ថ្ងៃទី​២៨​មិថុនា ក្នុង​ប្រវត្តិសាស្ត្រ​៖​ហេតុការណ៍​គួរកត់សម្គាល់​

1001
ចែករម្លែក

ឆ្នាំ​១៩៦៧ អ៊ីស្រាអែល​(Israel) ចូលមក​ត្រួតពិនិត្យ យេ​រូ​សា​ឡឹម (Jerusalem) ខាងកើត ។​
​ ​
•​ឆ្នាំ​១៩៧៣ ការបោះឆ្នោត មួយ សម្រាប់​សភា​អៀរ​ឡង់​ភាគ​ខាង ជើង (Northern Ireland Assembly) ដែល​នឹង​ដឹក​នាំទៅ​ការចែករំលែក អំណាច​រវាង​សមាជិក​សហជីព និង​អ្នក ជាតិនិយម នៅ​អៀរ​ឡង់​ខាងជើង ជា លើកដំបូង ។​
​ ​
•​ឆ្នាំ​១៩៧៦ តុលាការ អង់​ហ្គោ​ឡា កាត់ទោស​ប្រហារជីវិត ទាហាន​ស៊ីឈ្នួល អាមេរិក និង​អង់គ្លេស ហើយ​ការកាត់ទោស​ធ្វើ​នៅ​ទីក្រុង Luanda ។​
​ ​
•​ឆ្នាំ​១៩៨១ គ្រាប់បែក​ដ៏​ខ្លាំង មួយ​បាន​ផ្ទុះ​នៅ​ទីក្រុង​តេ​ហេ​រ៉ង់ ប្រទេស អ៊ីរ៉ង់ (Tehran, Iran) សម្លាប់​មន្ត្រី​គណ បក្ស​សាធារណរដ្ឋ​អ៊ិ​ស្លាម​៧៣​នាក់ ។​
​ ​
•​ឆ្នាំ​១៩៨៣ ស្ពាន Mianus River នៅ​ទន្លេ​មៀន​នឺ​ស រដ្ឋ​ខុន​និ​ច​ធី​ខាត់ (Connecticut) បាក់​ធ្លាក់ ដោយ​សម្លាប់ អ្នកបើកបរ​៣​នាក់ នៅក្នុង​យានយន្ត ពួកគេ ។​
​ ​
•​ឆ្នាំ​១៩៩២​ រដ្ឋ​ធម្ម​នុ​ញ្ញោ​អ​ស្តូ​នី ត្រូវបាន​ចុះហត្ថលេខា​ចូល​ជា ធរមាន ។​
​ ​
•​ឆ្នាំ​១៩៩៤ ក្រុម​ចលនា សាសនា Aum Shinrikyo បាញ់​ហ្គាស គីមី​ម្យ៉ាង នៅក្នុង​ទីក្រុង​ម៉ា​តស៊ូ​ម៉ូ​តុ (Matsumoto) ជប៉ុន សម្លាប់​មនុស្ស​៧ នាក់ និង​របួស​៦៦០​អ្នក ។​
​ ​
•​ឆ្នាំ​១៩៩៦ រដ្ឋធម្មនុញ្ញ អ៊ុយ​ក្រែ​ន ត្រូវបាន​ចុះហត្ថលេខា ចូល ជា​ធរមាន ។​
​ ​
•​ឆ្នាំ​២០០៦ សាធារណរដ្ឋ ម៉ុង​តេ​ណេ​ហ្គ្រោ បញ្ចូល​ជា​សមាជិក​ទី ១៩២ នៃ​អង្គការសហប្រជាជាតិ​ដោយ មហាសន្និបាត ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​

​គ្រាប់បែក​ផ្ទុះ​នៅ​ទីក្រុង​តេ​ហេ​រ៉ង់ សម្លាប់​មន្ត្រី​គណបក្ស​សាធារណរដ្ឋ​អ៊ិ​ស្លាម​៧៣​នាក់​