ថ្ងៃទី​២​នៃ​ពិធីបុណ្យ​ព្រលែង​គោ​រត់ប្រណាំង​ចាប់ផ្តើម​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​

883
ចែករម្លែក

​ថ្ងៃទី​២​នៃ​ការ​ព្រលែង​គោ​រត់ប្រណាំង​នៅ​ពិធីបុណ្យ​សាន់​ហ្វើ​មីន (San Fermin) នៅ​ឆ្នាំនេះ​ក្នុង​ទីក្រុង​ផាំ​ផ្លូ​ណា ភាគ​ខាងជើង​អេ​ស្ប៉ា​ញ បានចាប់ផ្តើម​នៅក្រោម​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ជាមួយ​គោ​និង​អ្នករត់​ប្រណាំង​រអិលដួល​សឹង​គ្រប់គ្នា​ពេញ​មួយ​ពិធី​នេះ​។​

​យោងតាម​វេជ្ជបណ្ឌិត ថូ​ម៉ាស ប៊ែ​ល​ហ្ស៊ូ​ណេ​ហ្គី មនុស្ស​២​នាក់​បាន​រងរបួស​និង​ត្រូវបាន​នាំទៅ​មន្ទីរពេទ្យ​ណា​វ៉ា​រ៉ា បន្ទាប់ពី​ត្រូវ​គោ​រត់​ជាន់​អំឡុង​ការរត់​ប្រណាំង​ជាមួយ​គោ​នៅ​ថ្ងៃទី​២​។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ថា​មនុស្ស​២​នាក់​ក្នុងចំណោម​៤​នាក់​ដែល​រងរបួស​ក្នុង​ពិធីបុណ្យ​ថ្ងៃទី​១​បានធ្វើការ​វះកាត់​និង​មាន​សុខ​ភាពល្អ​ធម្មតា​។​

​សត្វ​គោ​នៅក្នុង​ការប្រណាំង​កាលពី​ថ្ងៃអាទិត្យ​ទី​៨​កក្កដា​មានការ​ស្ទាក់ស្ទើរ​មិន​ចង់​ចាក​ចេញពី​ក្រោល​របស់​វា​ទេ និង បានចាប់ផ្តើម​ការប្រណាំង​ចម្ងាយ ៨៥០ ម៉ែត្រ​ដើម្បី​ទៅដល់​សង្វៀន​គោ​នៅ​ទីក្រុង​ផាំ​ផ្លូ​ណា​។ ពួកវា​រត់​ទៅដល់​សង្វៀ​ន​ដោយ​ប្រើពេល ២ នាទី និង ៤៥ វិនាទី​។​

​ពិធីបុណ្យ​សាន់​ហ្វើ​មីន​ធ្វើឡើង​រយៈពេល ៩ ថ្ងៃ​រៀងរាល់ឆ្នាំ​នៅ​ទីក្រុង​ផាំ​ផ្លូ​ណា នៅ​ដើម​សប្តាហ៍​ទី​២៕ ដោយ៖ កញ្ញាដាលីស

ពិធីបុណ្យ​ព្រលែង​គោ​រត់ប្រណាំង​ចាប់ផ្តើម​ក្នុងប្រទេស​អេ​ស្ប៉ា​ញ