ថ្ងៃទី​២៧ ខែវិច្ឆិកា ២០១៨

758
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​នៅពេលនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រញាប់ប្រញាល់​ឬ​សម្រេចចិត្ត​មិន​មើលមុខ​ក្រោយ​បានឡើយ ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​មាន​ច្រើន​ត្រូវ​ឆ្លង កាត់​។ សម្រាប់​ថ្ងៃនេះ​វិញ​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ត្រូវ​ប្រកាន់​ចិត្ត​ត្រជាក់ ហើយ​ធ្វើ​មិនដឹង មិនឮ​ចំពោះ​អ្នកដទៃ​ខ្លះ​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនត្រូវ​ជួយ​យកអាសារ​អ្នកដទៃ ពេក​ដែរ​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​ធ្វើបុណ្យ​បែរជា​បាន​ទោស​មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នា​នោះ​ក៏​តែង​កើតមាន​ច្រើន​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ពី ព្រោះថា​ផល​តែង​ឆ្លើយតប​នាពេល​ក្រោយ​វិញ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ ក៏មាន​ភាពល្អប្រសើ​រដែ​រ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​ឃើញថា​មានការ​លូតលាស់​និង​ទទួលផល ឆាប់រហ័ស​ផង​។ អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភា​ពា​កក់​កប​គួរ សម​ដោយ​អាច​ប្រមូល​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់​កក់ក្តៅ​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត ឃើញថា​គប្បី​មាន ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​គ្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​កំពុងមាន​ភាពស្រស់ ស្រាយ​ប្រពៃ​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ គួរសម​ហើយ​មានការ​ជួបជុំ​យ៉ាង​សប្បាយរីករាយ​ថែមទៀត​។ សម្រាប់​សប្តាហ៍​នេះដែរ​នេះ ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ងាយ​កើត​នូវ​បញ្ហា ច្រើន​ចំពោះមុខ​ផង​។ អ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​នៅថ្ងៃនេះ​ដែរ​ឃើញថា​ជឿនលឿន​ទៅមុខ គ្រាន់​កក់ក្តៅ​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ស្រស់ស្រាយ​និង​មាន​ភាព​ផ្អែម​ល្ហែ​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ភ្លាំងភ្លាត់​និង​ជួប​នូវ​ការ​រកាំចិត្ត​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ងាយ​មាន​បញ្ហា​ភ្លាំងភ្លាត់​ចាញ់បោក​គេ​ណាស់ដែរ​គួរ​មានការ​ប្រយ័ត្នប្រយែង​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​កើតឡើង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​រៀងៗ​ខ្លួន​ហើយ​បើ​ពុំ​ព្យាយាម​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​បញ្ហា​ចម្រូងចម្រាស​ពិតជា​មិនអាច​ដោះ ស្រាយ​បានឡើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​តែង​ទទួលរង​ផល​ប៉ះទង្គិច​ច្រើន​បន្តិច ហេតុនេះ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ច្រើន​ផង​។​បុរស​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​យាយី​អ្វីមួយ​។ ការប្រកបមុខរបរ​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​ច្រើន​ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​កាន់តែ​ប្រសើរ​ជាង​ជួញ​ជិត​ថែមទៀត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​ហើយ​ពិសេស​ងាយ​កើត​នូវ​រឿងរ៉ាវ​ច្រើន​ចំពោះ​គ្នា​៕

​ឆ្នាំមមី

រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ហើយ​មាន ភាព​សុខដុម​ក្នុង​ក្រុមគ្រួសារ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខ ដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូរ​គាប់​ពេលនេះ​មាន​គេ​ចាប់អារម្មណ៍​ច្រើនតែ​យ៉ាងណា​មិនត្រូវ​ជ្រួលជ្រើម​ឡើយ​ប្រយ័ត្ន​យក​សេចក្តី​ទុក្ខសោក​ដាក់ខ្លួន​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​អ្វីមួយ​សំខាន់​ឡើយ ពីព្រោះថា ងាយ​កើត​នូវ​រឿងរ៉ាវ​ទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ណាស់​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​សន្សឹមៗ​ទៅមុខ​ហើយ​ឥត មាន​ឧបសគ្គ​អ្វី​ធំដុំ​ត្រូវ​ឆ្លងកាត់​នាំ​ពិបាក​ដោះស្រាយ​នោះឡើយ​។ ការរស់នៅ​មាន​ភាព​សុខដុម និង​កំពុង​ជួបជុំ​គ្រួសារ​យ៉ាង​សប្បាយរីករាយ​ថែមទៀត​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​វិញ​ឃើញ ថា​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​តែ​ក៏​ងាយ​កើតរឿង​រាវ​ជាមួយ​អ្នកដទៃ​ទៀតផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​ដូច​ទឹកភ្លៀង​ក្នុង​រដូវវស្សា​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ ច្រើន​ហេតុនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ការរស់នៅ​ងាយ​កើត​នូវ​រឿងរ៉ាវ​ជាមួយ​អ្នកដទៃ​ពិសេស​យុវជន​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ទើប​ប្រសើរ​។ ការប្រកប​របរ រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​តិចតួច​ហើយ​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​របស់រប​រ​ច្រើន​គប្បី ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ពីព្រោះ​ងាយ​កើត​នូវ​ទំនាស់ ចំពោះ​គ្នា​ណាស់​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ហេតុនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មើលមុខ​ក្រោយ​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​ណាមួយ​កើតឡើង​។ ក្នុងថ្ងៃនេះ​ដែរ​គឺ​ការ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​មើល​គេឯង​បើ​ពុំនោះ​ផល​ចំណូល​មិនបាន​ដូច​ក្តី​បំណង​នោះឡើយ​។​ការរស់នៅ​មាន​បញ្ហា​ចំពោះមុខ​មិនល្អ​ខ្លះៗ​យាយី​គប្បី​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​បាន​សេចក្តី​ទុក្ខសោក មកវិញ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វីមួយ​មិនត្រូវ​ចិត្ត​ក្តៅ​ឡើយ​ព្រោះថា​ងាយ​ជួប នូវ​ទំនាស់​ទាស់ទែង​ចំពោះ​គ្នា​ផង​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មាន​ឧបសគ្គ​ខ្លះៗ​យាយី ហេតុនេះ​មិនត្រូវ​ធ្វេសប្រហែស​បានឡើយ​បើ​ពុំនោះ​បញ្ហា​ពិតជា​ងាយ​រត់​ច្រើន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​ពិសេស​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​កំពុងមាន​ភាពកក់ក្តៅ​ចំពោះ​គ្នា​ផង​៕