ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមានការលូតលាស់ឈានទៅមុខជានិច្ច។ ចំពោះការ ប្រកបការងារក្រៅពីមានភាពសុខដុមហើយនៅមានការឈានទៅមុខគ្រាន់ជាទីកក់ក្តៅផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទីជិតឆ្ងាយទោះពុំសូវផ្តល់ផលល្អពិតមែន តែក៏មានភាពសុខដុមប្រពៃណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅ និងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រុះស្រួលគ្នាប្រពៃ ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកទោះធ្វើអ្វីគួរប្រុងប្រៀបរៀបចំពត់ចិត្តគំនិត ហើយមិនត្រូវ យកភាពរឹងមានះដាក់ខ្លួនឡើយប្រយ័ត្នធ្លាក់ក្នុងជម្លោះណាមួយនាំដំបៅចិត្តយូរអង្វែង។ ការរស់នៅ ជួបបញ្ហាស្មុគស្មាញច្រើនបន្តិចប៉ុន្តែយ៉ាងណាបើចេះដោះស្រាយនោះបញ្ហាធំនឹងប្រែក្លាយជាតូចវិញ ជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមិនមែនអ្វីប្រែប្រួលប្តូរផ្លាស់គួរ ជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខប៉ុន្តែលោកអ្នកមិនត្រូវភ្លើតភ្លើនហួសហេតុពេកឡើយដើម្បីចៀសវាងកុំឱ្យខូចអនាគតភ្លឺស្វាង៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារដែលនៅសេសសល់ ឬកិច្ចការងារចាស់ក៏កាន់តែប្រសើរដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់ទៅមុខសន្សឹមៗហើយទោះលោកអ្នកជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។
រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខទេ ប៉ុន្តែយ៉ាងណាកុំឆ្កួតនឹងល្បែងស្នេហា ខុសរបៀបប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលទៅហើយ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកងាយជួបឧបសគ្គចំពោះមុខណាស់ហើយធ្វើអ្វីក៏ដោយ ប្រៀបដូចអុំទូកបញ្ច្រាសទឹកដែលមិនងាយទៅមុខតែងាយថយក្រោយ។ ម្ល៉ោះហើយបើមិនខិតខំ ស្រវាស្រទេញទេពិតជាជួបផលលំបាកខ្លាំងជាក់ជាពុំខាន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុង អំឡុងពេលនេះដែរមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូស ហើយអាច បង្កជម្លោះច្រើនដូចនេះបើមិនចេះរំងាប់ចិត្តហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងរ៉ាវនាំ អំពលទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។
បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗយកភាពចង់ចាញ់ឈ្នះគ្នាដាក់ខ្លួនច្រើនជាងសព្វមួយដង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចសម្រុកកាងារបានពេញទីពីព្រោះផ្លែផ្កាល្អៗតែងឆ្លើយ តបមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះ ជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ហូរចូលសម្រាប់ដោះស្រាយឆ្នាំងបាយផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចទទួលដំណឹងល្អ ឬតូនាទីការងារ បញ្ហាប្រាក់កាសមានការចម្រើនលូតលាស់ទៅមុខថែមទៀត។ ទោះបីយ៉ាងណា សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញនៅថ្ងៃនេះមិនផ្តល់ផលល្អប៉ុន្មានដែរម្ល៉ោះហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃគប្បីប្រយ័ត្នប្រយែងទើបគ្មានបញ្ហាអាក្រក់កើតឡើងនៅគ្រាក្រោយមកវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តច្រើន ហើយធ្វើអ្វី ក៏តែងមានការជឿនលឿនទៅមុខផង។ ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីពុំផ្តល់ ជោគលាភល្អទេដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វើដោយធ្វេសប្រហែសឬធ្វើដោយក្តីក្តៅក្រហាយបាន ឡើយបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយមកវិញ។ អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញ ទីជិតឆ្ងាយតែងមានផលកម្រៃហូរចូលមួយៗអញ្ជឹងដែរ ហើយកំពុងមានភាពសុខដុមណាស់ដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រុះស្រួលនិងផ្អែមល្ហែមល្អណាស់៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចសម្រុការងារពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗ តែងហុចមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយ មិនសូវជោគជ័យដូចបំណងប៉ុន្មានឡើយឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបចៀសផុតពីជម្លោះកើតឡើងទៅរួច៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយ ផង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផល ចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចសម្រុការងារពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗ តែងហុចមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវ ជោគជ័យដូចបំណងប៉ុន្មានឡើយឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបចៀសផុតពីជម្លោះកើតឡើងទៅរួច៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពលូតលាស់សន្សឹមៗទៅមុខហើយទោះធ្វើអ្វីក៏មានភាពសុខដុមដែរ។សម្រាប់ការប្រកបការងារបើមានឧបសគ្គហើយកាលពីមុនមក ទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះការបំពេញការងារអ្វីមិនងាយឆាប់ចប់និងថែមទាំងខុសញឹកញាប់ទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពចម្រើនលូតលាស់ទៅមុខជាសន្សឹមៗហើយផលចំណូលនោះមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកតោងតែមានស្មារតីភ្ញាក់រលឹក កុំលង់លក់តែរឿងស្នេហានាំ ខាតបង់ការងារ និងការសិក្សា៕