ថ្ងៃទី​៣០ ខែកក្កដា ២០១៨

1206
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន ម្ល៉ោះហើយ ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពុំមាន​ការរីកលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​ម្ល៉ោះហើយ​ការកើត​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ដែរ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​នាំឱ្យមាន​ការប្រែប្រួល​ទាំង អារម្មណ៍​និង​ការងារ​មួយចំនួន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល ប៉ះទង្គិច​ច្រើន​យាយី​ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់ ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ ហោង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រួសរាន់​បំពេញ​កិច្ចការងារ​អ្វីមួយ​ពីព្រោះ ថា​ផល​ល្អ​តែង​ផ្តល់ឱ្យ​ជាង​អាក្រក់​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​។​

រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោកអ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

​ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន ត្រឡប់មកវិញ​គ្រាន់​កក់ក្តៅ​។​សម្រាប់​ពេលវេលា​ល្អ​របស់​លោកអ្នក​នៅថ្ងៃនេះ​គឺ​ម៉ោង ១,០០-២,៥៩​នាទី​រសៀល​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ​ក្នុងការ​សម្របសម្រួល​ផង​៕

ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។ នា​ថ្ងៃនេះ​ការធ្វើ​អ្វីមួយ​តែង​ជឿនលឿន​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ទោះបីយ៉ាងណា បើ​ចង់​ធ្វើ​អ្វីមួយ​លោកអ្នក​តោង​តែ​ចេះ​ពិចារណា​ឱ្យបាន​លម្អិតលម្អន់​បន្តិច​ពីព្រោះថា​ងាយ​ជះ​ផល មិនល្អ​នាពេល​ក្រោយ​វិញ​ណាស់​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​បើ​ប្រកបការងារ​លោកអ្នក​អាចមាន​ក្រុមមនុស្ស​និយាយ​បញ្ឆេះ​ឱ្យ​ក្តៅចិត្ត ឬ​ទម្លាក់កំហុស​អ្វីមួយ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​អាច​ចៀសផុត​រឿងរ៉ាវ អាក្រក់​ទាំងពួង​ទៅរួច​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែន ឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​មានតែ​រឿងរ៉ាវ អាក្រក់​កើតឡើង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​តាម​មិត្តភក្តិ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញ​គ្មាន នរណា​ជួយ​កើត​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ព្រួយបារម្ភ​នឹង​កិច្ចការងារ​នោះ​ពេក​ដែរ​ពីព្រោះថា បើ​មាន​ពេល​ល្អ​នោះ​ពេល​មិនល្អ​ក៏មានដែរ​។​បើ​ធ្វើ​អ្វីមួយ​មិន​ដូច​ក្តី​ប្រាថ្នា​ត្រូវ​ចេះ​អត់ធ្មត់​តស៊ូ​ទើប ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​មិនសូវ​គាប់ប្រសើរ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​មាន​ភាព​ស្រស់ស្រាយ​និង​មានការ​យល់ចិត្ត​គ្នា​គ្រាន់​គាប់ប្រសើរ​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​នូវ​អារម្មណ៍​តានតឹង និង​ពិសេស​ងាយ​កើត​នូវ​ជម្លោះ វិវាទ​ជាមួយ​អ្នកដទៃ​ផង​។​ការប្រកប​ការងារ​ងា​យ​រាំងស្ទះ​និង​មាន​បញ្ហា​ច្រើន​ចំពោះមុខ​។ កា​រស់នៅ ជួប​បញ្ហា​ប្រទាំង​ប្រទើស​បន្តិច​គប្បី​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ជួប​បញ្ហា​ខ្សត់​ចំណូល​ជាពិសេស​លាភ​បំរុង​រត់​ចូល​បែរជា​រត់ចេញ​ទៀតផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​ភាព​មួហ្មង​និង​ប្រឆាំង​គ្នា​ឥត​សូវ​ស្បើយ​ប៉ុន្មាន​ឡើយ ៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​រវាសរវៃ​ប្រឹងប្រែង​ទើប​ក្តី​ប្រាថ្នា​អ្វី មួយ​អាច​ឈោង​ចាប់បាន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ខ្លះៗ​គ្រាន់​កក់ក្តៅ​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​ទើប​ប្រសើរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរ​ទេ​៕

ឆ្នាំរកា​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​មួយចំនួន​លោកអ្នក​ពិបាក​ចៀសផុត​ណាស់ ហេតុនេះ​ត្រូវ​តស៊ូ ជាមួយ​វា​ដោយ​ប្រើ​បញ្ហា​ទើប​ប្រសើរ​។​ក្រៅពីនេះ​ត្រូវ​រក្សា​ភាព​នឹងធឹង​ធ្វើ​មិនដឹងមិនឮ​ឬ​មិន​តបត ជាមួយ​ក្រុមមនុស្ស​កាន់​តែ​ល្អ​ផងដែរ​។​ដោយឡែក​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​មាន​ភាព​ខ្សត់ខ្សោយ​ចំណូល​និង​មាន​ចំណាយ​ខ្ពស់​ណាស់ដែរ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គប្បី​ប្រួ​យ័​ត្នប្រយែង​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ប្រកបការងារ​ទិញ​ផ្ទះ សម្បែង​លេង​ហ៊ុន​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ព្រោះថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។ ក្នុង​រង្វង់​គ្រួសារ បើ​ធ្លាប់​តែមាន​ភាព​អួរ​អាប់​នឹង​ប្រែ​មក​ល្អប្រសើរ ហើយ​កំពុង​កើតមាន​វាលកាល​កុ​ម្ព​ត្រជាក់ ត្រជុំ​ប្រពៃ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ និង​ហុច​ផ្លែផ្កា​គ្រាន់​កក់ក្តៅ ផង​។ ការរស់នៅ​វិញ​លោកអ្នក​ជួប​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​លុកលុយ ដូច្នេះ​ទោះ​ធ្វើ​អ្វី​ត្រូវមាន​ការប្រយ័ត្នប្រយែង​ទើប​ចៀស​ផុតពី​រឿង​រាវ​អុកឡុក​យាយី​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​ក្តី​ក៏​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕