ថ្ងៃទី​២៨ ខែធ្នូ ២០១៧

186

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​ប្រកបការងារ​ណា​ដែល​មិន​សំខាន់​ឬ​កិច្ចការងារ​តូចតាច​ទើបប្រសើរ​ជាង​ការ​កិច្ចការងារ​ធំដុំ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។ ការរស់នៅ​ជួប​នូវ​ភាព​រដិបរដុប និង​រឿងរ៉ាវ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ពុំ​គាប់ប្រសើរ​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទៅលើ​កិច្ចការងារ​ព្រោះ​ងាយ​ជួប​រឿង​រាវ​អាក្រក់​ជាង​ល្អ​។ លោកអ្នក​ត្រូវ​ចេះ​ជ្រើសរើស​ថ្ងៃ​ល្អ​សម្រាប់​ការធ្វើ​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​នោះ​ក៏មាន​ហុច​ឱ្យ​គួរ​ជាទី ពេញចិត្ត​ផង​។ សម្រាប់​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​វិញ បើ​មាន​បញ្ហា​អ្វី​ចូរ​ចេះ​ឆាប់​បញ្ចប់​ពិសេស​បញ្ហា ជម្លោះ​វិវាទ​បើ​ពុំនោះ​ប្រយ័ត្ន​រឿង​តូច​ប្រែ​រីក​ក្លាយ​ជាធំ​។ ការធ្វើដំណើរ​គ្រប់ទិសទី​បើ​មានការ​ស្នាក់ អាស្រ័យ​តាមផ្លូវ​គប្បី​មានការ​ប្រយ័ត្នប្រយែង​រឿង​សន្តិសុខ​ផ្ទាល់ខ្លួន​បន្តិច​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​រឹង​មានះ​និង​ចង់​ចាញ់ឈ្នះ​គ្នា​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​លោកអ្នក​ទទួលរង​ផល​លំបាក​ច្រើន​បន្តិច ពិសេស​បញ្ហា​ប្រាក់កាស ត្រូវ​រែកពន់​លំបាក​ច្រើន ហើយ​បញ្ហា​ការងារ​មិន​ដើរ​ទៀតផង​។ ក្រៅពីនេះ​លោកអ្នក​នៅ​ទទួលរង ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស​ច្រើន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។

​រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​ផង​៕

ឆ្នាំថោះ


​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​តែង ផ្តល់​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ ក្រៅពីនេះ​បើ​មានការ​ប្រកបការងារ​អ្វី​ក៏​តែង​ហុច​ផល​ល្អៗ​មក វិញ​គ្រាន់​កក់ក្តៅ​ផង​។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ឯ​ផល​កម្រៃ ទៀតសោត​ក៏​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ផ្សើម​បំពង់ក​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​មានការ​បំពេញ​កិច្ចការងារ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត បង្ក​ការ​ថ្នាំងថ្នាក់ និង​ទម្លាក់កំហុស​ទុកឱ្យ​ដោយ​ប្រការ​ណាមួយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់​ដោយ​ប្រការ​ណាមួយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​ផង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កើត​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​បំបាត់​អារម្មណ៍​ឆេវឆាវ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ហោង​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មិន​ប្រកបការងារ​សំខាន់​ឃើញថា​មិនមាន​អ្វី​ចូលមក​នាំ​ពិបាក ឆ្លងកាត់​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​មិនតិច​ដែរ​ទេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការបាត់បង់​របស់រប​រ​ថែមទៀត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បង្ក​ការ​ថ្នាំងថ្នាក់​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង រៀងៗ​ខ្លួន​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង ការងារ​ការចរចា​អ្វីមួយ​ពីព្រោះថា​តែង​ហុច​ផល​ល្អៗ​មកវិញ​ហួស​ពី​ការ​គិតទុក​ផង​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​តែ​ងាយ​ចំណាយ ទៅវិញ ហេតុនេះ​ត្រូវ​ចេះ​ចាយវាយ​សន្សំសំចៃ​ដើម្បី​ចៀសវាង​ជួប​វិបត្តិ​ថវិការ​ណាមួយ​កើតឡើង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ស្មុគស្មាញ​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជា និច្ច​។ ការធ្វើ​អ្វីមួយ​បើ​មានការ​ពុះពារ​ប្រឹងប្រែង​នោះ​ឃើញថា​តែង​ឆ្លើយតប​ផល​មកវិញ​គ្រាន់​ជាទី​ទុក ចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោក ស្តាយ​នៅផ្ទះ​វិញ​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​នាំឱ្យ​ជួប​ការលំបាក​ដល់​ខែក្រោយ​ថែម ទៀត​។ លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ពិសេស​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង ព្រោះតែ​ភាព​ច្រណែនឈ្នានីស​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ​ប៉ុន្តែ​យ៉ាងណា​ការប៉ះទង្គិច​កើតឡើង​បណ្តាលមកពី​គំនិត និង​អារម្មណ៍​របស់​ខ្លួនឯង​មាន​ច្រើន​ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មានការ​កម្រើក​បន្តិច​វិញ ហើយ​ផល​ចំណូល​មាន​ហូរ ចូល​មួយៗ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន ការប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​មិន​ឈានចូល​កើត​។ សម្រាប់​នៅពេលនេះ​បុរស​ធ្វើ​អ្វី​ក៏ ដោយ​មានការ​លេចធ្លោ​គួរសម តែ​យ៉ាងណា​លោក​អ្នកមាន​ឧបសគ្គ​និង​រឿងរ៉ាវ​រត់​ចូល​ផងដែរ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រប់​ផង​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពិសេស កិច្ចការ​សំខាន់​ងាយ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​បាន​គ្រប់ពេលវេលា​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ឬ​ផ្លូវគោក​ក្តី​តែង​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​អុកឡុក​យាយី​នៅឡើយ​ទេ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​និង​ស្វាគមន៍​រាក់ទាក់ ជានិច្ច​។

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕