ថ្ងៃទី​២៦ ខែធ្នូ ២០១៧

303

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង បន្តិច ពីព្រោះ​ក្រុមមនុស្ស​ចាំតែ​លួច​វាយប្រហារ​ពីក្រោយ​ខ្នង ហើយ​បើ​គេ​ឃើញ​អ្នកទន់ខ្សោយ​ផង គេ​នឹង​ជាន់ពន្លិច​បន្ថែមទៀត​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ឃើញថា​កំពុង​ដាំ ក្បាល​ចុះ​បន្តិច ហេតុនេះ​លោកអ្នក​បើ​មិនមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ប្រាក់​ទ្រព្យ ពិតជា​កើតឡើង​ពុំខាន​ឡើយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់ អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​ថែមទៀត ៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នក​កើត​ការ​រាំង ស្ទះ​និង​មានរឿង​រាវ​ចូលមក​អុកឡុក​យាយី​ច្រើន​។ ចំពោះ​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ដោយ​បញ្ជូន មិនទាន់​ឯ​ចៅហ្វាយនាយ​ក៏បង្ក​បញ្ហា​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ជួប​ភាពស្ងប់ស្ងាត់​អ​ថិ​ជន​បន្តិច តែ​យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ដូច​សព្វមួយដង​។ ចំណែក​ការ​ធ្វើវ​ដំណើរ​ចាក​ចេញពីផ្ទះ​វិញ​លោកអ្នក​មិនត្រូវ​ជួយ​យកអាសារ​គេ​ពេក​ទេ ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​វិញ​ប៉ុណ្ណោះ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានការ​រីកចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​រឿង​ការងារ ប្រាក់កាស ឬ​សូម្បីតែ​រឿង​ផ្ទាល់ខ្លួន​ក្តី​។ ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​ហើយ​មានការ​ចម្រើន លូតលាស់​គួរសម​។ ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក ដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវធ្វើ​ដោយ​ប្រយ័ត្នប្រយែង​ដើម្បី​រក្សា នូវ​ភាពជោគជ័យ ហើយ​ពុំ​ត្រូវធ្វើ​អ្វី​ដោយ​ខ្ជីខ្ជា​ឡើយនិង​ត្រូវតែ​ចងចាំ​ថា​ស៊ូ​បាន​តិច​គ្រាន់បើ​ជាង​ធ្វើ​ច្រើន ហើយ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​វិញ​។ ចំពោះ​បុរស​ថ្ងៃនេះ​ងាយ​កើតមាន​ចម្រូងចម្រាស​កើត មាន​ឡើង​ណាស់​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប មិនត្រូវ​មក​រែក​កម្ម​នៅ​គ្រា​ខាងមុខ ៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​បន្តិច​តែ​យ៉ាងណា​បើ​មាន ការប្រយ័ត្នប្រយែង និង​បំពេញការងារ​ម៉ត់ចត់​នោះ​តែង​ចៀសផុត​ផល​លំបាក​ទាំងពួង​ផងដែរ​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធស្នាល​កើតជា​រឿង​អាក់អន់ចិត្ត ហើយ​ខ្លះ​អាចឈាន​ដល់​ការ​គុំ​គួ​ន​សងសឹក​ណាមួយ​មកវិញ​។ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ ចាញ់បោក​គេ​បន្តិច​ពីព្រោះ​ងាយ​ជួបប្រទះ​ណាស់​ផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​ឬ​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ហើយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​ហើយ​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​អសារ​ឥត​ការ ៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ ចោទឡើង​។ សម្រាប់​អ្នក​អាជីវករ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផលប្រយោជន៍​អ្វី​ឡើយ​ហើយ​ទោះ ខិតខំ​ប៉ុនណា​ក៏​ពុំ​ទទួលផល​ដូចជា​ទី​គាប់ចិត្ត​ដែរ​ហើយ​អ្វីដែល​អ្នកទទួលបាន​ច្រើន​បំផុត​គឺ​ខាតបង់​កម្លាំង ច្រើនជាង​។ ការរស់នៅ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ពិសេស​ងាយ​កើតរឿង​រាវ​ជាមួយ​អ្នកដទៃ​ថែម ទៀត​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​មានតែ​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម​និង​មិនមាន​ទទួលរង​ផល​ប៉ះ ពាល់​ធ្ងន់ធ្ងរ​ពិតមែន ប៉ុន្តែ​រឿង​រាវ​ដែល​កើតឡើង​មួយចំនួន​គឺ​តែង​កើតចេញ​មកពី​លោកអ្នក​ខ្លួនឯង​ផ្ទាល់​តែ ប៉ុណ្ណោះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រេះស្រាំ​និង​ងាយ​ទាំង​បែកបាក់​ផង​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​បើ​អាច​ពន្យា​ពេល​បាន​ក៏​ប្រសើរ​ដែរ​។ លោកអ្នក​អាចមាន​អ្វី​បាំង​ចិត្ត​ធ្វើឱ្យ​ជួប​នូវ​បញ្ហា​រកាំ​ចិត្តច្រើន​។ អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯក ជន​លោកអ្នក​មិន​គប្បី​ចាប់កំហុស​ឬ​រិះគន់​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំ​គួ​ន ហើយ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួន​នៅពេល​ក្រោយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ ខ្សោយ​ចំណូល​បន្តិច​ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​ត្រូវគេ​វាយប្រហារ​ណាស់​ដូចនេះ គប្បី​ប្រយ័ត្នប្រយែង​ការងារ​ដោយ​មិនត្រូវ​ធ្វើឱ្យមាន​កំហុស​ច្រើន​ឡើយ​។ ចំពោះ​ស្ត្រី​បើ​លោកអ្នក ឧស្សាហ៍​ឈ្លោះប្រកែក​ជាមួយ​អ្នកដទៃ​ឬ​សូម្បីតែ​ស្វាមី​ក្តី​គប្បី​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​មិន​ដឹងឮ​រឿង​រាវ​ខ្លះ​ប្រយ័ត្ន បណ្តែតបណ្តោយ​កើតជា​រឿង​ធំ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព រកាំរកូស ច្រើន ។

​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​រា​សូ​ស្រុតចុះ​បន្តិច​ដូចនេះ​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​ចូរ​ប្រយ័ត្ន បញ្ហា​សុខភាព​ដែល​អាច​ទ្រុឌទ្រោម​បណ្តា​មកពី​បញ្ហា​ណាមួយ​ដូចជា​ការបំពេញ​ការងា​រ​ហួសកំណត់ កត្តា​ចំណីចំណុក​ឬ​កើតចេញ​ដោយ​មូលហេតុ​ណាមួយ​ជាដើម​។​ក្រៅពីនេះ​ទោះ​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​មើលមុខមើលក្រោយ​ហើយ​ត្រូវ​សម្លឹង​ឱ្យ​ឆ្ងាយ​កុំ​ឃើញ​ផលប្រយោជន៍​រយៈពេល​ខ្លី ឱ្យសោះ​បើ​ពុំ​នោះទេ​នឹង​ខកបំណង​អ្វីមួយ​ពុំខាន​។​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ដូចនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុង​ការទិញ​ទំនិញ​អ្វីមួយ​ទុក​នោះដែរ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​ដំណើរ​រកាំរកូស​ច្រើន​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ទាំង​ស្ត្រី​បុរស​ត្រូវ​ចងចាំ​ថា​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ថ្ងៃនេះ​តោង​តែ​ឧស្សាហ៍​ខ្មី​ឃា្ម​ត​បន្តិច ទើប​ផ្លែផ្កា​ល្អៗ​អាច​ហុច​ទាន់ពេលវេលា​ឬ​មិនត្រូវ​គេ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។ ក្រៅពីនេះ ការប្រកប​ការងារ​លោក​អ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង និង​មើលបំណាំ​ង​ច្រើន​ធ្វើឱ្យ​មិន​សុខ​ស្រួល ចិត្ត​ប៉ុន្មាន​ទេ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង​ហើយ ធូរ​ដល់​ថ្ងៃក្រោយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់ ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​ទំនាក់ទំនង និង​ចងមិត្ត​ភាពជា​មួយក្រុម​មនុស្ស​ឱ្យបាន​ច្រើន​ដើម្បី​ផ្តល់​ផលប្រយោជន៍​នូវ​អ្វីមួយ​នៅ​គ្រា​ខាងមុខ​វិញ​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​មាន​ភាពស្រស់​ស្រាយ​ហើយ​លោកអ្នក​អាច​ទទួលផល ប្រយោជន៍​ច្រើន​ផង​បើ​មាន​បំពេញ​កិច្ចការងារ​អ្វី​ទទួលជោគជ័យ​នោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​នៅជាប់​ទ្រឹង​មួយកន្លែង​ជា​យូរថ្ងៃ​មកហើយ​ដោយ​គ្មាន​ការរីកចម្រើន​ទៅមុខ​ឥឡូវនេះ​បាន​ផ្លាស់ប្តូរ​មក​គាប់ប្រសើរ​ឡើងវិញ​ហើយ​មានការ​ដាច់​មួយ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អម​ល្ហែម​គួរ​ជាទី​កក់ក្តៅ​៕