ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩

899
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់ ទំនាក់ទំនង​ចរចា​ឬ​និយាយ​បញ្ហា​អ្វីមួយ​ពាក់ព័ន្ធ​ពី​កិច្ចការងារ​ឬ​បញ្ហា​រកស៊ី​ជួញដូរ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​នៅថ្ងៃនេះ ដែរ​មិន​ថា​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​មួយ​ទប់ទល់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី ហើយ​កើត​ការមិន សប្បាយចិត្ត​ក៏​ច្រើន​។​ក្នុងអំឡុងពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​ក្រុមមនុស្ស​បង្ក​ការ​សៅ ហ្មង​ច្រើន​ផង​។​

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ដែរ​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​បើ​ទោះ បី​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​មិនល្អ​ខ្លះៗ​យាយី​ជានិច្ច​។ ទោះបីយ៉ាងណា​លោកអ្នក​បើ​ចេះ ត្រៀម​ទប់ទល់​បញ្ហា​ឬ​មានការ​ប្រយ័ត្នប្រយែង​ការងារ​ក៏​តែង​ទទួលជោគជ័យ​មកវិញ​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​កាក់កប​ដូច​ប្រាថ្នា​ទេ ព្រោះ​លាភ​ហេង​ច្រើន​បោល​ហួស​និង​ក្រុម​ដៃគូ​បដិបក្ខ​ប្រជែង​យក​អស់ៗ​មិនសូវ​សេសសល់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​រឿងរ៉ាវ​រកាំរកូស​ប៉ុណ្ណោះ​៕

​ឆ្នាំថោះ​
រាសី​ល្អជា​មធ្យម​។ ក្នុងអំឡុង​ពេលនេះ​តែងមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចូលមក​ទំនាក់ ទំនង ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ត្រួត​ពិនិត្យមើល​សមាសភាព​បន្តិច​ទើប​មិន​ជួប​ផល​លំបាក នៅពេល​ក្រោយ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រ​វ៉ា​ចាប់​តែ​អា​ធំ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​ប្រាក់កាស​ឬ​ការបណ្តាក់ទុន​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ផ្តល់ឱ្យ​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​បំណង​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​ឬ​ពង្រីក​ទុន​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​បង្កើត​ការងារ​អ្វីមួយ​ផង​ក៏​តែង​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ហើយក៏​មាន​សុខដុម​ប្រពៃ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ទោះ​ជួប​បញ្ហា​ប្រទាំង​ប្រទើស បន្តិច​ពិតមែនតែ​យ៉ាងណា​ការប្រកប​ការងារ​មានការ​រលូន​ល្អ​ដូច​សព្វមួយដង​ទេ​។ ក្នុង ពេល​នេះដែរ​ទ្រព្យ​សំណាង​របស់លោក​អ្នក​មិន​ទៀងទាត់​ឡើយ ម្ល៉ោះហើយ​មិន​គប្បី ធ្វើ​អ្វី​ហក់លោត​ពេក​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ណាមួយ​អស់​ប្រាក់កាស​ពី​ខ្លួន​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ទប់ទល់​ក្នុង​ការចាយ​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ទោះ​មាន​ភាព​ប្រទាំង​ប្រទើស​ចំពោះ​គ្នា​បន្តិច​ក្តី​តែ​យ៉ាងណា​ក៏ ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​ធ្វើឱ្យ មាន​ភាពស្រស់​ស្រាយ​និង​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ផង​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានតែ​ការ​រឹងរូស​និង​ចង់​ចាញ់ឈ្នះ​គ្នា​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ដែល​សំខាន់ ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ទោះ​ដួង​រាសី​ល្អប្រសើរ​ក្តី​តែ​លោកអ្នក​គប្បី​ប្រុងប្រយ័ត្ន​ផងដែរ​ពីព្រោះថា​ឧបទ្រពចង្រៃ​មាន​យាយី​នៅឡើយ ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចុះសម្រុង​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ យីអ៊ុន​របស់លោក​អ្នក​នៅថ្ងៃនេះ​ពុំ​គាប់ប្រសើរ​ចំពោះ​ការប្រកប​កិច្ច ការងារ​ពេលព្រឹក​ប៉ុន្មាន​នោះឡើយ​ដូចនេះ​បើ​មាន​ចាប់​កាន់​កិច្ចការ​អ្វីមួយ​ថ្មីថ្មោង​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស​បន្តិច​ហើយ​បើ​ការងារ​ជា​កូនឈ្នួល​គេ​ផង​ងាយ​ត្រូវ​ថៅកែ​បណ្តេញចេញ​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង​ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​

​រីឯ​បញ្ហា​សេចក្តី​ស្ន​ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​រយៈកាល​កន្លងមក​កិច្ចការងារ​បាន​ចូលមក​ប៉ះទង្គិច​ចំពោះ​លោកអ្នក​ច្រើន ដូច្នេះ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​លំបាក​ផ្លូវចិត្ត​មិន​ស្ទើរ​ឡើយ​។ ក្នុងពេល​នេះដែរ លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ហើយ ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​ដើម និង​មាន ការរីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់ គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ផ្អែមល្ហែម​និង​ងាយ​ទាំង​ប្រេះស្រាំ​ហេតុនេះ​គប្បី​រក្សា​ភាព​នឹងធឹង​ក្នុង​ខ្លួន​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។ នា​ថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ប្រើ​អារម្មណ៍​តប់​ប្រ​ម៉​ល់​ឬ​មួម៉ៅ​ឡើយ​ពី ព្រោះថា​ងាយ​កើតជា​រឿង​រាវ​តូចតាច​រីក​ជាធំ​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ឃើញ​ថាបើ​ចង់​បើក​របរ​ថ្មីៗ​ពិសេស​ការ​ជួញ​ឆ្ងាយ​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ទាស់ទែង​ជួន​ផ្អែមល្ហែម​៕