមគ្រួសារ​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ​ផល​ចំណូល​នោះ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​តោង​តែមាន​ស្មារតី​ភ្ញាក់រលឹក​កុំ​លង់លក់​តែ​រឿង​ស្នេហា​នាំ​ខាតបង់​ការងារ​និង​ការសិក្សា​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក​ប្រកប​កិច្ចការងារ​អ្វីមួយ​ព្រោះថា​តែង​ផ្តល់​ជា​ផល​មកវិញ​គ្រាន់​ក​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ដោយ​អាច​រក​ផល​កម្រៃ​ខ្លះៗ​ចូល​ផ្ទះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​គាប់ប្រសើរ​គួរសម​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ​បើ​ចង់​ធ្វើ​អ្វី​តោង​តែ មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​អាក្រក់​នៅមាន​ចំពោះមុខ​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការរក​ផល​ចំណូល​នៅថ្ងៃនេះ​ដែរ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះចាញ់បោក​អតិថិជន​ដែល​ទើបតែ​ស្គាល់គ្នា​ថ្មីៗ​តែម្តង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ចិ​ញ្ចឹ​ង​ឆ្នាំងបាយ​មិនឱ្យ​ស្ងួត​អញ្ចឹង​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​និយាយ​ដល់​ចាស់ទុំ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ជានិច្ច​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ទោះ​ធ្វើ​អ្វីៗ​មិន អាច​ធ្វេសប្រហែស​ឬ​ធ្វើ​ទាំង​មិន​ស្វែងរក​ភាព​រីកចម្រើន​បានឡើយ​បើ​ពុំ​នោះទេ​ដំណើរ​ជីវិត​លោកអ្នក​នឹង​ជួប​ផល​លំបាក​នៅ​គ្រា​ខាងមុខ​ណាមួយ​ជាក់​ជាពុំខាន​។ ការរស់នៅ​ក្នុង​រង្វង់ គ្រួសារ​មាន​ភាព​សុខដុម​និង​កំពុង​ស្រស់ស្រាយ​ប្រពៃ​។ ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​ការ ជួញ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​សំបូរ​ក្រុមមនុស្ស​បោកប្រាស់​ច្រើន​ឯការ​ជួញ​ជិត​ការរកចំណូល​ជួប​ផល​លំបាក​បន្តិច​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ជាប់គាំង​ឬ​បង្កឱ្យមាន​កំហុស​ណាមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន​ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ហើយ​៕