ថ្ងៃទី​២៩ ខែមិថុនា ២០១៨

1079
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំ​កណ្តុរ​ត្រូវ​ចងចាំ​ថា​មុន​ពេលដែល​ទទួលបាន​នូវ​លទ្ធផល​ល្អ​ណាមួយ នោះ​ចាំបាច់​ត្រូវ​តស៊ូ​និង​អត់ធ្មត់​ការងារ​ច្រើន​ជាមុនសិន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​ណាស់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រុងប្រយ័ត្ន​បន្តិច​ពីព្រោះថា​ផល អាក្រក់​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល លក់​ចេញ​ជួប​ភាព​ស្រុតចុះ​វិញ ដូចនេះ​ទោះ​ជួញ​ឆ្ងាយ​ជិត​ឱ្យ​ចេះ​មើល​ស្ថានការណ៍​ទើប​មិនត្រូវ បាត់បង់​ចំណូល​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​បើ​ពុំនោះ​ក៏​ងាយ​ជួប​មិនល្អ​ចំពោះមុខ​ផង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​មានចិត្ត​រេ​ព្រោះតែ​ឃើញ​អ្នកថ្មី​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​៕

ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​រដិប​ដុប​និង​រឿងរ៉ាវ អាក្រក់​ខ្លះ​យាយី ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​សុខដុម​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែងមាន​បញ្ហា​រកាំ ចិត្តច្រើន​ផងដែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​ដូចនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ការធ្វើដំណើរ​ទៅណា​មក​ណា​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ពីព្រោះថា​ផល​ប៉ះទង្គិច​នោះ​ងាយ​កើតមាន​ផង​។​ការរស់នៅ​ត្រូវ​ចេះ​សន្សំសំចៃ​ប្រាក់កាស​ខ្ពស់ ហើយ​បើ​មាន​បន្តិចបន្តួច​ត្រូវ​ចេះ​សន្សំ​ទោះ​ចំណូល​តិចតួច​ក៏ដោយ​និង​ត្រូវតែ​ចងចាំ​ពាក្យចាស់​ថា​” តក់ៗ​ពេញ​បំពង់​”​។ ក្រៅពីនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាចមាន​រឿង​ឱ្យ​សប្បាយចិត្ត​និង​ប្រកប​កិច្ចការងារ​អ្វី​តែង ជឿន​លឿ​និង​ទទួលផល​ល្អ​ថែមទៀត​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​រឿង​ចំ ណាយ​ធំ​ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ភាពលំបាក​លំបិន​មិន​ស្ទើរ​ឡើយ ។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាស​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ការបំពេញ​កិច្ចការងារ​បើ​មានការ​លើសខ្វះ​គ្នា​បន្តិចបន្តួច​មិនត្រូវ​យក ក្តី​ច្រណែនឈ្នានីស​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​កើតជា​ទំនាស់​ត្រូវ​រែកពន់​នៅ​គ្រា​ខាងមុខ​។ ការរស់នៅ​បើ លោកអ្នក​មិនទាន់មាន​ការងារ​សម្រាប់​ចិញ្ចឹមជីវិត​ហើយ​ចង់​ដាក់ពាក្យ​ធ្វើ​អ្វីមួយ​នោះ​ក៏​តែង​ផ្តល់​ផល ល្អ​សម្រាប់​លោកអ្នក​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​មើលឃើញថា​ល្អ ហើយ​ចង់​ជួញ​អ្វីមួយ​ក៏​ច្រើនតែ​មិនសូវ​ដូច​គាប់​បំណង​ដែរ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ទេ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ពុំមាន​អ្វី​បៀតបៀន​យាយី​គួរ​កត់ សម្គាល់​តែ​ទោះ​ធ្វើ​អ្វី​ក៏​តោង​មើលគេមើលឯង​ខ្លះ​ទើប​ប្រសើរ​។ ទោះបីយ៉ាងណា​បញ្ហា​រឿង​ផ្ទាល់ខ្លួន ដូចជា​បញ្ហា​គ្រួសារ​ឬ​សេចក្តីស្នេហា​មាន​ភាពល្អប្រសើរ​ដោយ​ធ្វើ​អ្វី​ក៏មាន​សុខដុម​គ្រាន់​កក់ក្តៅ​ផងដែរ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែងមាន​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់ ចិញ្ចឹម​ឆ្នាំង​បាយអ​ញ្ជឹ​ង​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​គ្នា​និង​ផ្អែមល្ហែម​ល្អ​៕

ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​និង​មើលមុខ​ក្រោយ​ទើប គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ផល លំបាក​ក្នុង​ការរកចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ ដែរ​ទេ​។ ការធ្វើដំណើរ​លោកអ្នក​តែង​ជួប​បញ្ហា​រកាំចិត្ត​និង​មានរឿង​រាវ​មិនល្អ​កើតឡើង​បន្តិចបន្តួច ផង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើន ជាង​គូព្រេង​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​អាច​ទទួល​ស្តាប់​រឿង​មិនល្អ​ឬ​ដំណឹង​អាក្រក់​អ្វីមួយ​ផង​។ ក្នុងថ្ងៃនេះ​ដែរ លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ដោយសារ​កា​រ​មិន​ចុះសម្រុង​គ្នា​ឬ​ការប្រឆាំង​គ្នា​ដោយ​ប្រការ​ណាមួយ​កើត​ទ្បើង​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ឬ​ចរចា​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយ តប​មកវិញ​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​មាន​ជោគជ័យ​គួរសម​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរសម ឯមុខ​របរ​ទៀតសោត​ក៏មាន ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែម​ល្អែ​ម​ប្រពៃ​ណាស់​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា ផ្លែផ្កា​ដែល​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពល្អប្រសើរ​ដូចនេះ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​ល្អៗ​និង​អាច​រក​ផល​កម្រៃ​គ្រាន់​បង្គ្រប់​ឆ្នាំងបាយ អញ្ចឹង​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​បើទោះបី ធ្វើ​អ្វី​ក៏​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ ការរស់នៅ លោកអ្នក​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ក៏​ប្រសើរ​ដែរ ដើម្បី​បំបាត់​រាល់​ឧបទ្រព​ឱ្យ​ចាកចេញ​ឆ្ងាយ​ពី​ខ្លួន​។ ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មិន​ថា​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​នោះឡើយ​៕

#