ថ្ងៃទី​៣០​វិច្ឆិកា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

405

– ឆ្នាំ ១៩៥៣ អេ​ដ​វ៉ើ​ដ មុ​តេ​សា​ទី​២(Edward Mutesa II)​ស្តេច​នៃ​ប៊ូ​ហ្គ​ង់​ដា​(Buganda)​ត្រូវបាន​ទម្លាក់ និង​និរទេស​ទៅ​ទីក្រុង​ឡុង​ដោយ​ទេសាភិបាល​អ៊ូ​ហ្គ​ង់​ដា​សឺរ​អែន​ដ្រូ​វ​កូ​ហេន (Sir Andrew Cohen)​។​

– ឆ្នាំ ១៩៦៦ បា​បា​ដូ​ស​ទទួលឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​។​

– ឆ្នាំ ១៩៦៧ សាធារណរដ្ឋ​ប្រជា​មា​និ​តុ​យេ​ម៉ែន​ខាងត្បូង​ទទួលឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​។​

– ឆ្នាំ ១៩៦៧ គណបក្ស​ប្រជាជន​ប៉ា​គី​ស្ថាន​ត្រូវបាន​បង្កើតឡើង​ដោយ ហ្ស៊ុ​ល​ហ្វី​ហ្គា​រអា​លី​ប៊ូ​តូ (Zulfigar Ali Bhutto) ដែល​ក្រោយមក​បានក្លាយ​ជា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​បន្ទាប់​ពីស​ង្គ្រា​ម​ស៊ីវិល​ឆ្នាំ​១៩៧១​។​

– ឆ្នាំ ១៩៨១ សង្គ្រាមត្រជាក់​៖ នៅ​ទីក្រុង​ហ្សឺ​ណែវ​,​ស្វី​ស​អ្នកតំណាង​មកពី​សហរដ្ឋអាមេរិក និង​សហភាពសូវៀត​ចាប់ផ្តើម​ចរចា​ពី​ការកាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ធុន​កណ្តាល​នៅ​អឺរ៉ុប​។​អង្គប្រជុំ​បានបញ្ចប់​ទៅ​ដោយ​មិនមាន​ការសន្និដ្ឋាន​ប្រាកដប្រជា​នៅ​ថ្ងៃទី​១៧ ធ្នូ​។​

– ឆ្នាំ ១៩៨៩ ប្រធាន​ធនាគារ Deutsche លោក អាល់​ហ្វ្រេ​ដ ហឺរ​អូ​សេន (AlredHerrhausen) ត្រូវបាន​សម្លាប់​ដោយ​គ្រាប់បែក​ភេរវកម្ម​របស់​ក្រុម​កងទ័ព​ក្រហម​។​

– ឆ្នាំ ១៩៩៤ នាវា MS AchilleLauro​បាន​ឆេះ ហើយ​លិច​នៅ​មហាសមុទ្រ​ឥណ្ឌា ជិត​ឆ្នេរ​សូ​ម៉ាលី​។​

– ឆ្នាំ ១៩៩៨ ក្រុមហ៊ុន​ប្រេង Exxon និង Mobil ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ដែលមាន​ទឹកប្រាក់​ចំនួន ៧៣,៧​ពាន់​លាន​ដុល្លារ ដើម្បី​រួមបញ្ចូល​ជា​ក្រុមហ៊ុន​តែមួយ ដោយ​បង្កើតជា Exxon Mobil ក្លាយជា​ក្រុមហ៊ុន​ធំ បំផុត​ក្នុង​ពិភពលោក​។​

– ឆ្នាំ ២០០៤ យន្តហោះ Lion ជើងហោះហើរ​លេខ ៥៣៨ បើក​បុកដី​នៅ​ទីក្រុង​ស៊ូ​រ៉ា​ការ​តា​, ជ្វា​កណ្តាល (Central Java), ឥណ្ឌូនេស៊ី ដោយ​សម្លាប់​មនុស្ស ២៦​នាក់​។​

– ឆ្នាំ ២០០៥ ច​ន​សេន​តា​មូ (John Sentamu) ក្លាយជា​អគ្គ​សង្ឃនាយក​ស្បែក​ខ្មៅ​ដំបូង​នៅ​ព្រះវិហារ អង់គ្លេស ទ្រង់​ត្រូវបាន​លើក​ឲ្យ​សោយរាជ្យ​ជា​មហា​សង្ឃនាយក​ទី​៩៧​នៃ​យ៉​ក​(Archbishop of York) ៕ ប្រែ​សម្រួល​៖ វិវឌ្ឍន៍​

​ហ្ស៊ុ​ល​ហ្វី​ហ្គា​រ អា​លី ប៊ូ​តូ​