ថ្ងៃទី​២៧ ខែមិថុនា ២០១៨

1220
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ អ្នក​កើត​ឆ្នាំ​កណ្តុរ ត្រូវ​ចងចាំ​ថា​មុន​ពេលដែល​ទទួលបាន​អ្វីមួយ​ល្អ និង​ជោគជ័យ នោះ​ចាំបាច់​ត្រូវ​តស៊ូ​អត់ធ្មត់​ទើប​សម្រេច​ជោគជ័យ​ទៅរួច​។​ដោយឡែក​នៅថ្ងៃនេះ​ដែរ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ឃើញថា​ការចេញ​ធ្វើ​ជំនួញ​ឆ្ងាយ​ជិត​ជួប​ការលំបាក​ច្រើន ហើយ​ពិសេស​ងាយ​ទទួល រង​ការខាតបង់​ថែមទៀត​។ ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន និង​បើជា​ស្ត្រី​ផង​ឱ្យ​ប្រយ័ត្ន កើត​ជម្លោះ​វិវាទ​ណាមួយ​ឡើង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថយក្រោយ​មិនសូវ​មានការ​ផ្អែមល្ហែម​ដូច​សព្វមួយដង​ប៉ុន្មាន​ទេ​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​និង​ពិនិត្យមើល​ឱ្យបានល្អ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​កើតឡើង​។ សម្រាប់​ក្នុង​សប្តាហ៍​នេះ បើជា​ស្ត្រី​ទទួល​អំ​រែក​ផ្លូវ ចិត្តច្រើន​បន្តិច​ប៉ុន្តែ​សម្រាប់​បុរស​គ្មាន​បញ្ហា​ធំដុំ​ណា​ចូល​យាយី​នាំ​ពិបាក​ដោះស្រាយ​នោះដែរ​។ អ្នកប្រកប​ជំនួញ​តូចធំ​ឃើញថា​កុំ​ដៃ​ធូរ​ចាយវាយ​មិន​មើលមុខ​ក្រោយ​ប្រយ័ត្ន​អស់​ដើមទុន​ត្រូវ​មក រង​ការ​លំបាន​នាពេល​ក្រោយ​។​

បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​អ្វី​ប្រែប្រួល​ពិតមែនតែ​ឱ្យ​ប្រយ័ត្ន​អ្នក​ទី​បី​ឈាន​ចូលមក​នាំ​កើត​ជម្លោះ​វិវាទ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ខ្លា​នាពេលនេះ​មានការ​សុខ​ស្រួល​ផ្លូវចិត្ត​គ្រាន់​គាប់ ប្រសើរ​ជាមុន​បន្តិច​វិញ ហើយ​ធ្វើ​អ្វី​ក៏មាន​ការ​ជឿនលឿន​គ្រាន់​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅក្នុង​អំឡុង​ពេលនេះ​លោកអ្នក​អាច​ទទួលដំណឹង​មិនល្អ​អ្វីមួយ​នាំឱ្យ​ទទួលរង​ការ រកាំចិត្ត​និង​ពិសេស​រឿង​តូច​អាច​ប្រែជា​រីក​ធំ​ផង​។ ក្រៅពីនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចេញ ដំណើរ​ផ្លូវ​ឆ្ងាយ​នោះដែរ​។ ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ព្រោះ​ជញ្ជាំង មាន​ត្រចៀក​ត្រូវ​ជួប​ផល​លំបាក​ណាមួយ​មកវិញ​នៅ​គ្រាក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​គឺ​បាន​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ងាករេ​ច្រើន​ព្រោះតែ​មើល​អ្នកដទៃ​ឃើញ​ល្អ​ជាង​គូស្នេហ៍​របស់​ខ្លួនឯង​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​អារម្មណ៍​តានតឹង​ច្រើន​ដូចនេះ​ត្រូវ​ចេះ​អត់ ធ្មត់​តស៊ូ​បន្តិច​ទើប​ប្រសើរ​។ ការរស់នៅ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់​ដោយសារ​ផលប្រយោជន៍​អ្វី មួយ​ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង​ដោយ​ប្រការ​ណាមួយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជួប​ស្ថានភាព​លំបាក​ក្នុង​ការរក ប្រាក់ចំណូល​ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ ម្ល៉ោះហើយ​ធ្វើឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ថា​ជា​អារម្មណ៍​ឬ​ការសម្រេចចិត្ត​អ្វីមួយ​គឺ​ងាយ​ភ្លាំងភ្លាត់ និង​សម្រេច ចិត្ត​ខុស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ក្រៅពីនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​មិនត្រូវ​យកចិត្ត​ក្តៅ ដាក់ខ្លួន​ដែរ​ប្រយ័ត្ន​ការ​តូច​សោះ​ប្រែជា​ឧបសគ្គ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏​ចាប់​មិនសូវ​ជាប់​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បង្ក​ផល​លំបាក​អ្វីមួយ​ត្រូវ​ជួបតែ​រឿង​រាវ​វែងឆ្ងាយ​បន្តទៅទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំរកូស​និង​មានរឿង​រាវ​ប្រឆាំង​គ្នា​បន្តបន្ទាប់​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ធំដុំ​ឬ​កិច្ចការងារ សំខាន់​ពីព្រោះថា​តែង​ទទួលជោគជ័យ​។​ទាំង​ស្ត្រី​បុរស​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិ​ត​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​រាល់​កិច្ចការងារ​ដែល​ធ្វើ​អ្វីៗ​ហាក់​ធ្លាក់​ទាប​បន្តិច ដូចនេះ​លោកអ្នក មិនអាច​ធ្វេសប្រហែស​បានឡើយ​ពីព្រោះ​ងាយ​ជួបនឹង​បញ្ហា​យាយី​ផង​។ សម្រាប់​ពេលនេះ​ទ្រព្យ សំណាង​មានការ​ប្រែប្រួល​ដែរ​ចូរ​ប្រយ័ត្ន​ការខាតបង់​ដោយ​ប្រការ​ណាមួយ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន ត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំនោះ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​នៅឯ​ផ្ទះ​វិញ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ទទួលរង​ឈឺខ្លួន​ប្រាណ​ឬ​ជួប​បញ្ហា​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន ខកបំណង​មិន​ដូច​សេចក្តីប្រាថ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ ម្ល៉ោះហើយ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​ជួប​នូវ​មនុស្ស​គួរ​ចាប់អារម្មណ៍​ប៉ុន្តែ​ប្រយ័ត្ន​គូ​ស្នេហា​បោកប្រាស់​ផងដែរ​៕

ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ជួប​បញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង​ធ្វើឱ្យ​ត្រូវ​ទទួល រង​ការឈឺ​ក្បាល​ច្រើន ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។ ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើត រឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការងារ​តូចធំ​ហើយ​សម្រុក​នោះ​ឃើញថា​តែង ទទួលផល​មកវិញ​លឿន​ត្រឡប់មកវិញ​ដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែម​ល្អែ​ម​ល្អ​ប្រពៃ​៕

ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អ​ប្រពៃ ម្ល៉ោះហើយ​បើ​ចង់ សម្រុក​កិច្ចការ​អ្វីមួយ​ជា​ឱកាសល្អ​ណាស់​ព្រោះ​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​គួរ​ជាទី​សុខដុម​ផ្លូវចិត្ត ។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕