ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩

737
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​សភាព​រលូន គ្រាន់​ជាទី​កក់ក្តៅ​មួយចំនួន​ផងដែរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរ​ចាប​ណ្តា​ក់ ទុន ឬ​ចុះហត្ថលេខា​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ មិន​ទាស់ខុស​អ្វី​ដែរ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ថា​កិច្ចការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​ជួបប្រទះ​នូវ​រឿង​តប់​ប្រ​ម៉​ល់ និង​រឿងរ៉ាវ​ត្រូវ​ឈឺក្បាល​ផង​។ ការបំពេញ​កិច្ចការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​មិនអាច ធ្វេសប្រហែស​ឬ​ធ្វើ​ឱ្យតែបានៗ​នោះឡើយ​ប្រយ័ត្ន​ត្រូវ​ទទួលរង​ការស្តីបន្ទោស ឬ​ការ វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​បំពេញ បំពង់​គ្រាន់​ទប់ទល់​គ្រួសារ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​
​រា​សឹ​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​និង​ធ្វើ​អ្វី​ក៏ តែង​ជឿនលឿន​ទៅមុខ​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​បើ​មិន​លោភលន់​ទេ​ឃើញថា​ការធ្វើ​អ្វី មួយ​តែង​ហុច​ផល​មកវិញ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​មិនត្រូវ ចង់​ឈ្នះ​ចាញ់​ឬ​មើលគ្នា​ក្នុង​ផ្លូវ​អាក្រក់​ពេក​ឡើយ ពុំនោះ​កើត​តែ​បញ្ហា​ចម្រូងចម្រាស ជាមួយ​អ្នក​នៅក្បែរ​ខាង​ឬ​អ្នកមាន​មុខរបរ​ដូច​គ្នា​តែប៉ុណ្ណោះ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​ចេះ​ប្រយ័ត្នប្រយែង​អាត្មា​ខ្លួន​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែម​ជួន​ជូរចត់​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ប្រទាំង​ប្រទើស​ជា មួយក្រុម​មនុស្ស​ច្រើន ដូច្នេះ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ឬ​ចង់បាន​ភ្លាមៗ​ឡើយ ពុំនោះ​អាច​នឹង​ជួប​ផល​អាក្រក់​ណាមួយ​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​មានការ​សុខកាយ​សប្បាយចិត្ត​ច្រើន​ហើយ​ធ្វើ​អ្វី ឃើញថា​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បញ្ហា​ប្រាក់កាស​និង​ទ្រព្យ​សំណាង​បាន​ឡើង​ខ្ពស់​ហើយ​បើ​មានការ​ខិតខំ​តែង​ហូរ​ចូល​គួរសម​ផងដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់ មកវិញ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ទុំ​ជោរ​ហើយ​មិនត្រូវ​បង្អង់​បន្តទៅទៀត​បានទេ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​គ្រួសារ​ហើយ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក ត្រូវ​ចេះ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​ពុំ​កើត​នូវ​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​កើតមាន​ភាព​រកាំចិត្ត​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​រិច​រិល​និង​ថយ ក្រោយ​ច្រើន ម្ល៉ោះហើយ​ទោះ​ចង់រក​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ក៏​ជួប​ការលំបាក​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានតែ​ការ​ហួងហែង​និង​ប្រចែប្រច័ណ្ឌ​ហួសហេតុ​ច្រើន​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិន​ងាយ​ទម្លុះទម្លាយ​បាន​យ៉ាង ងាយ​ទេ​គឺ​តែង​ជួប​ជាមួយ​ឧបសគ្គ​ច្រើន​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ផល​ដែលជា​ផ្លែផ្កា អាច​ហុច​ឱ្យ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទី​ជិ​ញ​ឆ្ងាយ​លោកអ្នក​តោង​តែ​ប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ពីព្រោះថា​គេ​អាច​នាំ​រឿងរ៉ាវ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​និង​ក្រៅពីនេះ​ឱ្យ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សៅហ្មង​ច្រើន​ហើយ​លោកអ្នក​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​កើត​តែ​រឿងរ៉ាវ​ដាក់ខ្លួន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​ច្រើន​ដូចនេះ​បើ​មិនចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឈានដល់​ការ​ប្រេះឆា​រកតែ​ផ្សះផ្សា​វិញ​លែងកើត​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មានការ​ខិតខំ​ប្រឹងប្រែង​នោះ​ផលល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ចំណែក​អ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ហាក់​ទទួលរង​សម្ពាធ​ផ្លូវចិត្ត​ច្រើន​ហើយ​ពិសេស​បើ​យក​អារម្មណ៍​មោហៈ​ទោសៈ​ដាក់ខ្លួន​ផង​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ទិសឦសាន​បន្តិច​ពីព្រោះ​ងាយ​ជួប​បញ្ហា​ចូលលុកលុយ​យាយី​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​យឺត​តែ​ការ​ថយក្រោយ​នោះ ឆាប់រហ័ស​ណាស់​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ​ហើយ​ធ្វើ អ្វី​ឃើញថា​ជឿនលឿន​និង​មាន​ភោគផល​ត្រឡប់មកវិញ​ជានិច្ច​។​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ​ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុម​នុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​នរណា​មួយ​ឃើញថា​មិន​ឆ្លើយតប​ដូច​ក្តី​បំណង​ឡើយ​ពិសេស​ងាយ​កើត​បញ្ហា​នាពេល​ក្រោយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ឆេវឆាវ​ខឹងច្រឡោត​តោតតូង​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ ឥតឈប់ឈរ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​យាយី​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕