ថ្ងៃទី​២៩​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1058
ចែករម្លែក

•​ឆ្នាំ​១៩៥៧ ទីភ្នាក់ងារ ថាមពល​គ្រាប់បែកបរមាណូ​អន្តរជាតិ (International Atomic Energy Agency) ដែលជា​អង្គការ​អន្តរជាតិ​បង្កើតឡើង ក្នុង​កិច្ច​ខំប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​មានការ ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ដោយ សន្តិវិធី និង​រារាំង​ការប្រើប្រាស់​ថាមពល​នេះ​ក្នុង​គោលដៅ កងទ័ព​ណាមួយ រួមទាំង​អាវុធ​នុយក្លេអ៊ែរ ផង​នោះ ត្រូវបាន​បង្កើតឡើង ។​
​ ​
•​ឆ្នាំ​១៩៦៥ សង្គ្រាម​វៀតណាម​៖ ទាហាន​ប៉ា​រ៉ា​អាមេរិក 1០1st Airborne Division ចំនួន​៤.០០០​នាក់ ដំបូង​បានមក​ដល់​វៀតណាម ដោយ ចុះចត​នៅ​ឈូង​សមុទ្រ​កាម​រ៉ា​ញ់ (Cam Ranh Bay) ។​
​ ​
•​ឆ្នាំ​១៩៦៧ សង្គ្រាម​វៀតណាម​៖ នៅ​ជិត​ឆ្នេរ​នៃ​វៀតណាម​ខាង ជើង នាវា USS Forrestal ត្រូវ​ភ្លើង​ឆេះ ដែលជា​មហន្តរាយ​នៃ​កង​នាវា​អាមេរិក ដ៏​អាក្រក់​បំផុត​តាំងពី​សង្គ្រាម​លោក លើក​ទី​២ មក ដោយ​សម្លាប់​មនុស្ស ១៣៤​នាក់ ។​
​ ​
•​ឆ្នាំ​១៩៦៧ អំឡុង​ថ្ងៃទី​៤ នៃ​ពិធី​ខួប​៤០០​ឆ្នាំ​របស់ខ្លួន ទីក្រុង កា​រ៉ា​កាស់​, វ៉េ​ណេ​ស៊ុយ​អេ​ឡា (Caracas, Venezuela) ត្រូវបាន​អង្រួន​ដោយ រញ្ជួយ​ដី​មួយ ដោយ​ឆក់យក​ជីវិត​មនុស្ស ប្រហែល​៥០០​នាក់ ។​
​ ​
•​ឆ្នាំ​១៩៨១ ទូរទស្សន៍​បាន ចាក់ផ្សាយ​ទូទាំង​ពិភពលោក ដោយ មាន​ទស្សនិកជន​លើសពី​៧០០​លាន នាក់ បាន​ទស្សនា​ពិធី​អាពាហ៍ពិពាហ៍ របស់​ព្រះអង្គម្ចាស់​ឆា​លស៍ (Charles, Prince of Wales) ជាមួយនឹង លេ​ឌី ដាយ​អាណា ស្ពេ​ន​សឺរ (Lady Diana Spencer) នៅឯ​មហាវិហារ ស៊ែ​ន ផូ​ល (St Paul’s Cathedral) នៅ​ទីក្រុង​ឡុង​ដ៍ ។​
​ ​
•​ឆ្នាំ​១៩៨៧ នាយករដ្ឋមន្ត្រី អង់គ្លេស ម៉ា​ហ្គា​រ៉ែត ថាច់​ឆឺ​រ (Margareth Thatcher) និង​ប្រ​ធានា ធិបតី​បារាំង ហ្វ្រ​ង់​ស័​រ មី​តេ​រ៉ង់​ដ៍ (Francois Mitterand) ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​សាង សង់​ផ្លូវ​រូង​ក្រោម​ដៃសមុទ្រ​អង់គ្លេស ដែល​គេ​ឱ្យ​ឈ្មោះថា អឺរ៉ូ​ធូ​ណ​ល (Eurotunnel) ។​
​ ​
•​ឆ្នាំ​១៩៨៧ នាយករដ្ឋមន្ត្រី ឥណ្ឌា រ៉ា​ជីវ គ​ន្ធី (Rajiv Gandhi) និង ប្រធានាធិបតី​ស្រីលង្កា ហ្ស៊ី​. អ៊ែរ​. ហ្សា​យ៉ា​វ៉ា​ដេ​នេ (J. R. Jayawardene) ចុះហត្ថលេខា​លើ​កតិកាសញ្ញា​ឥណ្ឌា​-​ស្រីលង្កា ចំពោះ​បញ្ហា​កុលសម្ព័ន្ធ ដែល មិន​ចុះសម្រុង​គ្នា ។​
​ ​
•​ឆ្នាំ​១៩៨៨ ភាពយន្ត​ល្ខោន រឿង “Cry Freedom” ដែល​ដឹកនាំ​ដោយ លោក រី​ឆាត អា​ថិ​ន​ប័​រ​រ៉ា​ស់ (Richard Attenborough) ត្រូវបាន​រឹបអូស​ដោយ អាជ្ញាធរ​អាហ្វ្រិក​ខាងត្បូង ។​
​ ​
•​ឆ្នាំ​២០០៥ ក្រុម​អ្នក​តារាវិទូ ប្រកាស​ពី​របកគំហើញ​របស់​ពួកគេ ចំពោះ​ផ្កាយព្រះគ្រោះ​អេ​រី​ស (Eris) ។ អេ​រី​ស ស្ថិតនៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ និង​ជា​សរីរៈ​ធំ​លំដាប់​ទី​៩ ដែល​វិល ជុំវិញ​គន្លង​ព្រះអាទិត្យ ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

ទស្សនិកជន​លើសពី​៧០០​លាន​នាក់ បាន​ទស្សនា​ពិធី​អាពាហ៍ពិពាហ៍ របស់​ព្រះអង្គម្ចាស់​ឆា​លស៍ ជាមួយនឹង​លេ​ឌី ដាយ​អាណា ស្ពេ​ន​សឺរ​