ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩

597
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង តែ​ប្រយ័ត្នប្រយែង​និង​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ផល​អាក្រក់​ងាយ​ជះ​មកវិញ​ណាស់​។ អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់ ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ចិត្ត​ត្រជាក់​ពីព្រោះថា​ផល​អា ក្រក់​ងាយ​កើតឡើង​នាពេល​ក្រោយ​វិញ​ណាស់​។​ចំពោះ​អ្នក​អាជីវករ​លោកអ្នក​មិនត្រូវ​លោភលន់​ចង់បាន​ជ្រុល​ឬ​មាន​ភាព​ច្រណែនឈ្នានីស​មិន​មើលមុខមើលក្រោយ​បើ​ពុំនោះ​នឹង​នាំ​ផល​លំបាក​ដាក់ខ្លួន​ទៅវិញ​ទេ​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ភ្លើតភ្លើន​នឹង​សេចក្តីស្នេហា​ឡើយ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​អាច​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ទាំង​ការងារ​,​បញ្ហា ប្រាក់កាស​និង​រឿង​ផ្ទាល់ខ្លួន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​មិន​ថា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​និង​មាន​សុខដុម​ផង​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​មួយកម្រិត​និង ពិសេស​ធ្វើ​ច្រើន​បាន​ទទួលផល​ច្រើន​ថែមទៀត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក អ្នកទំនាក់ទំនង​ការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ​ផង​។ ការងារ​តូចធំ​លោកអ្នក​ត្រូវ​ពុះពារ​ទើប​មិន ជួប​ផល​លំបាក​នៅ​ថ្ងៃ​ខាងមុខ​។​សម្រាប់​ថ្ងៃនេះ​ដែរ​បើ​លោកអ្នក​បំពេញការងារ​តែង​ឆាប់​ចប់​និង​ទទួលជោគជ័យ​ភាគច្រើន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​មាន​ភាពស្ងប់ស្ងាត់​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ហើយ​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​ជាការ​ប្រពៃ​បំផុត​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​តែង​នូវ​ជួប​នូវ​បញ្ហា​មួយចំនួន​នាំ​ជួប​ការលំបាក​ឆ្លង កាត់​ផង​។ ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​មិន​គប្បី​ធ្វើ​អ្វីដែល​សំខាន់ ពេក​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ក៏​នៅមាន​ចំពោះមុខ​ច្រើន​។ ក្រៅពីនេះ​បើ​លោកអ្នក មាន​ទំនាក់ទំនង​ការងារ​តែង​រាំងស្ទះ​និង​ពុំ​ទទួលជោគជ័យ​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ស្នេហា​ខុស​របៀប​ពិសេស​ការសេព​កាមគុណ​ប្រយ័ត្ន​ត្រូវ​រែកពន់​ទុក្ខ​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើឱ្យ​ងាយ​មាន​អារម្មណ៍​ប្រែប្រួល​ប្តូរផ្លាស់​ដូចនេះ​ងាយ​ជួប​បញ្ហា​មោហៈ​ទោសៈ​ណាស់​ដូចនេះ​គប្បី​រក្សា​ភាព​នឹងធឹង​ធ្វើ​មិនដឹង មិនឮ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​កុំ​គប្បី​លោភ លន់​ទិញ​របស់របរ​ទុក​ច្រើនពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​ប៉ុន្មាន​ទេ​គឺ​ទិញ​ល្មមៗ​ប្រសើរ​ជាង​។​សម្រាប់​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើទោះបីថា​មិនមាន​អ្វី​បង្ក​ការអុកឡុក​យាយី​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គ្រាន់បើ​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ពាក់មុខយក្ស​ដាក់គ្នា​ឬ​កើតការ​គុំ​គួ​ន​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។ ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​បំផុត​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែម ល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ឬ​ចុះ​ប្រកប​កិច្ច ការងារ​អ្វីមួយ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន​ត្រូវយក​ភាព ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រព ចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​

បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ដូច​សេចក្តី ប្រាថ្នា​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ លោកអ្នក​ជួប​បញ្ហាលំបាក​កាលពី​ខែ​មុន​កន្លងមក​ប៉ុន្តែ​ឈាន​មកដល់ ពេលនេះ​បាន​ធូរស្បើយ​ផ្លូវចិត្ត​វិញ​ហើយ​។ លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​ចំពោះ​បុរស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង​ឬ​ឈ្លក់​នឹង​បញ្ហា​លោភលន់​អ្វីមួយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​តែងមាន ភាព​គាប់ប្រសើរ​ដោយមាន​ភាព​ថ្កុំថ្កើង​រុងរឿង​ផង​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ប៉ុន្តែ​នៅ ពេល​ឆ្លង​ដល់​ស​ប្តា​យ៍​ក្រោយ​ដួង​រាសី​ស្រុតចុះ​វិញ​ធ្វើឱ្យ​ជួប​នូវ​ផ្លូវ​រដិបរដុប​ច្រើន​ចំពោះ មុខ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ហើយ រឿងរ៉ាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​វិញ​កំពុង​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការ​ចម្រើន​លូត លាស់​និង​ទទួលជោគជ័យ​គ្រាន់​ជាទី​ពេញចិត្ត​។ ចំពោះ​យីអ៊ុន​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិ​ត​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វី​តែង ងាយ​ឆាប់​ចប់​និង​បើ​ពុះពារ​ក៏​តែង​សម្រេច​ដល់​គោលដៅ​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោត​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន​ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​៕