ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩

358
ចែករម្លែក

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​អ្វីមួយ​គ្រាន់​សប្បាយចិត្ត​និង​ពិសេស​អាច​ទទួលផល​ល្អ​ផងដែរ​។​ក្រៅពីនេះ​ចំពោះ​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​ទាក់ទង​បញ្ហា​ប្រាក់កាស​ក៏ មានការ​ជឿនលឿន​ទៅមុខ​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួល ជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀប​ដូច​ត្រី​នា​រដូវ​ខែវស្សា​៕

​ឆ្នាំឆ្លូវ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មិន​ថា​ស្ត្រី​ឬ​បុរស​ទេ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​ហុច​ផល​មកវិញ គ្រាន់​កក់ក្តៅ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​ទាស់ខុស​អ្វី​ទេ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​គាប់ចិត្ត​ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ទីតាំង​និង​ស្ថានភាព​ឱ្យ​ស្រួលបួល​ទើប​មិនត្រូវ​ជួប​រឿង​ផល​អាក្រក់​ឬ​ត្រូវ​ខាត​ឡុងចុង​នៅពេល​ណាមួយ​មកវិញ​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ ហើយ​បើ​មាន​ជម្លោះ​វិវាទ​ហើយ​ចង់ ផ្សះផ្សា​ជា​ពេលវេលា​ល្អ​បំផុត​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មាន​ភាព​រដិបរដុប​ដំណើរ​ជីវិត​បន្តិច ប៉ុន្តែ​ការប្រកប​ការងារ​បើ​ទោះ បី​ធ្វើ​អ្វី​ក៏​តែងមាន​ភាពល្អប្រសើរ​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​កក់ក្តៅ​។ ការប្រកប​ការងារ​នៅថ្ងៃនេះ វិញ​លោកអ្នក​ត្រូវ​មើលមុខ​ក្រោយ​ប្រយ័ត្ន​ត្រូវគេ​ទម្លាក់ កំហុស​ហើយ គេ​បែរជា​ទទួលផល ប្រយោជន៍​ទៅវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​សៅហ្មង​និង​សោះកក្រោះ​ច្រើន​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ងាយ​កើត​អារម្មណ៍​តប់​ប្រ​ម៉​ល​និង​ពិសេស​ងាយ​កើតរឿង​រ៉ាវ ជាមួយ​អ្នកដទៃ​ផង ហេតុនេះ​គប្បី​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​កាន់តែ​ប្រសើរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ការលំបាក ហើយ​ទាល់តែ​ស្វះ ស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ ចូល​គ្រាន់​ធូរ​ទៅរួច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​កើតមាន​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរោង​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​ហុច​ផល​មកវិញ លឿន​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ច្រើន ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​។​

​រី​៝​ឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាព​នឹករលឹក​គ្នា​ប្រពៃ​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ការប្រកប​កិច្ចការ​សព្វបែបយ៉ាង​ពុំ​សូវ​សុខ​ស្រួលខ្លួន​ទេ​ហើយ​ពិសេស ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ទៀតផង​។ ក្នុងពេល​នេះដែរ​ទាំង​ស្ត្រី​បុរស​ការ ប្រកប​ការងារ​លោក​អ្នក ត្រូវតែ​ចេះ​ខ្នះខ្នែង​និង​បែងចែក​ឲ្យ​បានច្បាស់លាស់​ទើប​មិន មាន​ភាព​ច​ម្រូ​វ​ចម្រាស់​កើតឡើង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ចម្រើន​លូតលាស់​ទៅ មុខជា​សន្សឹមៗ​ហើយ​ផល​ចំណូល​នោះ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ក្នុងផ្ទះ​សម្បែង​ស្ត្រី​ចូរ​ប្រយ័ត្នប្រយែង​សមាជិក​ក្នុង​ក្រុមគ្រួសារ​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​តោង​តែមាន​ស្មារតី​ភ្ញាក់រលឹក​កុំ​លង់លក់​តែ​រឿង​ស្នេហា​នាំ ខាតបង់​ការងារ​និង​ការសិក្សា​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​លោត​ផ្លោះ​មក​ល្អប្រសើរ​ប៉ុន្តែ​យ៉ាង ណា​ក៏​មិនល្អ​ទាំងអស់​ដែរ​គឺមាន​រឿង​រាវ​ខ្លះ​ក៏​អាក្រក់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀស ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដែល​ធ្លាប់តែ​ឧបទ្រពចង្រៃ​យាយី​ឬ​ទទួលរង​សម្ពាធ​ផ្លូវ​ចិត្តបាន​ធូរស្បើយ​ឡើងវិញ​ហើយ​កំពុង​ទទួល​ជោគ​ថ្មីៗ​មក​ផង​។​ចំពោះ​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាកល្បង​មើល​ក៏​ជាការ ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំមមែ​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​ងាយ កើត​បញ្ហា​យាយី​ផង​គប្បី​ចេះ​មើល​ស្ថានការណ៍​និង​មានចិត្ត​ត្រជាក់​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​យឺត​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ធំៗ គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ធូរ​ទៅរួច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​រឹង​មានះ​ឬ​ចង់យក​ឈ្នះ​ចាញ់​ដាក់ខ្លួន​ច្រើន ពេកប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឈានចូល​ដល់​ការបែកបាក់​៕

​ឆ្នាំវក​
រាសី​ល្អជា​មធ្យម​។ កាល​កន្លងមក​កិច្ចការងារ​បាន​ចូលមក​ប៉ះទង្គិច​ចំពោះ​លោកអ្នក​ច្រើន​ដូច្នេះ ធ្វើឱ្យ​ទទួលរង​លំបាក​ផ្លូវចិត្ត​មិន​ស្ទើរ​ឡើយ​។​ក្នុងពេល​នេះដែរ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិន ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប ដំណើរ​ជីវិត​មាន​ភាព​សុខដុម​និង​មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​បន្តិចបន្តួច​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត ៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួប​នូវ​បញ្ហាលំបាក​និង​មិន​ងាយ​សម្រេច​ដូច​គាប់ បំណង​នោះឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​ច្រើន​។ ការ ប្រកប​ការងារ​មិនសូវ​ហុច​លទ្ធផល ប៉ុន្មាន​ទេ​គឺ​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ទៅ វិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅក្នុង​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​គាប់ប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការ ចាត់ចែង​មុខទំនិញ​ដែល​នៅ​សេសសល់​និង​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ដូចជា​ទី​ពេញចិត្ត​ផង​។​ប៉ុន្តែ​ទោះបី​យ៉ាងណាក្តី​សម្រាប់​បុរស​ចូរ​ប្រយ័ត្ន​ការបាត់បង់​អ្វី​ម្យ៉ាង​ដែលនាំឱ្យ​មានការ​សោកស្តាយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​កក់ក្តៅ​។

​រីឯ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​នូវ​បញ្ហា​ប៉ះទង្គិច​និង​មានរឿង​រ៉ាវ​ទំនាស់​ទាស់ទែង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​ពិសេស​អ្នកមាន​មុខរបរ​ដូច​គ្នា​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃបំផុត​៕