ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩

849
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំ​កណ្តុរ​នា​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​ម្ល៉ោះ ហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​អ្វីមួយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ ចូល​លក់​ចេញ​រស់​រវើក​និង​បើ​ចង់​ផ្លាស់ប្តូរ​កន្លែង​លក់ដូរ​ជាការ​ប្រពៃ​ណាស់​ផង​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឱ្យមាន​ចិត្ត​ត្រជាក់ និង​មិនអាច​យក​ភាព​ម៉ួ​ម៉ៅ ក្តី​ក្រហាយ​ដាក់​មុខ​បានឡើយ​គឺ មានតែ​កើត​បញ្ហា​មិនចេះចប់​ប៉ុណ្ណោះ​។ ក្រៅពីនេះ​បើ មាន​សម្រេចចិត្ត​អ្វីមួយ​តោង​តែ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណា មួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឬ​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​មិន​ទាស់ខុស​អ្វី​ដែរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​ឃើញថា​មាន​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ ឈ្នះ​ដាក់ខ្លួន​ច្រើន​ប្រយ័ត្ន​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អ​ទេ​ហើយ​ពិសេស​ឱ្យ ប្រយ័ត្ន​គ្រោះ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​រក​នឹកស្មាន​មិន​ដល់​។ ចំពោះ​ការប្រកប ការងារ​ក្រុមហ៊ុន​ឯកជន​មានការ​សៅហ្មង​បន្តិច​ហើយ​លោកអ្នក​អាច​ជួប​រឿង​ធ្វើ​ច្រើន ខុស​ច្រើន​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បានត្រឹម​មួយ​ទប់ទល់​ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ស​ម្រ​ច​ចិត្ត​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពី ព្រោះថា​ងាយ​កើត​បញ្ហា​នាពេល​ក្រោយ​វិញ​ណាស់​។ ការរស់នៅ​លោកអ្នក​មិនត្រូវ​បង្ក ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើយ​ពីព្រោះ​អាច​ជះ​ផល​អាក្រក់​ណាមួយ​មកវិញ​នៅពេល ក្រោយ​ដែលរ​កស្មាន​មិន​ដល់​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​សម្លឹង​លាភ ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​បែបនេះ​សំបូរ​ជាង​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​ពាក្យសម្តី​ឱ្យបាន​ខ្លាំងក្លា ៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ការ បណ្តាក់ទុន​,​ការចរចា​ឬ​ចុះហត្ថលេខា​អ្វីមួយ​ជា​ពេលវេលា​ល្អ​ប្រពៃ​។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេល វេលា​មួយ​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​សុខដុម​វិញ គួរសម​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ជានិច្ច​។ អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​នាំ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មាន​ការយកចិត្ត​ទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ ក្នុង​ពេលនេះ​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​លោកអ្នក​គួរ​ធ្វើ​សន្សឹមៗ កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា ”​កាន់តែ​លឿន​កាន់តែ​ខុស ហើយ​ក្រែង​មិនបាន ដូច​សេចក្តីប្រាថ្នា​”​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន​ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹមជីវិត​រស់​ងាយស្រួល​ជាង​នេះ​។ ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ធ្វើដំណើរ​ទៅណា​មក​ណា​គប្បី​មានការ​ប្រយ័ត្ន ប្រយែង​បន្តិច​ពីព្រោះ​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​កំពុង​មានការ​លុកលុយ ៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​ឡើយ ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។ ក្រៅពីនេះ​លោកអ្នក​ឱ្យ ប្រយ័ត្នប្រយែង​បញ្ហា​ឈឺខ្លួន​ឈឺ​ប្រាណ​ឬ​ឧប្បត្តិហេតុ​អ្វីមួយ​យាយី​។ ការប្រកប​ការងារ ក៏​ដូច្នេះ​ដែរ​បើ​មាន​ក្រុមមនុស្ស​គេ​បង្កបញ្ហា​ល្អក់កករ​ឬ​បង្កើត​បញ្ហា​អ្វីមួយ​មក​ទុកឱ្យ​គប្បី​មានការ​អត់ធ្មត់​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ងាយ​ថយក្រោយ​ហើយ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ឈានដល់​ទាំង​ការបែកបាក់​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​សម្រុក​បាន​ពេញទី​ហើយ ពីព្រោះថា​ផល​ល្អៗ តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។ ក្នុង​រង្វង់​គ្រួ​សារបើ​លោកអ្នក​មាន ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ ជំនួញ​តូចធំ​បំផុត​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែម ល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​ផ្តល់​ផល​ល្អ ច្រើន​បើ​ប្រកប​កិច្ចការ​តូចធំ​ណាមួយ​ឡើង​នោះ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​រីកលូតលាស់​គួរសម​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។ ការធ្វើដំណើរ គ្រប់ទិសទី​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​សុខដុម​និង​មាន​ភាព​ផ្អែមល្ហែម​គួរសម​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​រដិបរដុប​ច្រើន​បន្តិច ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួបតែ​ភាព​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​អុកឡុក​យាយី ក៏​ច្រើន​។​ក្នុងពេល​នេះដែរ​បើ​ស្ត្រី​បុរស​នៅ​លីវ​ងាយ​មាន​បញ្ហា​ជាមួយគ្នា​គប្បី​ធ្វើការ​ដោះ ស្រាយ​ឱ្យបាន​ល្អ​បើ​ពុំ​នោះទេ​ពិតជា​កើតរឿង​រីក​កាន់តែ​ធំ​ជាក់​ជាពុំខាន​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ថ្ងៃនេះ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ក៏​ងាយ​មានរឿង​រាវ​កើតមាន​ណាស់ដែរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ចង់​ចាញ់ ឈ្នះ​គ្នា​មិនតិច​ឡើយ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​ផល​ប៉ះទង្គិច​អ្វី​ចូល​យាយី​ច្រើន​នាំ​ពិបាក​ឆ្លងកាត់​នោះដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រទាំង​ប្រទើស​បន្តិច​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕