ថ្ងៃទី​២៧ ខែធ្នូ ២០១៧

197

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់ និង មានជោគ​មានជ័យ​ដែរ​។ សម្រាប់​ស្ត្រី​ទោះ​ធ្វើ​អ្វី​ក៏​តោង​មានការ​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះថា​ផល អាក្រក់​នោះ​ក៏​នៅតាម​យាយី​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គួរ សម​ហើយ​ផល​កម្រៃ​ទៀតសោត​អាច​រកបាន​គ្រាន់​គាប់ប្រសើរ​ជាង​មុន​ដែរ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង ឬ​ចូល​សាសង​ជាមួយ​មនុស្ស​ជា ទីស្រឡាញ់​ណា​ម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​គប្បី​បំពេញការងារ​តូចធំ​ឱ្យបាន​ខ្ជាប់ខ្ជួន និង អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅក្បែរ ខ្លួន​ពីព្រោះ​គេ​អាច​មានបំណង​មិនល្អ​ចង់តែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​ខ្លោចផ្សា​មក វិញ​ហើយ​ត្រូវ​មក​ដេក​សោក​ការ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ងាយ​មាន​ក្រុមមនុស្ស​មក​បោក​បញ្ឆោត​និង​ធ្វើឱ្យ​លង់​ចាញ់បោក​គេ​ណាស់ ដូចនេះ​លោកអ្នក​ត្រូវ​ឈរលើ​ហេតុផល​ទើប​ប្រសើរ​។ ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់ និង​ទោះ​មាន​បញ្ហា​ខ្លះ​ចូល​យាយី​ក្តី​តែ​ពុំមាន​បញ្ហា​អ្វី​ចោទឡើង​ធំដុំ​ឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ឆេវឆាវ​ខឹងច្រឡោត​តោតតូង​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ ចំពោះ​គ្នា ៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​អំឡុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ ដូចនេះ​បើ​ចង់ ធ្វើ​អ្វីមួយ​មានការ​តំអក់​មិន​ព្រម​បញ្ចេញ​កំ​លាំ​កាយ​នោះ​នាំ​ត្រូវ​សោកស្តាយ​ការងារ​ជាក់​ជាពុំខាន​។ លោកអ្នក​តោង​តែ​មានការ​រវាសរវៃ​បន្តិច​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការរក ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​ប៉ះទង្គិច​នោះ ងាយ​កើតមាន​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ការលំបាក​ក្នុង​ការរក​ផល ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ងាយ​មាន​បញ្ហា​មិនល្អ​រត់​ចូល​ផង​គប្បី​មានការ ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​រែកពន់​ដាក់ខ្លួន​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​និង​ធ្វើ​អ្វី​ក៏​តែង​បោះជំហាន ទៅមុខ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន ឬ​ការចង់ បញ្ចេញ​ប្រាក់កាស​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​សម្រាប់​ការគិតគូ​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ហើយ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ស្រុតចុះ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់ និង​ជួប​បញ្ហា​ដែរ​។ ក្រៅពីនេះ​ការប្រកប​ការងារ​មិនសូវ​ជឿនលឿន​ទៅមុខ​ពិសេស​មាន​បញ្ហា​ច្រើន​ថែម ទៀត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅក្បែរ​ខ្លួន ពីព្រោះ​គេ​អាច មានបំណង​មិនល្អ​ចង់តែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​ខ្លោចផ្សា​មកវិញ​៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​ពុំ​សូវ​បាន​ផ្លែផ្កា​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត នោះឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ម្នាក់ៗ​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​អាច​សម្រេចចិត្ត​តូចធំ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជា ទី​ពេញចិត្ត​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ប្រៀប​ដូច​អ៊ុំ​ទូក ប​ញ្ជ្រា​ស​ទឹក​ពីព្រោះ​ងាយ​ថយក្រោយ​ណាស់​តែ​ការ​គាស់​កាយ​ទៅមុខ​វិញ​ពិតជា​ជួប​ការលំបាក​ខ្លាំង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ឈ្លក់​វង្វេង​ការដើរ​ហើរ​ហើយ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ទើប​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​សតិ​ក្នុង​ខ្លួន​បើ​ពុំ​នោះទេ​នាំ​ជះ​ផល​អាក្រក់ នាពេល​ក្រោយ​វិញ​ជានិច្ច​។ ការរស់នៅ​ថ្ងៃនេះ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​យាយី​គប្បី ប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ ផ្ដល់​ផល​ល្អ​ទេ​គឺ​តែងមាន​រឿងរ៉ាវ​ចម្រូង​ចម្រាស​កើត​ទ្បើង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនត្រូវ​លង់​តែ​រឿង​ស្នេហា​ទេ​បើ​មិន​ដូច្នេះ នឹង​ជួប​ផល​លំបាក​ណាមួយ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ប្រកបការងារ អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​និង​ទទួលជោគជ័យ​ត្រឡប់មកវិញ​គ្រាន់​ទុកចិត្ត​ផង​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី ឬ​ចង់​បណ្តាក់ទុន​អ្វីមួយ​ក៏​ជា​ពេល វេលា​ល្អ​ណាស់ដែរ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​គួរសម​ម្ល៉ោះហើយ​លោកអ្នក​បើ​មាន​កិច្ចការ អ្វី​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ សម្រាប់​បើជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ មិនបាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺតៗ​តែ​ងាយ​ថយក្រោយ​ណាស់​៕