ថ្ងៃទី​៣០​មិថុនា ក្នុង​ប្រវត្តិសាស្ត្រ​៖​ហេតុការណ៍​គួរកត់សម្គាល់​

332

​ឆ្នាំ​១៩២១ ប្រធានាធិបតី វ៉ារិន ជី ហារ​ឌី​ង (Warren G. Harding) តែងតាំង​អតីត​ប្រធានាធិបតី ហូ​វើដ ថា​ហ្វ (William Howard Taft) ជា​ប្រធាន តុលាការ​អាមេរិក ។​
​ ​
•​ឆ្នាំ​១៩៦០ កុង​ហ្គោ ទទួល ឯករាជ្យ​ពី​បែ​ល​ហ្សិ​ក ។​
​ ​
•​ឆ្នាំ​១៩៦៩ នី​ហ្សេ​រី​យ៉ា ហាមប្រាម​ជំនួយ​កាកបាទក្រហម​ទៅ ឱ្យ​សា​ធា​រដ្ឋ​ប៊ីយ៉ា​ហ្វ្រា (Republic of Biafra) ។​
​ ​
•​ឆ្នាំ​១៩៧១ រដ្ឋ​អូ​ហា​យ៉ូ (Ohio) ឱ្យ​សច្ចាប័ន​មាត្រា​ច្បាប់​ទី​២៦ នៃ រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក ដោយ​មិន អនុញ្ញាត​ការបោះឆ្នោត​ចំពោះ​អ្នក​ដែល មាន​អាយុ​ក្រោម​១៨​ឆ្នាំ ។ ដោយហេតុ នេះ មាត្រា​ច្បាប់​បាន​មាន​ប្រសិទ្ធភាព ។​
​ ​
•​ឆ្នាំ​១៩៧៧ អង្គការ​សន្ធិ សញ្ញា​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា សេអាតូ (Southeast Asia Treaty Organization) ត្រូវបាន​រំសាយ​ចោល ។ វា​ជា​អង្គការ​អន្តរជាតិ បង្កើតឡើង ដើម្បី​ការការពារ​រួមគ្នា នៅក្នុង​អាស៊ីអាគ្នេយ៍ ។​
​ ​
•​ឆ្នាំ​១៩៨៥ ចំណាប់ខ្មាំង អាមេរិក​៩៩​នាក់ ពី​ការ​ប្លន់​យន្តហោះ TWA ជើងហោះហើរ​លេខ​៨៤៧ ត្រូវ បាន​ជួយ​នៅ​ទីក្រុង​បៃ​រូត (Beirut) ប្រទេស​លី​បង់ បន្ទាប់ពី​ការ​ប្លន់​រយៈ ពេល​១៧​ថ្ងៃ ។​
​ ​
•​ឆ្នាំ​១៩៨៦ តុលាការ​កំពូល អាមេរិក Bower v. Hardwick ដាក់​ច្បាប់ ថា រដ្ឋ​អាច​ចាត់ទុក​សកម្មភាព ផ្លូវភេទ នៃ​ភេទ​ដូចគ្នា​របស់​យុវវ័យ​ជា​អំពើ ខុសច្បាប់ ។​
​ ​
•​ឆ្នាំ​១៩៩០ អាល្លឺម៉ង់​ខាង កើត និង​អាល្លឺម៉ង់​ខាងលិច រួមបញ្ចូល សេដ្ឋកិច្ច​ពួកគេ ។​
​ ​
•​ឆ្នាំ​១៩៩១ កម្មករ​អណ្តូង រ៉ែ​៣២​នាក់​បាន​ស្លាប់ នៅពេលដែល អណ្តូង​ធ្យូងថ្ម​មួយ​បាន​ឆាបឆេះ នៅ តំបន់​ប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និង​វប្បធម៌ ដុន​បាស (Donbass) ប្រទេស​អ៊ុយ​ក្រែ​ន ដោយសារ​ការបាញ់​ហ្គាស​ពុល ។​
​ ​
•​ឆ្នាំ​២០០៩ យន្តហោះ យេ​ម៉ែន ជើងហោះហើរ​លេខ ៦២៦ ធ្លាក់​ជិត​ឆ្នេរ​ម៉ូ​រ៉ូ​នី កោះ​កូ​ម៉ូ​រ៉ូ​ស (Moroni/ Comoros) ដោយ​សម្លាប់​មនុស្ស​១៥២ នាក់ និង​នៅរស់​ម្នាក់ ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​

អង្គការ​សន្ធិសញ្ញា​អាស៊ីអាគ្នេយ៍ ហៅ​កាត​សេអាតូ ត្រូវបាន​រំសាយ​ចោល​ឆ្នាំ​១៩៧៧