ថ្ងៃទី​២ ខែមករា ២០១៨

193

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​លំនឹង​ល្អ ហើយ​បើ​ទោះ បី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ជានិច្ច​។ ទោះបីយ៉ាងណា​ការប្រកប​ការងារ​វិញ មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេពី​ព្រោះ​បញ្ហា​មិនល្អ​ក៏​យាយី​ច្រើន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​សម្រាប់​បំពេញ​បំពង់​ហើយ​ចង់​បណ្តាក់ទុន​ធ្វើ​អ្វី​ក៏​តែង​លូតលាស់​គួរសម​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​ដោយសារ​ម្នាក់ៗ ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ប្រកប​កិច្ចការងារ​អ្វី​តែង​សម្រេច​ជោគជ័យ​និង​ទទួលផល មកវិញ​លឿន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ ឬ​អាច​និយាយបានថា​គ្រាន់​ទប់ទល់ ក្នុងការ​ចាយវាយ​។ ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រកា​រណា មួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ទាស់ទែង​និង​ត្រូវរ៉ូវ​គ្នា​វិញ​ផងដែរ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​សន្សឹមៗ និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ណា មួយ​ឈានចូល​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប ភាព​ប្រទាំង​ប្រទើស​និង​ក្រុមមនុស្ស​បៀតបៀន​យាយី​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះ​មាន​គ្រោះ ម្ល៉ោះហើយ​មិនមាន​ភាព ភ្លឺ​ថ្លា​ប៉ុន្មាន​ទេពី​ព្រោះ​ថាបើ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ហើយ​តែងតែមាន​បញ្ហា​មិនល្អ​ជាន់ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្ត ទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុក លុយ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​កិច្ចការងារ​អ្វី​បាន​ត្រៀម​ល្អ​នោះ​មិន​ថា​កិច្ចការ​តូចធំ​ទេ​គឺ តែង​សម្រេច​ជោគជ័យ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម គួរ​ជាទី​រីករាយ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​មួយកម្រិត​ដែល​ធ្វើឱ្យ​បញ្ហា មួយចំនួន​ត្រូវ​ធូរស្បើយ​ឡើងវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ ។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ឡើយ ពីព្រោះថា​ងាយ​ទទួលរង​ប៉ះទង្គិច​នាពេល​ក្រោយ​វិញ​ណាស់​។ ចំណែក​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​វិញ ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​ធ្វើឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ពិសេស​កិច្ចការ​ធំៗ​គប្បី ប្រយ័ត្នប្រយែង​សត្រូវ​ក្បែរ​ខ្លួន​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឹម​កម្រិត​មធ្យម​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច លោភលន់​បានទេ​ពីព្រោះថា ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន​ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ​រែកពន់​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទ្បើ​យ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិន សូវ​ជាប់​នោះឡើយ​។ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​ដោយ​ប្រការ​ណាមួយ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នាច្រើន​៕

ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​មិនល្អ​ប្រសើរ​ដដែល​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អ្វី​ចោទឡើង​។ លោកអ្នក​គប្បី​មានចិត្ត​ត្រជាក់​និង​មិនត្រូវ ចិត្ត​ក្តៅ​ឡើយ​ហើយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​ខឹង​ខូច​ខឹង​ខាត​”​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង ឯការ​ថយក្រោយ​វិញ​នោះ ក៏​ខ្លាំង​ដែរ​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិនសូវមាន​ការរីកចម្រើន​ដូច​ការ​រំ​ពឺ​ង​នោះទេ​ហើយ​តែង កើត​បញ្ហា​នាពេល​ក្រោយ​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។ ប៉ុន្តែ​យ៉ាងណា​ការ ធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រពៃ​ល្អ​ហើយ​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​តិចតួច​បំផុត​តែ​ងាយ​ថយក្រោយ​វិញ​ផង​៕

ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អ​ទេ ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ អ្វី​ឃើញថា​ជួប​ភាពរអាក់រអួល​និង​រឿង​រាវ​ច្រើន​ផង​។ ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​ទោះ ធ្វើ​អ្វីៗ​ក៏​តោង​ប្រយ័ត្ន​ពីព្រោះថា​ក្រុមមនុស្ស​ចាំតែ​ព្យាបាទ​យាយី​ប៉ុណ្ណោះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ​ជួប​បញ្ហា​ហើយ ពិតជា​មិន​ងាយ​ស្រាយ​ចេញ​ឡើយ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ​ពីព្រោះថា​ផ្លែផ្កា​ល្អ​តែង​ហុច​មកវិញ ផង​។ ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព​ស្រុះស្រួល​និង​កើតមាន​ភាព​សុខដុម​គួរសម​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ហូរ ចូល​មួយៗ​គ្រាន់​រស់​ស្រួលខ្លួន​ផង​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕