ថ្ងៃទី​២៨ ខែមីនា ២០១៨

1579
ចែករម្លែក

ឆ្នាំជូត

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ដៃជើង​ពីព្រោះថា​ងាយ​បង្កបញ្ហា​រង របួស​ឬ​ជួប​បញ្ហា​ណាស់​។ ក្រៅពីនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​ការរក​ប្រាក់ចំណូល​គ្រាន់​ប្រមូលបាន​ដូច សេចក្តីប្រាថ្នា​ទៅរួច​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ជួប​នៅលើ​កំណាត់​ផ្លូវ​និង​ជួប​បញ្ហាលំបាក​ចំពោះ មុខ​ច្រើន​។​សម្រាប់​ថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក ឬ​ផ្លូវអាកាស​ក្តី​ទោះ លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់​ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មានទេ​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកដទៃ​ច្រើន​ដូចនេះ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ទើប​គ្មាន​បញ្ហា​អាក្រក់ៗ​ចូលមក​បៀតបៀន​យាយី​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​នាំឱ្យ​កើត​ភាព រកាំចិត្ត​បន្តបន្ទាប់​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ហើយ​ខិតខំ​បំពេញការងារ ពីព្រោះ ថា​ផល​ល្អៗ​តែង​រង់ចាំ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួប​បញ្ហា​ចំណូល​បន្តិច ក្តី​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​មាន​ក្រុម​មនុ​សុ្ស​ជួយ​ជ្រោមជ្រែង​និង​ជួយ​យកអាសារ​ច្រើន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់ បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​រឿង​អាក្រក់​នា​ថ្ងៃ​ខាងមុខ ៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាពជឿនលឿន ទៅមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​រាល់​ការចេញ​ធ្វើ​ជំនួញ​តូចធំ​ឃើញថា​មានការ​លូតលាស់ ទៅមុខ​ប្រសើរ​ហើយ​បើ​លោកអ្នក​ចង់​ពឹងពាក់​ន​ណារ​ម្នាក់​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​ពេញ ចិត្ត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​និង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់ ឬ​ការងារ​ធំដុំ​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​ប៉ុន្តែ​យ៉ាងណា​កុំ​ឆ្កួត​នឹង​ល្បែង​ស្នេហា ខុស​របៀប​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​ទៅហើយ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​គួរ​ប្រុងប្រៀប​រៀបចំ​ពត់ចិត្ត​គំនិត​ហើយ​មិនត្រូវ យក​ភាព​រឹង​មានះ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ធ្លាក់​ក្នុង​ជម្លោះ​ណាមួយ​នាំ​ដំបៅចិត្ត​យូរអង្វែង​។ ការរស់នៅ ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​បន្តិច ប៉ុន្តែ​យ៉ាងណា​បើ​ចេះ​ដោះស្រាយ​នោះ​បញ្ហា​ធំ​នឹង​ប្រែក្លាយជា​តូច វិញ​ជាក់​ជាពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់ គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ប៉ុន្តែ​លោកអ្នក​មិនត្រូវ​ភ្លើតភ្លើន ហួសហេតុ​ពេក​ឡើយ​ដើម្បី​ចៀសវាង​កុំឱ្យ​ខូចអនាគត​ភ្លឺស្វាង​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ ពីព្រោះ ថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។ ក្រៅពីនេះ​លោកអ្នក​នៅមាន​រឿង​រាវ​ល្អៗ​គួរឱ្យ​សប្បាយចិត្ត​កើត ឡើង​ផងដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព​កាក់កប ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង ។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​,​បូកសរុប​ការងារ​ពី ព្រោះថា​ងាយ​បញ្ចប់​និង​ទទួលផល​ល្អ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក ចង់​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​របរ​ថ្មី​ក៏​តែងមាន​ភាព​សម​ដូច​ប្រកប​ច្រើន​ដែរ​។ ការធ្វើ​ដំ ណើ​រ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​មាន​ដំណឹង​ល្អ​និង​មិនល្អ​នៅ​លាយឡំ​គ្នា​ដូចនេះ​បើ​ចង់​ស​ង្ឃឺ​ម ផល​ល្អ​ទាំងអស់​ឬ​ផល​អាក្រក់​កើតឡើង​ទាំងអស់នោះ​ក៏​មិនអាច​ទៅរួច​ដែរ​ពោលគឺ​ត្រូវតែមាន​ល្អ​ខ្លះ​និង​អាក្រក់​ខ្លះ​ជានិច្ច​។ សម្រាប់​ថ្ងៃនេះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន ជម្លោះ​វិវាទ​ពី​តិចតួច​ឈានដល់​ផ្លូវបំបែក​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​ឧបសគ្គ​ចំពោះមុខ​ណាស់​ហើយ​ធ្វើ​អ្វី​ក៏ដោយ ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ទឹក​ដែល​មិន​ងាយ​ទៅមុខ​តែ​ងាយ​ថយក្រោយ​។ ម្ល៉ោះហើយ​បើ​មិន​ខិតខំ ស្រវាស្រទេញ​ទេ​ពិតជា​ជួប​ផល​លំបាក​ខ្លាំង​ជាក់​ជាពុំខាន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង ថ្ងៃនេះ​ដែរ​មិន​ថា​លោកអ្នក​ប្រកប​របរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស​ហើយ​អាច​បង្កជម្លោះ​ច្រើន​ដូចនេះ​បើ​មិនចេះ​រំងាប់​ចិត្ត​ហើយ​បណ្តោយ​តាម​ហិង្សា​ទេ​ពិតជា​កើតរឿង​រាវ​នាំ​អំពលទុក្ខ​យក​ត្រឡប់មកផ្ទះ​វិញ​ជាក់​ជាពុំខាន​។

បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ម្នាក់ៗ​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់ ខ្លួន​ច្រើនជាង​សព្វមួយដង​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​អ្វី​បាន​ពីព្រោះថា​ផល​ល្អៗ​ឃើញថា​តែង ឆ្លើយតប​មកវិញ​ជានិច្ច​។​ដោយឡែក​សម្រាប់​ស្ត្រី​វិញ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ សម្រាប់​ថ្ងៃនេះ​ទោះ​ដំណើរ​ជីវិត​ល្អប្រសើរ​ក្តី​ប៉ុន្តែ ក៏​នៅ​មានរឿង​រាវ​សៅហ្មង​ផង​ដូចនេះ​លោកអ្នក​គប្បី​ធ្វើ​មិនដឹងមិនឮ​ឬ​ទន្ទេញធម៌​ដាក់ខ្លួន​ខ្លះ​កាន់តែ​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​តូចធំ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស ឬ​ផ្លូវគោក​ក្តី​តែង​ហុច​ភោគផល​ដូច​សមប្រកប​ផងដែរ​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ភាព​តានតឹង​បាន​ធូរស្រាល​វិញ​ហើយ​ប៉ុន្តែ​យ៉ាងណា​លោកអ្នក​តោង តែ​ប្រយ័ត្ន​ការងារ​ដែរ​ព្រោះថា​ងាយ​ជួប​ភាព​ពី​ល្អ​មក​អាក្រក់​ណាស់​។ ការរស់នៅ​មាន​ភាព​សុខដុម ហើយ​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ណាស់​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច ។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

#