ថ្ងៃទី​២៧-២៨​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់

1259
ចែករម្លែក

ˆ​ថ្ងៃទី​២៧​សីហា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​
​ ​
•​ឆ្នាំ​១៩៥៧ រដ្ឋធម្មនុញ្ញ នៃ ម៉ាឡេស៊ី បាន​ចូល​ជា​ធរមាន ។​
​ ​
•​ឆ្នាំ​១៩៦២ យាន Mariner 2 ដែល​គ្មាន​មនុស្ស​បញ្ជា ត្រូវបាន​បង្ហោះ ទៅកាន់​ផ្កាយព្រះសុក្រ ដោយ​អង្គការ ណា​សា ។​
​ ​
•​ឆ្នាំ​១៩៧៩ គ្រាប់បែក​របស់ កងទ័ព​បណ្តោះអាសន្ន​អៀរ​ឡង់ មួយ គ្រាប់ បានសម្លាប់​ឧ​ត្ត​មនា​វី​ឯក​អង់គ្លេស ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី​២ ល្វី​ស ម៉ោ​ន​បា​ធិ​ន (Louis Mountbatten) និង​៣​នាក់​ផ្សេងទៀត ខណៈ​ពួកគេ ជិះទូក​លេង​នៅ​ថ្ងៃ​សម្រាក ក្នុង​ទីក្រុង ស្លី​ហ្គោ (Sligo) សាធារណរដ្ឋ អៀរ​ឡង់ ។ ក្នុងពេល​មិនយូរ​បន្ទាប់ ទាហាន​ចក្រភព​អង់គ្លេស ១៨​នាក់ ត្រូវបាន​សម្លាប់​ក្នុងការ​លប​វាយ ប្រហារ​មួយ នៅ​ជិត​ទីក្រុង​វ៉ារិន​ភ័​ញ (Warrenpoint) ភាគ​ខាងជើង​អៀរ​ឡង់​។​
​ ​
•​ឆ្នាំ​១៩៨៥ រដ្ឋាភិបាល នី​ហ្សេ​រី​យ៉ា ត្រូវបាន​ទម្លាក់​ដោយ សន្តិភាព ដោយ​នាយសេនាធិការ កងទ័ព អ៊ីប្រាហ៊ីម បា​បង់​ហ្គី​ដា (Ibrahim Babangida) ។​
​ ​
•​ឆ្នាំ​១៩៩១ សហគមន៍​អឺរ៉ុប (European Community) ទទួលស្គាល់ ឯករាជ្យ​រដ្ឋបាល់​ទិ​ក (Baltic states) ដែលមាន អេ​ស្តូ​នី ឡា​ត​វី និង​លី​ទុយ​-​អា​នី ។​
​ ​
•​ឆ្នាំ​១៩៩១ ម៉ុ​ល​ដូ​វ៉ា (Mol dova)​ប្រកាស​ឯករាជ្យ​ពី​សហភាព សូ​វៀត ។​
​ ​
•​ឆ្នាំ​១៩៩៣ ស្ពាន​រែ​ន​បូ​វ (Rainbow Bridge) ដែល​ភ្ជាប់​រវាង ស៊ី​បូរ៉ា​, តូ​ក្យូ (Shibaura, Tokyo) និង កោះ​អូ​ដៃ​បា (Odaiba) បាន​សាងសង់ រួចរាល់ ។​
​ ​
•​ឆ្នាំ​២០០០ ប៉ម​វិទ្យុ និង ទូរទស្សន៍ កម្ពស់​៥៤០​ម៉ែត្រ នៅ​ទីក្រុង មូ​ស្គូ​, រុស្ស៊ី ត្រូវ​អគ្គិភ័យ​ឆាបឆេះ មនុស្ស ៣​នាក់ បាន​បាត់​បង់ជីវិត ។​
​ ​
•​ឆ្នាំ​២០០៣ ផ្កាយ​ព្រះ​អង្គារ បានធ្វើ​ដំណើរ​មក​ជិត​ផែនដី​បំផុត ក្នុង​រយៈពេល​ជិត​៦.០០០​ឆ្នាំ ស្ថិតក្នុង ចម្ងាយ​៥៥.៧៥៨.០០៥​គីឡូម៉ែត្រ ។​
​ ​
•​ឆ្នាំ​២០០៦ យន្តហោះ Comair ជើងហោះហើរ​លេខ ៥១៩១ ធ្លាក់​ពេល​ហោះ​ឡើង​ពី​ព្រលាន​យន្ត ហោះ ប្ល៊ូ ហ្គ្រា​ស (Blue Grass Airport) នៅ​ទីក្រុង​លី​ស៊ី​ង​ថន រដ្ឋ​ខេន​ថាក់​ឃី (Lexington, Kentucky) ឆ្ពោះទៅ ព្រលានយន្តហោះ​អន្តរជាតិ​ហាត​ស៍​- ហ្វៀ​ល​-​ជេ​ក​សុន (Hartsfield-Jackson International Airport) នៅ​ទីក្រុង អា​ត្ល​ង់​តា រដ្ឋ​ជក​ចា (Atlanta, Georgia)​។ អ្នកដំណើរ និង​យានិក​៤៩​នាក់ ក្នុង ចំណោម​៥០​នាក់ បាន​ស្លាប់ ។​
ˆ
​ថ្ងៃទី​២៨​សីហា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​

​•
​ឆ្នាំ​១៩១៤
សង្គ្រាមលោក លើក​ទី​១៖ កងទ័ព​អាល្លឺម៉ង់ ច្បាំង ដណ្តើមយក​ទីក្រុង​ណា​មួរ (Namur) របស់​បែ​ល​ហ្សិ​ក ។
​ ​
•​ឆ្នាំ​១៩១៦ សង្គ្រាមលោក លើក​ទី​១៖ អាល្លឺម៉ង់ ប្រកាសសង្គ្រាម លើ​រ៉ូ​ម៉ា​នី ។​
​ ​
•​ឆ្នាំ​១៩១៦ សង្គ្រាមលោក លើក​ទី​១៖ អ៊ីតាលី ប្រកាសសង្គ្រាម​លើ អាល្លឺម៉ង់ ។​
​ ​
•​ឆ្នាំ​១៩៨៦ មន្ត្រី​កង​នាវា សហរដ្ឋអាមេរិក ជឺ​រ​រី អេ​. វីត​វ៉ស (Jerry A. Whitworth) ត្រូវបាន​កាត់ ទោស​ឱ្យ ជាប់គុក​៣៦៥​ឆ្នាំ ចំពោះ​ការធ្វើ​ចារកិច្ច ឱ្យ​សហភាពសូវៀត ។​
​ ​
•​ឆ្នាំ​១៩៨៨ មហន្តរាយ​នៃ ការសម្តែង​បង្ហាញ​នៅលើ​អាកា​សនា តំបន់​រេ​ម​ស្ទែ​ន (Ramstein airshow disaster): យន្តហោះ Frecce Tricolori បី​គ្រឿង នៃ​ក្រុម​សម្តែង បាន​បុក​គ្នា ហើយ​បំណែក យន្តហោះ​បាន​ធ្លាក់​ទៅ ក្នុង​ហ្វូងមនុស្ស ។ មនុស្ស​៧៥​នាក់ បាន ស្លាប់ និង​៣៤៦​នាក់ របួសធ្ងន់ ។​
​ ​
•​ឆ្នាំ​១៩៩១ អ៊ុយ​ក្រែ​ន ប្រកាស​ឯករាជ្យ​របស់​ខ្លួន​ពី​សហភាព សូ​វៀត ។​
​ ​
•​ឆ្នាំ​១៩៩១ ការធ្លាក់ចុះ​នៃ សហភាព​សូ​វៀតៈ​មី​ខា​អ៊ី​ល ហ្គោ​បា​ឆូវ (Mikhail Gorbachev) លាឈប់​ពី តំណែង​លេខាធិការ​នៃ​គណបក្ស កុម្មុយនីស្ត​សូ​វៀត ។​
​ ​
•​ឆ្នាំ​១៩៩៦ ព្រះអង្គម្ចាស់ ឆា​លស៍ នៃ​វែ​ល (Charles, Prince of Wales) និង​ម្ចាស់​ក្ស​ត្រី​ដាយ​អាណា (Diana) បាន​លែងលះគ្នា ។​
​ ​
•​ឆ្នាំ​២០០៣ អគ្គិសនី ត្រូវបាន ផ្តាច់ នៅ​ភាគ​អា​គ្នេ​ហ៍​អង់គ្លេស ដែល មាន​ប្រជាជន​រស់នៅ​ប្រមាណ​៥០០. ០០០​នាក់ ហើយ​ផ្លូវ​រថភ្លើង​ក្រោម​ដី នៅ​ទីក្រុង​ឡុង​ដ៍ ៦០​ភាគរយ ត្រូវ បញ្ឈប់​ដំណើរការ ។​
​ ​
•​ឆ្នាំ​២០០៥ ព្យុះសង្ឃរា កា​ទ្រី​ណា (Hurricane Katrina) ចាប់ ធ្វើការ​វាយលុក​រដ្ឋ លូ​ស្យា​ណា (Louisiana) និង​រដ្ឋ​មី​ស៊ី​ស៊ី​ពី (Mississippi) នៅពេល​រសៀល ហើយ​បាន​នាំមក​នូវ ការខូចខាត​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ទីក្រុង ស្លាយ​ដេ​ល (Slidell) និង​ញូ​វ​អក់ លៀន​ស៍ (New Orleans) ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​

​យន្តហោះ Comair ជើងហោះហើរ​លេខ​៥១៩១ ធ្លាក់​ពេល​ហោះ​ឡើង ពី​ព្រលានយន្តហោះ​ប្ល៊ូ ហ្គ្រា​ស នៅ​ទីក្រុង​លី​ស៊ី​ង​ថន រដ្ឋ​ខេន​ថាក់​ឃី