ថ្ងៃទី​៣០ ខែធ្នូ ២០១៧

208

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​លោកអ្នក​ជួប​នូវ​បញ្ហា​ល្អក់កករ​មួយចំនួន​យាយី​ធ្វើឱ្យ​កើតការ​រកាំ ចិត្ត​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ហើយ បើ​ចង់​ប្រកប​ជំនួញ​ធំៗ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ជោគជ័យ​ទៅរួច​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រកា​រណា​មូ​យ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើត​មានការ​រង្គោះរង្គើ​ច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទ​មាន​ឡើង​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ខ្ពស់ត្រដែត ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ផ្លាស់ប្តូរ​អារម្មណ៍​ឬ​ច្នៃប្រឌិត​គំនិត​អ្វីមួយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ប្រៀប​ដូច​បានជា “​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​” ព្រោះ​អាច​កំចាត់​រាល់ ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង ទ្បើង​វិញ​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​សេចក្តីសុខ​ក្សេម​ក្សា​ម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ល្អ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យបាន​ល្អ​ទើប​ពុំ​ចោទ​បញ្ហា​កើតឡើង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់ របស់​និង​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ គ្នាច្រើន ៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​បាក់បែក​និង​រឿង​រាវ​ញាំញី ណាស់​ផង​ដូចនេះ​សំខាន់​ត្រូវ​ប្រយ័ត្នប្រយែង​បញ្ហា​អារម្មណ៍​បើ​ពុំនោះ​នឹង​ជួប​បញ្ហា​ណាមួយ​ឈានចូល ជាក់​ជាពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់ ចំណូល ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។ ការធ្វើដំណើរ ទៅ​ទិសពាយ័ព្យ​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​កិច្ចការងារ​តូចធំ បើ​លោកអ្នក​សម្រុក​តែង​ហុច​ផល​មកវិញ​គ្រាន់ ជាទី​កក់ក្តៅ​គ្រាន់​គាប់ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​គួរសម ហើយ​បើ លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​មានការ​ព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​ទើ​បី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​បើ​លោកអ្នក​ចេះ​មើល​ស្ថានការណ៍ និង​ប្រឹងប្រែង តែង​សម្រេច​ជោគជ័យ​មកវិញ​ជានិច្ច​។ ក្រៅពីនេះ​លោកអ្នក​មិន​គប្បី​មាត់​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​ឡើយ​បើ​ពុំ នោះទេ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​បញ្ហា​ដាក់ខ្លួន​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដួ​រ​ក្នុងថ្ងៃនេះ​ជួប លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។ ការធ្វើ ដំណើរ​កាត់​វាល​កាត់​ព្រៃ​ចូរ​ប្រយ័ត្ន​សត្វ​អ​សិរ​ពិស​តាម​ទិច​ខាំ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចូលចិត្ត​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​នៅក្បែរ​គ្នា​មិន សុខ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​មានរឿង​រាវ​អ្វីមួយ​ចូលមក​គួរឱ្យ​សប្បាយ ចិត្ត​ថែមទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​រស់​ផង​។

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ព្រោះ​និង​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ប្រសើរ​ជាង​មុន​៕

ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​អាច​ឆ្លង​ផុត​គ្រា​លំបាកៗ​ទៅរួច​។ សម្រាប់​កិច្ចការងារ​បើ​មានការ ដុនដាប​ហើយ​ព្យាយាម​ពុះពារ​នោះ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផងដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព រកាំរកូស​យាយី​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​និយាយ​ដល់​ចាស់ទុំ​តែង​ជោគជ័យ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ទោះបី​មាន​កិច្ចការ​អ្វី​ចូលមក​ក៏ដោយ​ចូរ​កុំ​គប្បី​មានការ​ធ្វេសប្រហែស​ឱ្យសោះ ជាពិសេស​ឱ្យ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ដោយ​ក្តី​ភាន់ច្រឡំ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​។ ការ​រស់ នៅក្នុង​រង្វង់​គ្រួសារ​ទាំង​ស្ត្រី​បុរស​ជួប​បញ្ហា​ស្មុគស្មាញ​និង​បង្ក​ថ្នាំងថ្នាក់​គ្នាច្រើន ហើយ​ទាល់តែ​ខិតខំ កាត់បន្ថយ​ជម្លោះ​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ​ឯ​ផល​កម្រៃ​នោះ ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ភាពលំបាក​លំបិន​មិន​ស្ទើរ​ដែរ​ទេ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ប្រយ័ត្នប្រយែង​សម្តី​បន្តិច ៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ឬ​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ការរស់នៅ​បើ​ចង់ ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ជា​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស គេ​អាច​យកមក​សង​វិញ​ទៀតផង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​ការ​ខកបំណង​បន្តិចបន្តួច ហើយ​ធ្វើ​អ្វី​ក៏​តែង ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​ផង​ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ សម្រាប់​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​ហើយ​ពិសេស បើ​មាន ការប្រកប​របរ​រយះ​ពេល​ខ្លីៗ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ហើយ​ត្រូវ​មក​ដេក​សោក​ស្តាយក្រោយ​៕

ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ណាមួយ​ឱ្យ​សប្បាយចិត្ត​ផង​។ សម្រាប់​បញ្ហា ការងារ និង​បញ្ហា​ប្រាក់កាស​គឺ​តែង​ជឿនលឿន​ទៅមុខ​គួរ​ជាទី​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក អ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​កន្លែង​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕