ថ្ងៃទី​២៨ ខែមេសា ២០១៨

1222
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​កិច្ចការងារ​ងាយ​ទទួលរង​ផល​បាត់បង់​ណាស់​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ទើប​ប្រសើរ​។ ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ដូច្នេះ​ដែរ​គឺ​ងាយ​ទទួលរង​ប៉ះទង្គិច​ផង ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​ថែមទាំង​មានការ​រំលោភបំពាន​ពី​អ្នក មាន​មុខរបរ​ដូចគ្នា​ទៀតផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​ឯកសារ​ពីព្រោះថា​ងាយ​កើតការ ជ្រុះ​បាត់​ឬ​ទទួលរង​ការបាត់បង់​ដោយ​ប្រការ​ណាមួយ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​កាក់កប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​ផងដែរ​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​អាច​ជួប​រឿង​ទាំង​ល្អ​ទាំង​អាក្រក់​ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពុំនោះ​ទេ​ផលវិបាក​ពិតជា​កើតឡើង​ចៀស​ពុំរួច​ឡើយ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​និង​ប្រទាំង​ប្រទើស​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន ភាពងាយស្រួល​និង​មានជោគ​ជ័យ​ដែរ​។​សម្រាប់​លោកអ្នក​ដែល​ចង់​ប្រកប​ជំនួញ​អ្វីមួយ​ពេលនេះ​អាច​ចាប់ផ្តើមបាន​ហើយពី​ព្រោះថា​នឹង​ឆ្លើយតប​ផល​ល្អៗ​នា​ថ្ងៃ​ខាងមុខនេះ​វិញ​។ ក្នុង​ពេលនេះ ដែរ​សម្រាប់​បុរស​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ការឈឺ​ថ្កាត់​ណាស់​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​សំខ​ចាន់​ពីព្រោះថា ងាយ​ជួប​សេចក្តីសម្រេច​ផង​។ ក្រៅពីនេះ​ទាំង​បញ្ហា​ប្រាក់កាស​រឿង​ការងារ​និង​រឿង​ផ្ទាល់ខ្លួន​ក៏ បាន​ប្រែ​មក​ធូរស្បើយ​ជាង​មុន​ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​បញ្ហា ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ច្រើន​បន្តិច​ជាពិសេស​ឱ្យ​ប្រយ័ត្ន​អ្នកមាន​មុខរបរ​ដូច​គ្នា​បង្ក ជា​ជម្លោះ​ណាមួយ​កើតឡើង​។
​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា​ហើយ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការមិន មាត់ក​រកគ្នា​ច្រើន​ថ្ងៃ​៕

​ឆ្នាំរោង


​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មានរឿង​រាវ​ចូលមក​កូរ​ផ្លូវចិត្ត​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​បើទោះបី​ឃើញ​អ្នកដទៃ​គេ​រក​អ្វីមួយ​បាន​កុំ​ជ្រួលជ្រើម​ចង់​ធ្វើតាម​មិនសូវ​សម​ដូច​ប្រកប​ទេ​មានតែ​ការបាត់បង់​ថែម​ប៉ុណ្ណោះ​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​មិន​គាប់ប្រសើរ​ទេ​ដោយមាន​គ្រោះ​យាយី​ច្រើន​ដូចនេះ គប្បី​មានការ​ប្រយ័ត្នប្រយែង​គ្រប់​រឿង​ទើប​គ្មាន​បញ្ហា​ចូលមក​លុកលុយ​ក្នុង​ដំណើរ​ជីវិត​ទៅរួច​។​ការរស់នៅ​ឱ្យ​ប្រយ័ត្ន​បញ្ហា​រឿង​ការងារ​បញ្ហា​ប្រាក់កាស និង​បញ្ហា​ប្តី​ប្រពន្ធ​ពីព្រោះ​មានរឿង មិនឱ្យ​សប្បាយ​ចិត្តច្រើន​លុកលុយ​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​វិញ​ជួប​បញ្ហា​ការរក​ប្រាក់ចំណូល​ហើយ​ប្រាក់​បង្វិល​ដើមទុន​ទៀតសោត​មានការ​ខ្វះមុខខ្វះក្រោយ​ច្រើន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ស្ម័គ្រចិត្ត​ប្រកប​កិច្ចការ ងារ​កន្លែង​ណាមួយ​ផង​។ ទោះបី​យ៉ាងណាក្តី​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោក អ្នក​ពុំគប្បី​មាន​អំនួត​ក្អេងក្អាង​ឱ្យសោះ​ព្រោះ​ទ្រព្យ​ដែល​បម្រុង​រត់​ចូល​បែរជា​អាច​រត់​ចេញទៅ​វិញទៀត​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​រឿង​ឯកសារ​ឬ​កិច្ចការ​ផ្សេងៗ​ព្រោះ ងាយ​ភ្លាំងភ្លាត់​និង​បាត់បង់​ណាស់ដែរ​។​ការធ្វើដំណើរ​ទៅណា​មក​ណា​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​មិនអាច​ប្រមាថ​បានទេ​ព្រោះ​អាច​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ស្ថានភាព​តានតឹង​បន្តិច​តែ​យ៉ាងណា​ប្រាក់ ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​រឿងរ៉ាវ រកាំរកូស​ប៉ុណ្ណោះ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​មិន​គាប់ប្រសើរ​ទេ​ដោយមាន​គ្រោះ​យាយី​ច្រើន​ដូចនេះ គប្បី​មានការ​ប្រយ័ត្នប្រយែង​គ្រប់​រឿង​ទើប​គ្មាន​បញ្ហា​ចូលមក​លុកលុយ​ក្នុង​ដំណើរ​ជីវិត​ទៅរួច​។​ការរស់នៅ​ឱ្យ​ប្រយ័ត្ន​បញ្ហា​រឿង​ការងារ​បញ្ហា​ប្រាក់កាស និង​បញ្ហា​ប្តី​ប្រពន្ធ​ពីព្រោះ​មានរឿង មិនឱ្យ​សប្បាយ​ចិត្តច្រើន​លុកលុយ​យាយី​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​វិញ​ជួប​បញ្ហា ការរក​ប្រាក់ចំណូល​ហើយ​ប្រាក់​បង្វិល​ដើមទុន​ទៀតសោត​មានការ​ខ្វះមុខខ្វះក្រោយ​ច្រើន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការរីកចម្រើន​យឺត​ហើយ​ងាយ​រាំងស្ទះ​ផង​គប្បី​ប្រយ័ត្នប្រយែង​ទើប ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ជនខិលខូច​តាម​លួច​បន្លំ ឬ បង្ករឿង​ដោយ​ប្រការ​ណាមួយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​ប្រទាំង​ប្រទើស​បន្តិច​ចូរ ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ការ​ខ្វាយខ្វល់​ព្រោះតែ​ភាព​រកាំរកូស​កើត មាន​ច្រើន​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យ​បានល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។ សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​នាំ​ពិបាក​ក្នុងការ​ដោះស្រាយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មក វិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​ដោយមាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ហើយ​ក្រុមមនុស្ស​នៅ ជុំវិញខ្លួន​ទៀតសោត​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​ង​ទៀតផង​។​សម្រាប់​លោកអ្នក​ដែល​ប្រកប របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ដែរ ដូច្នេះហើយ​កុំ​គប្បី​រកបាន ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​នៅ​គ្រា​ខាងមុខ​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ហើយក៏​ងាយ​កើតការ​បែកបាក់​ដែរ​៕