ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩

418
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​តិចតួច ប៉ុន្តែ បើ​និយាយ​ពី​បញ្ហា​ជុំវិញខ្លួន​ឃើញថា​ជួប​ការលំបាក​ទាំង​ប្រឈម​និង​ដោះស្រាយ​។ សម្រាប់​អ្នក​ប្រកបរ​រកស៊ី​ជួញដូ​វិញ​ឃើញថា​ទោះ​ធ្វើ​អ្វីៗ​ត្រូវមាន​សតិ​និង​ប្រើ​បញ្ហា​ជា​អាវុធ​ទើប​ដោះស្រាយ​ការលំបាក​ចំពោះមុខ​ទៅរួច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ ហើយ​បើ​ចង់​ត្រៀម​បើក​របរ​រយៈពេល​ខ្លីៗ ជា​ពេលវេលា​ល្អ​ផងដែរ ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម ការប្រុងប្រយ័ត្ន​បន្តិច​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ងាយ​ទៅមុខ​ហើយក៏​ងាយ​ថយក្រោយ​វិញ​ដែរ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ​ឬ​ធ្វើ​ជំនួញ​តូចធំ​អ្វីមួយ ផង​។ ការប្រកប​កិច្ចការ​អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​និង​តែ​សម្រេច​ដល់ គោលដៅ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មាន​សុខដុម​ប្រពៃ​ហើយក៏ ផ្តល់​ផល​ល្អ​ក្នុងការ​ប្រក​បរបរ​ថ្មីៗ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ក្នុងពេល​កន្លងមក​លោក​អ្នក​ត្រូវ​ចំណាយ​ថវិការ​ច្រើន​ហើយ​ពិសេស នៅ​ជួប​បញ្ហា​ការងារ​និង​បញ្ហា​ប្រាក់កាស​ថែមទៀត​។ នៅថ្ងៃនេះ​ដែរ​ឃើញថា​ដំណើរ​ជី វិត​មាន​ភាពរលូន​ល្អ​បន្តិច​វិញ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។ ដោយឡែក អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​មានការ​រីកលូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ​ពិសេស​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​តែង​ហុច​ផល​ល្អ​ច្រើនជាង​អាក្រក់​ផងដែរ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​យឺត​ពិសេស​ងាយ​កើត​បញ្ហា​ថែមទៀត​។​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​អត់ធន់​ការងារ​ទើប​អ្វីៗ​ដែលជា​ការខិតខំ​រប​ស់លោក​អ្នកទទួលផល​សម្រេច​ជោគជ័យ​ទៅរួច​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​លោភលន់​មិន​មើលមុខ​ក្រោយ​នោះទេ​បើ​មិន​ដូច្នេះ​នឹង​នាំ​ផល​លំបាក​ណាមួយ​មកវិញ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ខ្លះ​និង​ខ្វាយខ្វល់​ចំពោះ​គ្នា​ខ្លះ​ទើប​ចំណង​ស្នេ​ហ៏​អាច​ជាប់​យូរអង្វែង​ឬ​ក្លាយជា​មិត្ត​១០០​ឆ្នាំ​ទៅរួច​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ប្រកប​កិច្ចការ ងារ​អ្វីមួយ​តែង​ទទួលជោគជ័យ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ​ជួប​បញ្ហា​រដិបរដុប​ប​ន្តិ​ច​ក៏ដោយ​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​សម្រេច​ជោគជ័យ​ជានិច្ច​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​ឡើង​ខ្ពស់ ហេតុនេះ​ធ្វើ​អ្វី​ក៏​ជឿន លឿន​និង​ផ្តល់​ជា​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​អាច​រកបាន​គ្រាន់បើ​ជាង​មុន​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​សៅហ្មង​ច្រើន​ពិសេស​ការបំពេញ​ការ ងារ​ត្រូវ​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​ផងដែរ​។ លោកអ្នក​ត្រូវ​រវាសរវៃ​ដៃជើង​ទើប​លទ្ធ ផល​ល្អៗ​ហុច​មកឱ្យ​គួរ​ជាទី​ពេញចិត្ត​ទៅរួច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន ការលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ដំណើរ​ថយក្រោយ​ច្រើនជាង ដូចនេះ បើ​ចង់​ធ្វើ​អ្វីមួយ​ធំដុំ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ពុំ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ចូលមក​បំបែក​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មិនល្អ​ប្រសើរ ប៉ុន្មាន​ទេ​ពិសេស​ធ្វើ​អ្វីៗ​តែង​មិនសូវ​ឆ្លើយតប​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​នោះដែរ​។​សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រ​ឆាំ​គ្នាច្រើន​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នកមាន​ដំណើរ​រដិបរដុប បន្តិច​ហើយ​ទាល់តែ​ចេះ​មើលគេមើលឯង​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ទៅរួច​។ ក្នុង​ពេលនេះ​ឬ​ពេលកន្លងមក​បើទោះបី​ជួប​ព្យុះភ្លៀង​ក្នុង​ដំណើរ​ជីវិត​ក្តី​លោកអ្នក​ត្រូវ​ចេះ​ឈរលើ​ជំហរ​ខ្លួនឯង​ហើយ​ខិតខំ​ពុះពារ​បន្តទៅទៀត​នោះ​ពិតជា​ទទួលជោគជ័យ វិញ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ទើប​មាន ការរីកចម្រើន​ច្រើន​មុខ​ហើយ​កិច្ចការ​ក៏​តែង​ឆ្លើយតប​គួរសម​ផង​។ ចំពោះ​បញ្ហា​ប្រាក់ កាស​ការងារ​ឬ​រឿង​ផ្ទាល់ខ្លួន​ឃើញថា​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខជា​និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែ វស្សា​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​លោកអ្នក​ត្រូវ រក្សា​ភាព​ស្ងប់ស្ងៀម​និង​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​។ ការប្រកប ការងារ​លោកអ្នក​ចូរ​ប្រយ័ត្ន​ត្រូវគេ​បន្ទោស​ឬ​កើតមាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស និង ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ ទៅមុខ​ឥតមាន​អ្វី​ដែលជា​បញ្ហា​អាក្រក់​យាយី​នាំ​ពិបាក​ទប់ទល់​ឡើយ​។ សម្រាប់​រយៈ ពេលនេះ​ដែរ​រាល់​ឧបសគ្គ​និង​រាល់​បញ្ហា​ស្មុ​គ្រ​ស្មាញ​ត្រូវបាន​សាបរលាប​ទៅ​ឆ្ងាយ ធ្វើឱ្យ​ដំណើរ​ជីវិត​ប្រកបទៅដោយ​ភាព​សុខដុម​ប្រសើរ​ឡើងវិញ​។ សម្រាប់​អ្នក​ប្រកបរបរ​រកស៊ី​ជួញដូរ​ជួប​បញ្ហាលំបាក​រក​ចំណូល​ហើយ​ពិសេស​ការចំណាយ​នោះ​មាន​ខ្ពស់​ថែមទៀត​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចេះ​ទប់​សម្តី​ឡើយ​ម្ល៉ោះហើយ​បើ​មិនចេះ​កែប្រែ​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ជម្លោះ​នឹង​កើតឡើង​ទៀត​ជាក់​ជាពុំខាន​៕

#