ថ្ងៃទី​២៩​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1279
ចែករម្លែក

ឆ្នាំ​១៨២៥ ព័រទុយហ្កាល់ ទទួលស្គាល់​ឯករាជ្យភាព នៃ​ប្រេ​ស៊ី​ល ។​
​ ​
•​ឆ្នាំ​១៨៣៣ ចក្រភព​អង់គ្លេស ធ្វើ​ច្បាប់​លុបចោល​ទាសភាព​នៅក្នុង ចក្រភព​របស់ខ្លួន ។​
​ ​
•​ឆ្នាំ​១៨៦៩ ផ្លូវ​រថភ្លើង Mount Washington Cog នៅ​រដ្ឋ​ញូ​វ ហេម សាយ​អឺរ (New Hampshire) បាន បើក​ដំណើរការ ។​
​ ​
•​ឆ្នាំ​១៩០៧ ស្ពាន​កេ​ប៊ិច (Quebec Bridge) បាន​បាក់​ធ្លាក់​ក្នុង អំឡុង​នៃ​ការសាងសង់ ដោយ​សម្លាប់ កម្មករ​៧៥​នាក់ ។​
​ ​
•​ឆ្នាំ​១៩៤៩ ផែនការ​គ្រាប់ បែក​បរមាណូ​សូ​វៀត​៖ សហភាព សូ​វៀត​សាកល្បង​គ្រាប់បែកបរមាណូ លើកដំបូង​របស់ខ្លួន ដែល​ត្រូវបាន​គេ ហៅថា First Lightning ឬ Joe 1 នៅ កន្លែង​សាកល្បង សេ​មី​ប៉ា​ឡាទីន​, កា​ហ្សា​ក់​ស្ថាន (Semipalatinsk, Kazakhstan) ។​
​ ​
•​ឆ្នាំ​១៩៩១ សូ​វៀត​ជាន់ខ្ពស់ (Supreme Soviet of the Soviet Union) ព្យួរ​រាល់​សកម្មភាព​នៃ​គណបក្ស កុម្មុយនីស្ត​សូ​វៀត​បណ្តោះអាសន្ន ។​
​ ​
•​ឆ្នាំ​១៩៩៦ យន្តហោះ​របស់ ក្រុមហ៊ុន​អាកាសចរណ៍ Vnukovo ធុន Tupolev Tu-154 ជើងហោះហើរ​លេខ ២៨០១ បាន​បុក​ភ្នំ​មួយ នៅលើ​កោះ ស្ពី​ត​បឺ​រ​ជិន (Spitsbergen) នៃ​តំបន់ អាក​ទិ​ក ដោយ​សម្លាប់​មនុស្ស ទាំងអស់ នៅ​យន្តហោះ​១៤១​នាក់ ។​
​ ​
•​ឆ្នាំ​១៩៩៧ ​យ៉ាងតិច​ប្រជាជន ៩៨​នាក់ នៅ​អាល់​ហ្សេ​រី ត្រូវបាន សម្លាប់​ដោយ​ក្រុម​ប្រដាប់អាវុធ​អ៊ិ​ស្លាម នៃ​អាល់​ហ្សេ​រី ។​
​ ​
•​ឆ្នាំ​២០០៥ ព្យុះ​កា​ទ្រី​ណា បំផ្លាញ ឆ្នេរ​នៃ​ឈូង​សមុទ្រ​សហរដ្ឋ អាមេរិក ពី​រដ្ឋ​លូ​ស្យា​ណា (Louisiana) ទៅ​ផ្លរីដា ភែ​ន​ហេន​ដល (Florida Panhandle) ដោយ​សម្លាប់​មនុស្ស​១.៨៣៦ នាក់ និង​បង្ក​ការ ខូចខាត​លើសពី​៨០ ពាន់​លាន​ដុល្លារ ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​

​ស្ពាន​កេ​ប៊ិច បាន​បាក់​ធ្លាក់​ក្នុងអំឡុង​នៃ​ការសាងសង់ ដោយ​សម្លាប់​កម្មករ​៧៥​នាក់​