ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩

272
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម ហើយ​បើទោះបី ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ឥតមាន​ថយក្រោយ​ឡើយ​។ ការរស់នៅ លោកអ្នក​ងាយ​ទទួលផល​ប៉ះទង្គិច​ផងដែរ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប គ្មាន​បញ្ហា​អាក្រក់​កើតឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​របស់លោក​អ្នកមាន​កម្រិត​មធ្យម​ពិត មែន​ក្តី​តែ​អាច ប្រកបការងារ​សំខាន់ៗ​ដោយ​សម្រេច​ជោគជ័យ​គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន ការ​ជឿនលឿន​ទៅមុខ​ជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាង ណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​និង​ធ្វើ​អ្វី​ក៏​តែង​ហុច​ជា លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប ភាព​សុខដុម​និង​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​បំផុត​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​សម្រេច​និង​ទទួល​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ជានិច្ច ។ ការរស់នៅ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​បន្តិច​ទើប​ប្រ​សឹ​រ​។​បើ​លោក​អ្នកមាន​ការប្រកប​របរ​រក ស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់ កក់ក្តៅ​ផងដែរ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អជា​សន្សឹមៗ​ទៅមុខ​តែ យ៉ាងណា​បញ្ហា​រកាំចិត្ត​តែង​មក​យាយី​ច្រើន​ផង ដូចនេះ​ត្រូវ​ចេះ​ធ្វើ​មិនដឹង មិនឮ​ចំពោះ​រឿងរ៉ាវ ខ្លះ​ទើប​ប្រសើរ​។ ទាំង​បុរស ស្ត្រី​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មាន​បញ្ហា​អាក្រក់​យាយី​បន្តិច​ពីព្រោះ មនុស្ស​នៅ​ជុំវិញខ្លួន​ចាំតែ​ចាប់កំហុស​និង​បង្កជម្លោះ​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​ផង​។​

បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​ខ្លាំងក្លា ៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​អ្វី​សំខាន់​ទេពី​ព្រោះថា ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ចំពោះមុខ​ផង​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ទទួល​ការ​គាប សង្កត់​ផ្លូវ​ចិត្តច្រើន​ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​បញ្ហា​តាម​យាយី​ជានិច្ច​។ សម្រាប់​អ្នក​ប្រក​បរបរ ក​ស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច ហើយ​រាល់​ការ ប្រកបការងារ​ទាល់តែ​ប្រឹងប្រែង​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ ហើយ​បើ​ចង់​ប្រកប ការងារ​អ្វី​ឃើញថា​មានការ​លូតលាស់​ទៅមុន​ជានិច្ច​។ បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ ។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​តូចធំ​ងាយ​កើតឡើង ហើយ​ឱកាស​ប្រកបការងារ​អ្វី​ងាយ​ភ្លាំង ភ្លាត់​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​សម្រាប់​ក្នុងអំឡុងពេល​នេះដែរ​បើ​មាន​ក្រុម មនុស្ស​ភេទ​ផ្ទុយគ្នា​មក ចង​ជា​សម្ព័ន្ធ​មិត្តភាព​គប្បី​មានការ​ពិនិត្យពិច័យ​បន្តិច ហើយ​មិនត្រូវ​ទុកចិត្ត​គេ​ពេក​ដែរ​នាំ​ជួប​ផល លំបាក​នៅពេល​ក្រោយ​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ហេង​តូចធំ​ច្រើន​បោល​ហួស​និង​ចាប់​ពុំ​សូវ​ជាប់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ប្រាក់ចំណូល​អា​ចរកចូល​គ្រាន់​ធូរ​ដូច​គេឯង ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានតែ​ការ​នឿយណាយ​ព្រោះតែ​ការ​មិនសូវ​ទុកចិត្ត​គ្នា​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​អ្វីដែល​មិនល្អ​នឹង​ប្រែប្រួល​មក​គាប់ប្រសើរ​វិញ​ជា​បណ្តើរៗ​តែ​យ៉ាង ណា​បញ្ហា​ប្រាក់កាស​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ខាតបង់ ច្រើន​។​នៅក្នុង​ផ្ទះសម្បែង​ស្ត្រី​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ណាមួយ​បៀតបៀន​យាយី​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នាច្រើន​ដូ​នេះ​ឱ្យ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម ដូចនេះ​បើ​លោកអ្នក​ចង់​ប្រកបការ ងារ​តូចធំ តែង​សម្រេច​ជោគជ័យ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការទិញចូល​លក់​ចេញ​មាន​សភាព គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន ក្រុមមនុស្ស​ចាំ​ជួយ​យកអាសា​និង​ជ្រោម ជ្រែង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ល្អ​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​និង​ប្រាក់កាស់​។ សម្រាប់​អ្នក​ប្រ កប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល ចំណេញ​វិលត្រឡប់​ចូល​ផ្ទះ វិញ​គួរ​ជាទី​កក់ក្តៅ​។​ការរស់នៅ​ជួប​ភាព​សុខដុម​ដូច​សព្វ មួយដង​។​ការរស់នៅ​បើ​ចង់​ពឹងពាក់ នរណាម្នាក់​តែង​សម្រេច​ជោគជ័យ​ផងដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ផងដែរ​៕