ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩

388
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ពិសេស​ឱ្យ​ប្រយ័ត្ន​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​ជឿនលឿន​ទៅមុខ​គ្រាន់បើ ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​កើត​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ ពិសេស​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ថែមទៀត​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ នៅថ្ងៃនេះ​វិញ​មិន​មានការ​ចម្រើន​លូតលាស់​ទេ​គឺមាន​ការដើរថយក្រោយ​ច្រើនជាង ដូចនេះ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​បើ​ពុំ​នោះទេ​ផល​ចំណូល​នឹង​ថយចុះ​ថែមទៀត​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ​៕

​ឆ្នាំខាល​
រាសី​ល្អជា​មធ្យម​។ ដួង​រាសី​របស់​លោកអ្នក​ក្នុងថ្ងៃនេះ​មាន​បញ្ហា​មិនល្អ​ចូល​យាយី​ផង​ដូច នេះ​រាល់​ការប្រកប​កិច្ចការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណា មួយ​ឈានចូល​កើត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​បើ​មានការ​ប្រកបការងារ តែង​មានការ​ចម្រើន​លូតលាស់​និង​ទទួលជោគជ័យ​មកវិញ​ជានិច្ច​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម​ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព សុខដុម​ដូច​សព្វមួយដង​។

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត បើ​មានការ​ស្វែងរក​គឺអាច​ជួប​គូស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត​ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែមទៀត​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់ និង​ទទួលជោគជ័យ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន ការរីកលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​ប្រទាំង​ប្រទើស​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​គ្រោះ​ចាញ់ បោក​គេ​បន្តិច​។​

សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មានរឿង​រាវ​ខ្លះៗ​ចូលមក​ប៉ះទង្គិច​ផ្លូវចិត្ត​ធ្វើឱ្យ​មិន សូវ​សុខ​ស្រួល​ចិត្ត​នោះឡើយ​។ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​របស់លោក​អ្នក​នឹង​ចាប់ផ្តើម មាន​ភាពល្អ​ប្រសើរឡើង​វិញ​ហើយ​ធ្វើ​អ្វី​ក៏​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ពុំ​ល្អ​ប៉ុន្មាន​ទេ​ព្រោះ​មានតែ​ក្រុមមនុស្ស​តាម​យាយី​និង​ផ្ចាញ់ផ្ចាល​ច្រើន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​មិន​ដែរ​នោះទេ​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ទៅណា​មក​ណា​តែងមាន​សញ្ញា​ភ្លើង​បៃតង​បើក​រង់ចាំ និង​ការប្រកប​កិច្ចការងារ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ លោក អ្នក​ចង់​បើក​របរ​ថ្មី​ឬ​បណ្តាក់ទុន​ធ្វើ​អ្វីមួយ​មិនត្រូវ​ប្រថុយប្រថាន​ពេក​ឡើយ​ហើយ​ត្រូវតែ​ចងចាំ​ថា​ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ធ្វើ​អ្វីមួយ​ទើប​មិន​ជះឥទ្ធិពល អាក្រក់​ណាមួយ​មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀបចំ​អា​ពា​ហ៍ ពិពាហ៍​ជាការ​ប្រពៃ​គួរសម​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មានការ​សុខកាយ​សប្បាយ​ចិត្តច្រើន​ពិសេស​មានការ​ជួប ជុំ​យ៉ាង​សប្បាយ​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កើត​ការប្រទាំងប្រទើស​ច្រើន​បន្តិច​ព្រោះ តែ​ការ​ប្រចែ ប្រច័ណ្ឌ​លុកលុយ​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ការធ្វើ​អ្វីមួយ​មិន​ងាយ រីកលូតលាស់​ទៅមុខ​ទេ ពិសេស​ងាយ​កើត​បញ្ហា​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់ ចំណូល​គ្រាន់​រស់​រវើក​ហើយ​បើ​លោកអ្នក​ចង់​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។ ការធ្វើដំណើរ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ឧប្បត្តិហេតុ​បន្តិច​ព្រោះ​ងាយ​ជួប​បញ្ហា ណាស់ដែរ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​ដោយសារ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​មានការ​លូតលាស់ និង​ទទួលផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ការរស់នៅ​កើត​បញ្ហា​ប្រទាំង​ប្រទើស និង​ក្រុមមនុស្ស​ប៉ង​អាក្រក់​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។ អ្នក​អាជីវករ​មានការ​លូតលាស់ ទៅមុខ​គួរសម​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​គ្រាន់​បាន​មួយ​កក់ក្តៅ​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាស​ល្អ​ប្រពៃ ​បំផុត​៕

​ឆ្នាំច​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​ក្នុង​ការប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់ ឬ​ប្រកប​កិច្ចការងារ​ណា​ឆ្ងាយៗ​ពេក​ឡើយ​ពីព្រោះ​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់ដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​អាច​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​បន្តិច​ម្ល៉ោះ ហើយ​ទោះ​ប្រកប​កិច្ចការ​អ្វី​ទាល់តែ​មានការ​ប្រុងប្រយ័ត្ន​ទើប​អាច​ឆ្លង​ផុត​ឧបសគ្គ​នានា​ទៅរួច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​បន្តិច​ទើប ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់ ហើយ​ត្រូវ​រួសរាន់​បំពេញ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​មកវិញ​ជានិច្ច​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​ចង់​បើក​របរ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់ចិត្ត​ផង​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​ថា​តាម​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វ​មូ​យ​ដង​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕​