ថ្ងៃទី​២​នៃ​បុណ្យ​ឆ្នាំកុរ​នៅ​បន្ទាយមានជ័យ​: ទីកន្លែង​ល្បីៗ​មិនសូវមាន​ភ្ញៀវ​ទៅលេង ទីតាំង​សង្ក្រាន្ត​ទាំង​៣​កន្លែង​នៅតែមាន​មនុស្ស​ច្រើន​

391
ចែករម្លែក
  • 57
    Shares

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ថ្ងៃទី​២​នៃ​បុណ្យ​ឆ្នាំកុរ​នៅ​បន្ទាយមានជ័យ ទីកន្លែង​ល្បីៗ មិនសូវមាន​ភ្ញៀវ​ទៅលេង តែ​ទីតាំង​សង្ក្រាន្ត​ទាំង​៣​កន្លែង នៅតែមាន​មនុស្ស​ច្រើន​។​

​ទីតាំង​ល្បី​ដែល​ភ្ញៀវ​តែងតែ​ទៅលេង​កំសាន្ត​ច្រើនៗ នៅ​ខេត្តបន្ទាយមានជ័យ រួមមាន :១- វត្តភ្នំ​តូច​ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូរី ។ ២- វត្ត​បឹង​ត្រាវ​ឃុំ​បត់​ត្រង់​ស្រុក​មង្គល​បូរី ។ ៣-​វត្ត​រលំ​ជ្រៃ​ឃុំ​ភូមិ​ថ្មី​ស្រុក​ថ្មពួក​។ ៤-​អាងទឹក​ត្រពាំងថ្ម​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក ជាដើម​។ ទីតាំង​ទាំងនោះ​. ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ថ្ងៃទី​១​និង​ទី​២ មកនេះ​មាន​ភ្ញៀវ​មក​កំសាន្ត​តិចតួច​។​

​ប៉ុន្តែ​នៅ​ទីតាំង​សង្ក្រាន្ត​ទាំង​៣​កន្លែង នៅ​ខេត្តបន្ទាយមានជ័យ តាំងពី​បើក​សង្ក្រាន្ត​ដល់​ថ្ងៃទី​១ និង​ទី​២(​ថ្ងៃទី​១៤-១៥​ខែមេសា​) នៃ​បុណ្យចូលឆ្នាំ​កុរ​នេះ នៅតែមាន​ភ្ញៀវ​មក​កំសាន្ត​ច្រើន ហើយ​កាន់តែ​សប្បាយ​យ​ជាង​មុន​នៅក្រោម​ដំបូល​សន្តិភាព សុវត្ថិភាព ស្ថេរភាព​។​

​សូមបញ្ជាក់ថា នៅ​ខេត្តបន្ទាយមានជ័យ​មាន​រៀបចំ​សង្ក្រាន្ត​ធំ​ដល់​ទៅ​៣​កន្លែង : ទី​១- សង្ក្រាន្ត​បន្ទាយមានជ័យ​ស្ថិតនៅ​សួន​មានជ័យ ឬ​វេទិកា​ខេត្ត​នា​ក្រុង​សិរីសោភ័ណ​។ ទី​២- សង្ក្រាន្ត​នៅ​ប្រាសាទបន្ទាយឆ្មារ​ស្រុក​ថ្មពួក និង​សង្ក្រាន្ត​ប៉ោយប៉ែត នៅ​ក្រុង​ប៉ោយប៉ែត​៕ ល​