ថ្ងៃទី​២៩ ខែឧសភា ២០១៨

1060
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ​យឺត​បន្តិច ប៉ុន្តែ យ៉ាងណា​រាល់​ការប្រកប​កិច្ចការ​អ្វី​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ពិសេស​ការងារ​ណា​ដែល​មិន​ច្បាស់ លាស់​កុំ​ប្រថុយប្រថាន​ប្រយ័ត្ន​ផ្ទុះ​ជា​រឿងរ៉ាវ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង​។ សម្រាប់​អ្នក​ប្រកបការងារ រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូច តាច​ប៉ុណ្ណោះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​យក​ភាព​មានះ​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដាក់ខ្លួន​ប្រយ័ត្ន​កកើត​មាន ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​និង​សន្សឹមៗ​ពីព្រោះថា​ងាយ​ភ្លាំង ភ្លាត់​ណាស់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​តិចតួច​ពិសេស​ងាយ​កើតរឿង​រ៉ាវ ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​សុខដុម​ប៉ុន្មាន​ទេ​គឺជា​រឿយៗ​តែងមាន​ក្រុមមនុស្ស​យាយី​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នា​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ ៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​មាន​ភាពរលូន​ល្អ​ហើយ​មានជោគ​មាន ជ័យ​ត្រឡប់មកវិញ​ផង​។ ការប្រកប​ជំនួញ​ទី​ឆ្ងាយ​មាន​ភាព​សុខដុម ហើយ​ការរក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​ក៏មាន​ភាពល្អប្រសើរ​ដែរ​។ ការរស់នៅ​លោកអ្នក​បើ​ជួប​បញ្ហាលំបាក​នឹង​បាន​ធូរស្រាល​ហើយ រឿងរ៉ាវ​ខ្លះ​ដែល​អាក្រក់​អាច​ប្រែ​មក​ល្អ​វិញ​ផង​បើ​លោក​អ្នកចេះ​ដោះស្រាយ​នោះ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ឃើញថា​មានការ​លូតលាស់​គួរសម ដូចនេះ​បើ​ចង់​ដោះស្រាយ ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ណាស់​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​ថ្ងៃនេះ​មាន​ភាព​សុខដុម​គ្រាន់បើ​ឡើងវិញ ហើយ​ពិសេស​បើ​មានការ ពឹង​អ្នកដទៃ​ឱ្យជួយ​ក្នុង​រឿង​អ្វីមួយ​ក៏​តែង​ជោគជ័យ​ភាគច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។ ក្នុង​រង្វង់ គ្រួសារ​ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នាច្រើន​៕

ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពស្ងប់ស្ងាត់​និង​មាន​ភាពជឿនលឿន​ទៅមុខសន្សឹមៗ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ជួប​ការលំបាក​ក្នុងការ​រែកពន់​នោះឡើយ​។ ការបំពេញ​កិច្ចការ​វិញ លោកអ្នក​នៅពេលនេះ​គឺ​យក​ថ្ងៃ​ល្អ​ចុះ​ធ្វើ​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​និង​ហុច​ឱ្យ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​ជាង​មុន​បន្តិច​វិញ ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែងលក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​។​

​ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មានរឿង​រាវ​ចូល​អុកឡុក​យាយី​បន្តិច ហើយ​ពិសេស​ការប្រកប​ការងា​រ ក៏​តែង​រាំងស្ទះ​និង​រឿងរ៉ាវ​យាយី​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​លើ​បញ្ហា​ប្រទាំង ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព រកាំចិត្ត​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចូលចិត្ត​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​មានតែ​រឿង​សៅហ្មង ៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ឃើញ​អ្វី​ថា​មិនល្អ​ឬ​គិតថា​កើត​បញ្ហា​ហើយ​គប្បី​ចៀស​ឱ្យ​ឆ្ងាយ ដោយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​វិញ ទោះ​លោកអ្នក ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​ចំណូល​ហូរ​ចូល​តក់ៗ​គ្រាន់ បំពេញ​បំពង់​អញ្ចឹង​ដែរ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ធ្វើការ​ដោះស្រាយ​ជា​ឱកាសល្អ​ប្រពៃ បំផុត​ព្រោះ​មិន​បណ្តា​ឱ្យ​ជម្លោះ​កាន់តែ​ធ្លាក់​ធ្ងន់ធ្ងរ​ថែមទៀត ៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​ឃើញថា​មានការ​លូតលាស់​និង​ផ្តល់​ផល​ល្អៗ ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ​ជា​ឱកាសល្អ ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ណែនាំ​ឱ្យ​ចាស់ទុំ​បាន​ស្គាល់​ឬ​ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ទទួលរង​ការប៉ះទង្គិច​ច្រើន គប្បី​អត់ធ្មត់ បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ចំណែក​លោកអ្នក​ដែល​ចង់​ពង្រីក​មុខ​ជំនួញ​ដោយសារ​ទ្រព្យ​ដែលជា​លាភ​ហេង​មានការ​ខ្សត់ខ្សោយ ដូចនេះ​មិនត្រូវ​ហ៊ាន​បោះទុន​រកស៊ី​ដោយ​ចំណាយ​ទុន ធំដុំ​ឡើយ​ប្រយ័ត្ន​ចំណាយ​ប្រាក់​ទុន​ទៅហើយ​រកតែ​ដក​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ឬ​ចង់យក​ល្បែង​នេះ​លេងសើច​ប្រយ័ត្ន​នាំ​កើតរឿង​រាវ​ដំបៅ​ទ្រូង​នា​ថ្ងៃ​ខាងមុខ​៕

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ហេតុនេះ យក​ល្អ​ត្រូវបំពេញ​កិច្ចការងារ​ចាស់​ឬ​ការងារ​ដែល​សេសសល់​ពីមុនមក​ក៏​ប្រសើរ​ដែរ​។ ក្រៅពីនេះ​បុរស លោកអ្នក​ទទួល​រែកពន់​លំបាក​ច្រើន ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ នៅថ្ងៃនេះ​ដែរ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​ផ្តល់​ផល​ល្អ​ក្នុងការ​បណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មាន​ការគិត​ឱ្យបាន គ្រប់​ជ្រុងជ្រោយ​មុន​ធ្វើ​អ្វីមួយ​ព្រោះ​បើ​បោះទុន​ទៅហើយ​មិន​ងាយ​ដក​ទុន​មកវិញ​ឡើយ​ហើយ​ស្រួល មិន​ស្រួល​កប់ដើម​សូន្យឈឹង​ថែមទៀត​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នាច្រើន​ព្រោះតែ​ការចង់​ចាញ់ឈ្នះ​និង​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​មានការ​ប៉ះទង្គិច​អ្វី​ក៏​តែង​ប្រែប្រួល​ពី​មិនល្អ ទៅជា​ល្អ​វិញ​ផងដែរ​។ ទោះបីយ៉ាងណា​ក៏ដោយ​ការប្រកប​ការងារ​លោក​អ្នក​មិនអាច​ប្រមាថ​បានទេ ពីព្រោះថា​ផល​អាក្រក់ៗ​នោះ​ក៏មាន​តាម​យាយី​នាំ​ពិបាក​ទប់ទល់​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូច ធំ​បំផុត​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​រាល់​ឧបទ្រពចង្រៃ​ទាំងឡាយ​បាន​ត្រូវ​រលាយ​ចាកចេញ​ឆ្ងាយ ហើយ​ការ ប្រកបការងារ​មានការ​រីកលូតលាស់​ប្រសើរ​ឡើងវិញ​។ ក្រៅពីនេះ​បើ​មាន​ឧបសគ្គ​រារាំង​មុខ​ក៏បាន​ធូរ ស្រាល និង​លោកអ្នក​អាច​សុខកាយ​សប្បាយចិត្ត​យ៉ាង​ស្រស់ស្រាយ​ទៀតផង​។ បើជា​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តី ប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​នឿយណាយ​និង​អស់សង្ឃឹម​ក្នុង​ដំណើរ​ជីវិត​ច្រើន​ចូល​យាយី​៕