ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨

498
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អជា មធ្យម ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។ ចំពោះ​ការប្រកបការងារ​ឃើញថា​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន តែ​យ៉ាងណា​បើ​មានការ​ប្រឹងប្រែង​ក៏ អាច​ទ​ម្រុះ​ទម្លាយ​កិច្ចការងារ​តូចធំ​គ្រាន់​ស្រួល​ចិត្ត​ផងដែរ​។ ដោយឡែក​អ្នកធ្វើ​ជំនួញ​តូចធំ ឃើញថា​ពុំមាន​ការប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺមាន​ភាពជឿនលឿន​ទៅមុខ​គ្រាន់​អាច​រក​ផល​កម្រៃ​ចិញ្ចឹមជីវិត​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​ចំពោះ​គ្នា​មួយចំនួន​តែ​ក៏​មិនមាន​អ្វី​ប្រែប្រួល​គួរ​ព្រួយបារម្ភ​ពី​ចំណងស្នេហា​នោះដែរ​៕

ឆ្នាំឆ្លូវ
រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​មិន​ថា​បញ្ហា​ការងារ​,​បញ្ហា​ប្រាក់កាស​ឬ​បញ្ហា​កិច្ចការ​អ្វីមួយ​តែង មានការ​ចម្រើន​លូតលាស់ និង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផង​។ សម្រាប់អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច ឯ​ផល​កម្រៃ​ក៏​ច្រើន គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​ជា ឱកាសល្អ​ប្រពៃ​មួយ​ដូចគ្នា​៕

ឆ្នាំខាល​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ គឺ​តែង​ទទួលរង​ការ ប៉ះទង្គិច​ទាំង​ស្ត្រី​និង​បុរស​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មិនមាន​ផល ចំណូល​អ្វី​គួរកត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ ប៉ុណ្ណោះឯង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែ​មការ​ប្រុងប្រយ័ត្ន​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កំពុង​ជួប​បញ្ហា​ខ្វាយខ្វល់​ច្រើន​បន្តិច​ព្រោះតែ​ម្នាក់ៗ​ប្រកាន់យក​ភាព​ចង់​ចាញ់ឈ្នះ​ទុក​ក្នុង​ខ្លួន​ច្រើន​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​រឿង​រាវ​ល្អៗ​ចូលមក​ច្រើនផង​។ ការរស់នៅ​លោកអ្នក​ត្រូវ​តស៊ូ​មានះ​ច្រើន​ទើប​អាច​ទទួល​នូវ​ផ្លែផ្កា និង​ហុច​ផល មកវិញ​។ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​ចង់​បោះទុន​តូចធំ ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ទេ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ជានិច្ច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​កំពុង​ស្រស់ស្រាយ​ល្អ​ណាស់​៕

ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​លោកអ្នក ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​តែង​យាយី​ហើយ​ត្រូវ​អត់ធ្មត់ តស៊ូ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ ហើយ​បើ​លោកអ្នក​ប្រលងប្រជែង តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ដល់​ធំ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្ន​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា មានការ​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការរស់នៅ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​រាប់អាន​រាក់ទាក់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​មានចិត្ត​រេ​ព្រោះតែ​ឃើញ​អ្នកថ្មី​ព្រោះ​អាច​នាំមក​នូវ​រឿង សោក​កា​នៅពេល​ក្រោយ​៕

ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ហើយ​បើ​មាន ណាត់​ជាមួយ​នរណា​ក្នុង​រឿង​អ្វីមួយ​សំខាន់​បើ​អាច​ពន្យា​ពេល​បាន​ក៏​ប្រសើរ​ដែរ​។ បើជា​អ្នកប្រកប​របរ​រកស៊ី​ជួញដូរ វិញ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ទិសបស្ចឹមបន្តិច​ព្រោះ​ងាយ​ជួប​ឧប្បត្តិហេតុ​យាយី​ណាស់ដែរ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ដែរ​៕

ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អ ហើយ​ទោះ ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​និង​ទទួលផល​ល្អៗ​ច្រើន​។ ក្នុងផ្ទះ​សម្បែង​ពិសេស​ស្ត្រី​ត្រូវ​ចេះ ខិតខំ​កិច្ចការងារ​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង មក​អើត​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ដែរ​ទេ​៕

ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ ហេតុនេះ ទោះ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ផល​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ផ្តល់​ផល​ល្អ​ចំពោះ ការចរចារ​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុតសម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ឬ​ធ្វើ​អ្វីមួយ​ផង ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​បើ​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ជា ឱកាសល្អ​ប្រពៃ​ណាស់​ព្រោះថា​អាចឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ​អាពាហ៍ពិពាហ៍ ឬ​ចូល​ស្តីដណ្តឹង​តែង​សម្រេច​ដូច​គាប់​បំណង​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​របស់​ក្រុម មនុស្ស​អមិត្ត​ហើយ​ដាច់ខាត​មិនត្រូវ​ខឹងច្រឡោត​ឡើយ​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី​ទើប ប្រសើរ​។ ចំ​ណែ​ការប្រកប​ការងារ​វិញ​ឃើញថា​មិនមាន​អ្វី​ប៉ះពាល់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ មានការ​រីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្នជួប​គ្រោះ​ចាញ់បោក​គេ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំកុរ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ដំណើរ​ការងារ​ឬ​ការសម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា ផល​អាក្រក់​ងាយ​កើតឡើង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិនត្រូវ​ឱ្យ អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ វិវាទ​ឈានដល់​ការមើល​មុខ​គ្នា​លែង​សូវ​ចំ​៕​

#