ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩

465
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូត លាស់ ហើយ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ទេ ពីព្រោះថា​បញ្ហា តូចធំ​តែង​កើតមាន​នាំ​រំខាន​ចិត្ត​ឬ​ពិបាក​ទប់ទល់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​នាំ​ត្រូវ​ពិបាក​ទប់ទល់​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ប៉ុន្មាន​ទ្បើ​យ​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​មិន​គប្បី​តប ត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស​ឡើយ ដោយ​រក្សា​សេចក្តីសុខ​វិញ​ទើប ប្រសើរ​។ ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​មិនអាច​ប្រមាថ​បានដែរ​បើ​ពុំនោះ​ក៏​ងាយ ទទួលរង​ការខូចខាត​ឬ​បាត់បង់​ដូចគ្នា​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ផល​លំបាក​នឹង​រត់​ចូល​ទៀត ហើយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​រឿង​សៅហ្មង​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​តែង​ជួបប្រទះ​ភ្លើង​ក្រហម​និង លឿង​ច្រើន​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន ការបាត់បង់​ប្រាក់កាស​និង​ការ​ចាញ់ល្បិច​កល​គេ​ដោយ​ប្រការ​ណាមួយ​។​ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​រកាំរកូស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​មានជោគ​សិរី​ល្អ ហើយ​បើ​លោកអ្នក​ចង់​ដំណើរការ​កិច្ច ការងារ​អ្វី​តែង​ចម្រើន​លូតលាស់​និង​ទទួល​ផ្លែផ្កា​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នាពេលនេះ​លោកអ្នក​តែង​កើត​នូវ​រឿង​រាវ​កំប៉ិកកំប៉ុក​និង​បញ្ហា​មិនល្អ មួយចំនួន​នាំឱ្យ​ជួប​ការលំបាក​ទប់ទល់​ផងដែរ​។ សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ក៏​ជា​ឱកាសល្អ​ប្រពៃ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បំពាន​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​មូលមក​កកូរ​ផ្លូវចិត្ត​មិនត្រូវ​ចាប់អារម្មណ៍​ពេក ឡើយ​ហើយ​ធ្វើ​មិនដឹងមិនលឺ​ខ្លះ​ទើប​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តានតឹង​ដូច​អ៊ុំ​ទូក​បញ្ច្រាស​ទឹក​គឺ​ងាយ​ថយក្រោយ​ហើយក៏​មិន​ងាយ​លូតលាស់​ទៅមុខ​ដែរ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​បន្តិច​ក្តី ប៉ុន្តែ​លោកអ្នក​ត្រូវ​តស៊ូ ចំពោះ​បញ្ហា​ខ្លួនឯង​និង​អ្នកដទៃ​ច្រើន​នាំ​ពិបាក​ទប់ទល់​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​មាន​ភាព​ប្រទាំង​ប្រទើស​ទាំង​ក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​មុខរបរ​ដូច​គ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិនត្រូវ​មក​រែក​កម្ម​នៅពេល​ក្រោយ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់ ហើយ​ត្រូវ​រួសរាន់​បំពេញ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​មកវិញ​ជានិច្ច​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បើក​របរ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ផង​។​ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេម ក្សាន្ត​ដូច​សព្វ​មូ​យ​ដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​កិច្ចការងារ​ពាក់ព័ន្ធ​នឹង​ឯកសារ​ត្រូវ​ត្រៀម​ឱ្យបាន​ល្អ​ពី ព្រោះថា​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​ប្រទាំង ប្រទើស​បន្តិច​តែ​យ៉ាងណា​ក៏​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​បញ្ហា​យាយី​និង​រឿង​រាវ​ចំពោះមុខ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ចេញ ប្រកប​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​តែង​រង់ចាំ​ចំពោះមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ពេលនេះ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​គ្រាន់​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕