ថ្ងៃទី​២​កាន់តែ​សប្បាយ​ប្រជាពលរដ្ឋ​ជិត​៩០​ម៉ឺន​នាក់ ចូល​ទស្សនា​កម្សាន្ត​បុណ្យអុំទូក​ ​

311

(​ភ្នំពេញ​) ៖ ថ្ងៃទី​២ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ដែល​ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៨០ ទៅ​៩០​ម៉ឺន​នាក់ ចូលរួម​ទស្សនា​កម្សាន្ត ដែល​កើនឡើង​ច្រើនជាង​ថ្ងៃទី​១ ម្សិលមិញ​។​នេះ​បើតាម​របាយ​​ការណ៍​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ នៅ​យប់ ថ្ងៃទី​០៣ ខែវិច្ឆិកា​។​
​ ​
​របាយការណ៍​បាន​បង្ហាញថា ចំពោះ​សភាពការណ៍​បទល្មើស​វិញ បាន​កើតឡើង​ចំនួន​៣​លើក​ក្នុងនោះ​មាន​បាត់​ម៉​តូ​១​គ្រឿង​និង​កាបូប​​លុយ​ចំនួន​២​។ ដោយឡែក​ករណី​ក្មេង​វង្វេង​មាន​ចំនួន​១១​លើក ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ប្រកាស​រកឃើញ​និង​ប្រគល់ជូន​អាណាព្យាបាល​​វិញ​ហើយ​។ ករណី​បង្ក្រាប​ក្មេង​ទំនើង មាន​ចំនួន​២​ក្រុម ស្មើនឹង​២១​នាក់​។ ករណី​បង្ក្រាប​គ្រឿងញៀន ១​ករណី ឃាត់ខ្លួន​៦​នាក់ (​ធ្វើការ​អប់រំ រួច​ឱ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ និង​ឃាត់ខ្លួន​មុខសញ្ញា​ចាស់ លូក​ហោប៉ៅ ១​នាក់ បញ្ចូនទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​។​
​ ​
​របាយការណ៍ បានបញ្ជាក់​ទៀតថា នៅថ្ងៃនេះ​កម្លាំង​ជំនាញ បាន​សង្គ្រោះ​ទូក​ជំ​នួន​៤ ដែល​ក្នុងនោះ​មាន​ទូល​លិច​ទាំងស្រុង ១​ទូក និង​ទឹក​ចូល​ចំនួន​៣​ទូក ព្រមទាំង​សង្គ្រោះ​កីឡាករ​ដែល​ខ្យល់គរ​១​នាក់​ផងដែរ​៕ដោយ៖វិបុល/sn