ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨

502
ចែករម្លែក

ឆ្នាំជូត​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ស្រុតចុះ​ដដែល​ទេ ហេតុនេះ ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នាពេលនេះ​ឃើញថា​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែ ប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។

រីឯ​ក្នុងពេល​នេះដែរ​បញ្ហា​ស្នេហា​ពិសេស​ស្ត្រី​គឺមាន​មន្ត​ស្នេហ៍​ប្រពៃ​ហើយ​អាចមាន​គេ​ចោមរោម​ស្រឡាញ់​ច្រើនតែ​យ៉ាងណា​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ចាំ​បោកប្រាស់​ក៏​ច្រើន​ផង​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។ សម្រាប់​លោកអ្នក​ដែល​កើ​ក​ឆ្នាំ​គោ​ឃើញថា​ដួង​រាសី​ខែ​នេះ​ល្អប្រសើរ ហេតុ នេះ​ទោះ​ប្រកប​កិច្ចការ​អ្វីមួយ​ក៏​តែង​ជឿនលឿន​គ្រាន់​ជាទី​កក់ក្តៅ​។ ការរស់នៅ​ថ្ងៃនេះ​វិញ ជួប​បញ្ហា​មិនល្អ​មួយចំនួន​លុកលុយ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រឹងប្រែង ទើប​ផល​ល្អ​ហុច​មកវិញ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​តែង​ជួប​នូវ​ស្ថាន​ភាពលំបាក​ក្នុងការ​រកប្រាក់​ចំណូល ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ស្ថិតនៅលើ​កំណាត់​ផ្លូវ រដិបរដុប​បន្តិច​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​រអាក់រអួល​ចូល​យាយី​ផង​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​មិនសូវ​សម​ដូច​ប្រកប​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ក្នុងពេល​ព្រឹក​ពុំមាន​អ្វី​ជា ឧបសគ្គ​ទេ​តែ​ពេល​ថ្ងៃ​បន្តិច​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​ផងដែរ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​បាន ហើយ​ត្រូវ​ខូច​កិត្តិ​យល​ឥតអំពើ​ថែមទៀត​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។ សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​នៅ​ខែធ្នូ​កាលពី​សប្តាហ៍​កន្លងមក​ជួប បញ្ហា​ប្រទាំង​ប្រទើស​មួយចំនួន​យាយី​ផង​។ ដោយឡែក​សម្រាប់​នាពេលនេះ​ឃើញថា​ពុំមាន អ្វី​ប៉ះទង្គិច​នាំ​ជួប​ការ​លំបក​ត្រូវ​ឆ្លងកាត់​នោះដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត ឆ្ងាយ​ថ្ងៃនេះ​វិញ​ឃើញថា​ពុំ​ទាស់ខុស​អ្វី​ទេ​ពិសេស​ការចង់​បើក​របរ​រយៈពេល​ខ្លីៗ​ជាការ​ល្អ ប្រពៃ​បំផុត​ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​

រីឯ​សម្ព័ន្ធ​គូស្នេហ៍​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​៕

ឆ្នាំរោង​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជិវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ គប្បី​មានការ​ប្រុងប្រយ័ត្ន​បញ្ហា​ខក​រថយន្ត​ខក​កិច្ចការងារ​អ្វីមួយ​កើតឡើង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួបតែ​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​ងាយ​កើតមានឡើង​ណាស់ ៕

ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នាពេលនេះ លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​ច្រើន​គួរសម ហេតុនេះ ត្រូវ​អត់ធ្មត់​បន្តិច​ទើប​ឆ្លង​ផុត​បញ្ហា​ចំពោះមុខ​ទៅរួច​។​ចំណែក​ការបំពេញ​ការងារ​នៅថ្ងៃនេះ វិញ​ឃើញ​ថាបើ​លោកអ្នក​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ ទើប​ដូច​ជាទី​ពេញចិត្ត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់ រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​សំខាន់​ពីព្រោះ ថា​តែង​ហុច​ផល​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ បណ្តាក់ទុន​ធ្វើ​អ្វីមួយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ឡើយ ហើយ​ត្រូវតែ​ចងចាំ​ថា​ត្រូវ​គិតគូរ ឱ្យបាន​ច្បាស់លាស់​មុននឹង​ធ្វើ​អ្វីមួយ​ទើប​មិន​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​អាពាហ៍ពិពាហ៍​ជាការ ប្រពៃ​គួរសម​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំ​ពពែ​នៅ​ខែ​នេះ​បាន​ឆ្លង​ផុត​ខែ​មិនសូវ​ល្អ ប៉ុន្តែ​យ៉ាងណាក្តី​ឆ្លង ដល់​ខែមករា​ឃើញថា​ដំណើរ​ជីវិត​ក៏​នៅ​មិនទាន់​ល្អប្រសើរ​ដែរ​គប្បី​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏មាន​ភាពល្អប្រសើរ​និង​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​ដែរ​។ អ្នក​ប្រកបរ​បរករ​ស៊ី​ជួញដូរ​ឃើញថា​មាន​ភាពល្អប្រសើរ​បន្តិច​វិញ ហើយ​ការចេញ​ធ្វើ​ជំនួញ ឆ្ងាយ​ជិត​តែង​អាច​រកប្រាក់​កម្រៃ​គ្រាន់​ដោះស្រាយ​ជីវភាព​ផងដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​និង​មាន​ភាព​ផ្អែមល្ហែម​គ្រាន់​កក់ក្តៅ​ដូច សព្វមួយដង​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ ក្នុង​ជីវិត​របស់​មនុស្ស​យើង​មាន​ទាំង​ជោគជ័យ​និង​ខកបំណង​។ របស់ ទាំងអស់នេះ​មិន​ស្ថិតស្ថេរ​ទេ​គឺ​ជួន​ជួប​ជួន​ដើរ​រំលង​ប៉ុន្តែ​យ៉ាងណា​យើង​ត្រូវតែ​តស៊ូ​ជាមួយ វា​ដែរ​។​សម្រាប់​ក្នុងថ្ងៃនេះ​វិញ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ចិត្ត​អំនួត​បានឡើយ​ប្រយ័ត្ន​ធ្លាក់ទឹក​ហើយ​គ្មាន​រណា​ជួយ​ស្រង់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀត សោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វីមួយ​សំខាន់​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង បន្តិច ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់ដែរ​។ លោកអ្នក​ត្រូវ​ប្រឹងប្រែង​ការងារ ហើយ​ពុះពារ​ច្រើនជាង​នេះ​ទើប​ល្អ​ប្រពៃ​បំផុត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​កុំ​គប្បី​បង្កជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ បើ​ពុំនោះ​នាំ​ខាតបង់​អ្វី​មកវិញ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ព្រោះ​ងាយ​ឈានដល់​ការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ណាស់​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​តែងមាន​បញ្ហាលំបាក​ចិត្ត និង​រឿងរ៉ាវ មិនល្អ​យាយី​ច្រើន​ចំពោះមុខ​ផង​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​បំបាត់​ចង្រៃ​ឧ​ប ទ្រ​ព​ចេញពី​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសារ​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​ទេ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ផ្សំផ្គុំ​គ្រួសារ​ច្រើន​ជួប​រឿង​រកាំចិត្ត​បន្តិច​តែ​យ៉ាងណា​ក៏​ដំណើរការ​ទៅមុខ​ជានិច្ច​៕

ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​លោកអ្នក​ចង់​ជួបចរចា ឬ​ទំនាក់ទំនង​ការងារ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ជានិច្ច​។ ចំណែក​ការ បំពេញ​កិច្ចការងារ​វិញ​ទោះ​មិនមាន​អ្វី​ល្អ​គួរកត់សម្គាល់​តែ​ក៏មាន​ភាព​សុខដុម​ជានិច្ច​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច សមប្រកប​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕​

#