ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩

346
ចែករម្លែក

ឆ្នាំជូត​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិន​ត្រូវយក​រឿង​សំខាន់​ធ្វើ​ច្រើនពេក​ឡើយ​ពីព្រោះថា​ផលប៉ះពាល់​នៅពេល​ក្រោយ​នោះ​ឃើញថា​មាន​ច្រើន​ចំពោះមុខ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរ​សមតែ​យ៉ាង ណា​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​បន្តិច ព្រោះ​ងាយ​ត្រូវគេ​បោកប្រាស់​ណាស់​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿងរ៉ាវ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម​និង​ជម្លោះ​វិវាទ​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​រឿង​ប្រាក់កាស​និង​រឿង​ការបណ្តាក់ទុន​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុងមាន​ភាព​កាក់កប​គួរសម​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ បំផុត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខ ក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ដូចនេះ​បើ ចង់​ធ្វើ​អ្វីមួយ​អាច​សម្រុក​បាន​ផងដែរ​ព្រោះថា​ផល​ល្អៗ​នឹង​រង់ចាំ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​ផ្ដល់​ផល​ល្អ​ទេ​គឺ​តែងមាន​រឿងរ៉ាវ​ចម្រូង​ចម្រាស​កើត ទ្បើង​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​មិន​ត្រូវឱ្យ​អតិថិជន ជំពាក់​ប្រាក់កាស​ច្រើន​ទ្បើ​យ​ពិសេស​អតិថិជន​ពី​ចម្ងាយ​ឬ​អ​ថិ​ជន​ជិត​ក្បែរៗ​ខ្លួន​ក៏ដោយ​ត្រូវ​ចេះ មើល​មនុស្ស​ឱ្យបាន​ត្រឹមត្រូវ​ទើប​មិន​ជួប​នូវ​គ្រោះ​ចាញ់បោក​គេ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ខ្លះ និង​ខ្វាយខ្វល់​ចំពោះ​គ្នា ខ្លះ​ទើប​ចំណង​ស្នេ​ហ៏​គ្មាន​បញ្ហា​រង្គោះរង្គើ​កើតឡើង​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​លោកអ្នក​ត្រូវ​ចងចាំ​ពាក្យចាស់ មួយ​ឃ្លា​ដែរ​ថា ”​បើ​អ្នក​អង្គុយ​រង់ចាំតែ​ជោគវាសនា​ក៏​មិន​ប្រសើរ​ដែរ ហេតុ នេះ​ទាល់តែ​ពឹង​លើ​ជំហរ ខ្លួនឯង​នោះ​ទើប​ជោគ​សំណាង​ធ្លាក់​មកដល់​ដៃ​ទៅរួច​”​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មានការ​ដាច់​មួយៗ​គ្រាន់​បំពេញ​បំពង់​តែ​ផល​ចំណូល​ធំដុំ​នោះ​មិន​ងាយ​រក​និង​ជួប​ផល​លំបាក​បំផុត​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​បង្កជម្លោះ​បង្កើត​រឿង​ប្រចែប្រច័ណ្ឌ​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ការងារ​ឬ​ចុះ​ធ្វើ​អ្វីមួយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ រយះ​ទាំង​ខ្លី​និង​វែង​តែង​សម​ដូច​ប្រកប​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវ អាកាស​ក្តី​តែង​ជួប​សេចក្តីសុខ​ក្សេម​ក្សាន​ដូច​សព្វ​មូ​យ​ដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ខ្លះៗ​ដដែល​ទេ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​ភ្លឺ​ថ្លា​និង​មានជោគ​មានជ័យ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អា​ពា​ហ៍​ពី​ពា​ហ៍​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណា់​ត​ផ្លូវ​រដិបរដុប​ច្រើន​ហើយ ពិសេស​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ផង​គប្បី​ប្រយ័ត្នប្រយែង​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវ មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត ផង​។ សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ទេ ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ពេលយប់​ព្រលប់​មិនសូវមាន សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​នឿយណាយ​និង​ប្រឆាំង​គ្នា​មិន​ណ​យ​ឡើយ​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុម មនុស្ស​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ ទល់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេលយប់​ព្រលប់​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ដែរ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​នឿយណាយ​និង​ប្រឆាំង​គ្នាច្រើន​សព្វ​មួយ​ណង​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​មានការ​ផ្លាស់ប្តូរ​អ្វីមួយ​ដែល​ល្អប្រសើរ​ជាង​នេះ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ ដល់​ចាស់ទុំ​បំផុត​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ជាមួយ​ក្រុម​នុស្ស​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកបការងារ​ទី​ខ្ពស់​ពិសេស​កម្មករសំណង់​ចូរ​ប្រយ័ត្នប្រយែង​ការ​ទ្បើង​ទី​ខ្ពស់​ក្រែង​ភ្លាត់​ដៃជើង​ធ្លាក់ចុះ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់​ដោត​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ប៉ុន្តែ​យ៉ាងណា​បើ ធ្វើ​អ្វីមួយ​លោកអ្នក​មិនត្រូវ​រំពឹង​ពេក​ដែរ​ពីព្រោះថា​លទ្ធផល​មិន​សម្រេច​នោះ​ក៏មាន​ចំពោះមុខ​ដែរ​។​សម្រាប់​ថ្ងៃនេះ​វិញ​ដួង​រាសី​របស់​លោកអ្នក​ត្រឹម​កម្រិត​មធ្យម​ការប្រកប​ការងារ​អ្វី​ងាយ​ទទួលរង​គេ​វាយប្រហារ​និង​បរាជ័យ​ម្ល៉ោះហើយ​មុន​ធ្វើ​អ្វីមួយ​គួរ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​អ្នក​អាជីវករ​ការជួញដូរ​រយះពេល​នេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គួរ​ចេះ​អត់ធ្មត់​ក្នុង​មុខរបរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វដង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ភាព​រកាំរកូស​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕