ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩

434
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​ដែល​នៅ សេសសល់​ឬ​ការងារ​ចាស់ៗ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ផង​។ សម្រាប់​អ្នក​ប្រកប របរ​ករ​ស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវមាន​ស្ថានភាព​តានតឹង​ប៉ុន្មាន​ទេ​តែ​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់បង់​របស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ពុំសូវល្អ​ប៉ុន្មាន​ទេ គួរ​ប​ន្ថៃ​ម​ការប្រុងប្រយ័ត្ន​ពី​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើជា​គូស្នេហ៍​ទើប​ស្គាល់គ្នា​ងាយ​បាត់បង់​ទៅវិញ​និង​មាន​ភាព​ចិត្ត​រារែក​ច្រើន​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ឬ​ប្រកបការងារ​អ្វី មួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ឬ​ផ្លូវអាកាស​ក្តី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ជានិច្ច​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​អាចមាន ដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ឬ​ពិសេស​អាចមាន​ជោគ​លាភ​ហូរ​ចូល​ផង​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត​ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិន​ត្រូវយក​ភាព​ឈ្នានីស​ដាក់ ខ្លួន​នោះ​ទើប​អ្វីៗ​លូតលាស់​និង​មាន​ក្តី​ចម្រុងចម្រើន​ទៅមុខ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការបំពេញ​ការងារ​មិន​ងាយ​ឆាប់​ចប់​និង​ពិសេស​បង្កកំហុស ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា ខ្សត់ខ្សោយ​អតិថិជន​ហើយ​ពិសេស​បើ​មាន​ជំពាក់​បំណុល​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​គេ​មក​ទារ​កើតជា​ជម្លោះ​វិ​វិ​ា​ទ​ថែមទៀត​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ព្រោះតែ​សភាព​ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ផល​ប៉ះទង្គិច​ច្រើន ហើយ​ពិសេស ធ្វើ​អ្វីៗ​ក៏​តែង​មិនសូវ​ឆ្លើយតប​ដូច​គាប់​បំណង​ប៉ុន្មាន​ឡើយ​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​នៅថ្ងៃនេះ​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​ធ្វើ​ដោយ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​អ​ញ្ជឹ​ង​ដែរ​ហើយ​កំពុងមាន​ភាព​សុខដុម​ណាស់ដែរ​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​រង់ចាំ​ដំណឹង​ល្អ រង់ចាំ​ការងារ​រង់ចាំ​បញ្ហា ប្រាក់កាស​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ ចូល​សម្រាប់​ដោះស្រាយ​ឆ្នាំ​បាយ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​គាំពារ​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ​ឬ​បញ្ហា​ប្រាក់កាស​ទេ​គឺ​លោកអ្នក​មានការ ចម្រើន​លូតលាស់​ទៅមុខ​និង​ហុច​ផល​ល្អៗ​មកវិញ​។ ក្រៅពីនេះ​បើ​លោកអ្នក​ជា​បាវ បម្រើ​ឬ​កម្មករ​ក៏​តែង​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​លែង​ចាប់​ថ្នាំងថ្នាក់​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​មាន​ប្រកប​កិច្ចការងារ​អ្វី​តែង​ប្រាសចាក​ពី​បញ្ហា​យាយី ពិសេស​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ទៀតផង​។ ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ដោយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស​ហើយ​ត្រូវ​មក​ក្លាយជា ជនរងគ្រោះ​ទៅវិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរ កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង ហើយ​បញ្ហា​មួយចំនួន​ទោះ​ធ្លាប់​យាយី​អុកឡុក​ក៏បាន ធូរស្បើយ​មួយកម្រិត​ដែរ​។ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ វិវាទ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគ ជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​មកឱ្យ​ដោយ​ប្រការ​ណាមួយ​។​

​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ចៀស​ផុតពី​ជម្លោះ​កើតឡើង​ទៅរួច​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្រុតចុះ​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អ្វី​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នក មាន​មុខរបរ​ដូចគ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​ពុំមាន​រឿងរ៉ាវ​ចម្រូង ចម្រាស​កើតមាន​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ មួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​និង​យក​ត្រូវ​រៀងៗ​ខ្លួន​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​កើត​នូវ​រឿង​រាវ​លំបាក​ចិត្តច្រើន ហើយ​ពិសេស ងាយ​កើត​បញ្ហា​ច្រើន​ថែមទៀត​។​លោកអ្នក​តោង​តែ​រក​បំពេញ​កិច្ចការ​អ្វីដែល​ខ្លួនឯង ចូលចិត្ត​ឬ​ធ្វើ​អ្វីដែល​ខ្លួនឯង​អាចធ្វើ​ទៅបាន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​សន្សឹមៗ ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ម្តង​ល្អូកល្អិន​ម្តង​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​មានការ​ចម្រើន​លូត លាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​បើ​មាន​កិច្ចការ​មកដល់​លោកអ្នក​គប្បី​ព្យាយាម​ពុះពារ​នោះ​នឹង​អាច​ជោគជ័យ​ដូច​គាប់​បំណង​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​ក្រៅពីនេះ​បើ​ចង់​ពឹង​នរណាម្នាក់​ពី​រឿង​អ្វីមួយ​លោកអ្នក​កុំ​រំ​ពឺ​ង​ពេក​ពីព្រោះថា​ក្តី​ខកបំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​មួហ្មង​ច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​នូវ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

#