ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩

597
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើដំណើរ​ឆ្ងាយ​ជិត​ឬ​ការ ប្រកប​មុខ​ជំនួញ​អ្វីមួយ​ផង​។ ក្នុង​រង្វង់​គ្រួ​សារបើ​ធ្លាប់​តែមាន​ភាព​អួរ​អាប់​នឹង​ប្រែ​មក​ល្អ ប្រសើរ​ហើយ​កំពុង​កើតមាន​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ប្រពៃ​។ ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។​

សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រួសរាន់​បំពេញ​កិច្ចការងារ អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ផ្តល់ឱ្យ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី កក់​ក្តៅចិត្ត​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ ជ្រោមជ្រែង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ទទួលរង ការប៉ះទង្គិច​មួយចំនួន​យាយី​ផង ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះ ថា ផល​អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​ភ្លឺ​ថ្លា ហើយ​ទោះ​កាន់​កិច្ចការ អ្វី​ក៏មាន​ការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ គប្បី​លោភលន់​ទិញ​របស់របរ​ទុក​ច្រើនពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​។ សម្រាប់​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើទោះបីថា​មិនមាន​អ្វី​បង្ក​ការអុកឡុក យាយី​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គ្រាន់បើ​។​

​សម្រាប់​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ពាក់មុខយក្ស​ដាក់គ្នា​ឬ​កើតការ​គុំ​គួ​ន​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​អ្វី​ឃើញថា​មានការ​ជឿនលឿន ទៅមុខ​យឺត​ហើយ​ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។ ក្រៅពីនេះ លោកអ្នក​មិនគួរ​បង្កទំនាស់​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ទេ​ព្រោះថា​ផល​អាក្រក់​នោះ ក៏មាន​ច្រើនជាង​ល្អ​ដូចនេះ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​រឿងរ៉ាវ​អាក្រក់​មិន​ងាយ​កើតមាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មានការ​ខិតខំ​ហើយ​រវៀសរវៃ​ក្នុង​មុខ ទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​ធូរ​គ្រាន់​ស្រួល​ចិត្ត​ផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​លោកអ្នក​ក្នុងការ​ប្រកបការងារ​ឃើញថា​មាន​ភាព​រីក​លូត លាស់​គួរសម​ហើយ​ពិសេស​ធ្វើ​តិច​តែង​ទទួលបាន​ផល​ច្រើន​ថែមទៀត​។ ការរស់នៅ បើ​ចង់​ធ្វើ​អ្វី​ថ្មីៗ​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យក អាសា​និង​គាំពារ​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​គ្នា​ល្អ​ហើយ​បើ​លោកអ្នក​មិនទាន់ មាន​គូគាប់​ពេលនេះ​ជា​ពេលវេលា​ល្អ​ក្នុងការ​ស្វែងរក​ផងដែរ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​រាល់​ឧបទ្រពចង្រៃ​និង​រាល់​ឧបសគ្គ​នានា​បាន​ត្រូវ​រលាយ សាបសូន្យ​ដូចនេះ​ធ្វើឱ្យ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់ និង​មាន​ភាព សុខដុម​គ្រាន់បើ​។ ក្រៅពីនេះ​បើ​លោក​អ្នកមាន​សម្ពាធ​ការងារ​ក៏​ត្រូវបាន​កាត់បន្ថយ ច្រើន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការចេញ​ធ្វើ​ជំនួញ​តាមផ្លូវ​ទឹក​ផ្លូវ អាកាស​ឬ​ផ្លូវគោក​ក្តី​ការរក​ផល​ចំណូល​មាន​ចូល​មួយៗ​គ្រាន់​បន្សើម​បំពង់ក​អញ្ចឹង​ដែរ​។

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​ដោយមាន​ការចូលនិយាយ​ដល់​ចាស់ទុំ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វីៗ​ក៏ដោយ​តែង​មិនសូវ​សម​ដូច ប្រកប​ទេ​គួរ​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។ ចំពោះ​បញ្ហា​ការងារ​មានរឿង​រ៉ាវ​តប់ ប្រ​ម៉​ល់​និង​បញ្ហា​រកាំចិត្ត​ច្រើន​បន្តិច​ហើយ​ទាល់តែ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ពុំមាន​រឿងរ៉ាវ​អាក្រក់ៗ​កើតឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់ បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ដោយសារ​ក្រុមមនុស្ស​កេង​បន្លំ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ទៅមុខ​យឺត​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​និយាយ ស្តី​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​។ ក្រៅ ពីនេះ​លោកអ្នក​អាច​ទទួលរង​ការស្តីបន្ទោស​នាំឱ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​មិនតិច​ដែរនោះ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​និយាយ​បញ្ហា​អ្វី មួយ​ជាមួយ​អ្នកដទៃ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ ចំពោះ​លោក អ្នក​ដែល​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​តែង​ជោគជ័យ​និង​ក្រុមមនុស្ស​គាំទ្រ​ច្រើន​ធ្វើឱ្យ​កក់ក្តៅ​ផ្លូវចិត្ត​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់ បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​

​រីឯ​បញ្ហា​គូរ​ស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​បំណង​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​លោកអ្នក​មិនត្រូវ​ទុកចិត្ត អ្នកដទៃ​ពេក​ឡើយ​ព្រោះថា​ក្រុមមនុស្ស​ចាំ​កេងចំណេញ​ផលប្រយោជន៍​ឬ​ក្បត់​បោកប្រាស់​នោះ​ក៏​ច្រើន​ដែរ​។ សម្រាប់​ស្ត្រី​មេផ្ទះ​ពេលនេះ​ងាយ​កើត​ចម្រូងចម្រាស​ក្នុងផ្ទះ សម្បែង​ណាស់​ដូចនេះ​មិនត្រូវ​ប្រើ​សម្តី​ទ្រគោះបោះបោក​ឡើយ​ប្រយ័ត្ន​កើតជា​រឿងរ៉ាវ​មិនចេះចប់​មិនចេះហើយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ ជា​សន្សឹមៗ​ដូចនេះ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ធំដុំ​ឬ​តក់ក្រហល់​ដោយ​ក្តី​លោភលន់​បានទេ​បើ​ពុំនោះ​នឹង​នាំ​ខាតបង់​ទៅវិញ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​កើតក្តី​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​ឃើញថា​មាន​សន្ទុះ​ជឿនលឿន ទៅមុខ​ពិសេស​អាច​សម្រេច​ទាន់​ទិសដៅ​ថែមទៀត​។ ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញ ដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មក វិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការ គ្រោងទុក​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មក វិញ​ផង​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ ៕