ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩

611
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​ស​ង្ឃឺ​ម​ពេក​ឡើយ​ពីព្រោះថា ផល​អាក្រក់​នោះ​ឃើញថា​ងាយ​កើតឡើង​ផង​គប្បី​ប្រយ័ត្នប្រយែង​។ ការរស់នៅ​លោក អ្នក​មុន​ឱ្យ​នរណាម្នាក់​ខ្ចី​របស់របរ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​មិន​ជួប​នូវ​បញ្ហា​នៅពេល ក្រោយ​ត្រូវ​គ្រាំគ្រា​ចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ព្រោះថា​ផល​កម្រៃ​តែង​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​ផ្តល់ ផល​ល្អ​មកវិញ​មួយចំនួន​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់ មិន​ទៅណា​ឆ្ងាយ​នៅឡើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ឃើញថា​ងាយ​ប៉ុន្តែ​វា​អាច​ប្រែ​ក្រឡាស់​មកជា បង្ក​ការ​ល្អក់កករ​ផ្លូវចិត្ត​និង​មានរឿង​រ៉ាវ​មិនល្អ​ចូល​នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។​ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី​ក៏​ងាយ​ក្រុមមនុស្ស​បង្កឱ្យមាន​ការ​ខ្វាយខ្វល់​ច្រើន​ដែរ ដូចនេះ​ត្រូវ ធ្វើ​ចិត្ត​ត្រជាក់​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ ព្រោះ​ប្រាក់ ចំណូល​មាន​ការហូរចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ដែល សំខាន់​ពីព្រោះថា​ងាយ​ទទួល​នូវ​ផ្លែផ្កា​មកវិញ​ផង​។ លោកអ្នក​ប្រកបការងារ​តែងមាន ភ្លើង​ខៀវ​រង់ចាំ​ជានិច្ច​ពិសេស​សម្រេចចិត្ត​អ្វី​តែង​ហុច​ផល​ល្អ​នៅ​គ្រា​ខាងមុខ​ទៀតផង​។​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​រស់​គ្រាន់​កម្រើក​ខ្លះៗ​វិញ ។

បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​សាសង​ជាមួយ​អ្នកជា​ទីស្រឡាញ់​ណា​ម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​ច្រើន​ម្ល៉ោះហើយ បញ្ហា​មួយចំនួន​ងាយ​កើតជា​រឿង​រាវ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។ សម្រាប់​ការប្រកប របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង​ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួត ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​ទទួលកំហុស​និង​មាន​បញ្ហា​ច្រើន ហេតុនេះ លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​និង​ពិនិត្យពិច័យ​ឱ្យបាន​ច្រើន​ទើប ប្រសើរ​។ ក្នុងអំឡុង​ពេលនេះ​ដួង​រាសី​របស់លោក​អ្នកទទួល​ផល​ប៉ះទង្គិច​យាយី​ច្រើន បន្តិច​ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​អាក្រក់​ចោទឡើង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស ស្ត្រី​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​ហើយ​តែង​នាំ​បញ្ហា​មកជា​ន់ក​ថែមទៀត​។ ដូច្នេះ​មុន​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មិនអាច​ធ្វេសប្រហែស​បានទេ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​មិន​មើល​អាត្មា​ខ្លួន​ប្រយ័ត្ន​ផុងខ្លួន​ហើយ​ត្រូវ​គ្រាំគ្រា​អស់​មួយជីវិត​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​គ្រាន់​ជា ទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់រក ស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មក វិញ​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ពេក ឡើយ​ពីព្រោះថា​ងាយ​ជះ​ផល​មិនល្អ​នៅពេល​ក្រោយ​វិញ​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ត្រេះ​រិះ​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​និង​ត្រូវដាក់​ផែនការ​ឱ្យបាន​ល្អ​ទើប​មិន​បង្ក​ការប៉ះទង្គិច​ដល់​ខែ​ខាងមុខ​។ ការរស់នៅ​លោកអ្នក​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ហើយ​មិន​ត្រូវយក​បញ្ហា​អ្នកដទៃ​ទុក​ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង និង​ភាគ ច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​កិច្ចការងារ​តូចធំ​បើ​លោកអ្នក​សម្រុក​ពេញទី​នោះ តែង ទទួលដំណឹង​ល្អ​ពេល​ក្រោយ​ជានិច្ច​។ ការរស់នៅ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​ក្នុង រឿង​អ្វីមួយ​តែង​ហុច​ជា​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​មួយចំនួនទៀត ផង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្ត ស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការ​នឿយណាយ​ផ្លូវ​ចិត្តច្រើន​ប៉ុន្តែ ការប្រកប​ការងារ​ឃើញថា​មាន​ភាពរលូន​ល្អ​ទៅមុខ​គួរសម​។ ការរស់នៅ​វិញ​ទោះ​ធ្វើ​អ្វី ក៏មាន​ភាព​សុខដុម​និង​មានការ​លូតលាស់​គួរសម​។ សម្រាប់​នៅក្នុង​ថ្ងៃនេះ​ដែរ​លាភ សំណាង​មាន​ច្រើន​គួរសម​ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​និង​ក្រុមមនុស្ស​យាយី​ក៏មាន​ច្រើន​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕​